Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប រៀបចំវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា អបអរទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រីលើវិថីអ្នកជំនួញសម័យAI

ដោយ Pothe Thun
05/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្តសៀមរាប រៀបចំវេទិកាស្ត្រីដើម្បីអ្នកទាំងអស់គ្នា អបអរទិវាអន្ដរជាតិនារី ៨មីនា ក្រោមប្រធានបទ ស្ត្រីលើវិថីអ្នកជំនួញសម័យAI
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមសហគ្រិនស្ដ្រីកម្ពុជាខេត្តសៀមរាប នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាស្ដ្រីដើម្បីអ្នកទាំងអស់គ្នា និងអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្ដ្រីលើវិថីអ្នកជំនួញសម័យAI” ក្រោមអធិបតីភាព លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងជាប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាខេត្ត ដោយពិធីនេះក៏មានការរួមពី លោក សុខ ថុល អភិបាលរងខេត្ដ ព្រមទាំងសមាជិកជាច្រើនរូប។

លោកជំទាវ ជា សុកនួន ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ដសៀមរាប បានឱ្យដឹងថា ជារៀងរាល់ឆ្នាំសមាគម តែងធ្វើការចែករំលែកចំណេះដឹងជាសាធារណៈពីវាគ្មិនដែលមានចំណេះដឹង ចំណេះធ្វើ បទពិសោធនៅក្នុងគ្រួសារ ការងារអាជីវកម្ម ក្នុងគោលបំណងលើកកម្ពស់ភាពជាអ្នកដឹកនាំ គ្រប់គ្រងអាជីវកម្ម ការបែងចែកតុល្យភាពការងារ និងគ្រួសារ ការចូលរួមចំណែកអភិវឌ្ឍសង្គម ពិសេសការធ្វើទីផ្សារតាមបែបប្រព័ន្ធបច្ចេកវិទ្យាទំនើប។

លោកជំទាវបន្តថា សមាគមក៏តែងចងចាំនូវវីរៈតស៊ូរបស់បុព្វវីរៈនារីក្នុងការទាមទារសិទ្ធិ ដែលធ្វើឱ្យពួកគាត់មិនអាចភ្លេចប្រារព្ធទិវាអន្តរជាតិនារី ៨មិនា នេះឡើយ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ វិធានការសំខាន់ៗរបស់អង្គការសហប្រជាជាតិ គឺទី១.ការលើកកម្ពស់សមភាពយេនឌ័រ ទី២.ការពង្រឹងនិងបង្កើនភាពអង់អាចរបស់ស្រ្តី ទី៣. ស្រ្តីនិងការអប់រំបណ្តុះបណ្តាល ទី៤.ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងសិទ្ធិអំណាច ទី៥. ស្រ្តីនិងបច្ចេកវិទ្យាឌីជីថល ទី៦.ការលើកកម្ពស់សីលធម៌សង្គមនិងតម្លៃស្រ្តី និងទី៧.បណ្តុះភាពជាអ្នកដឹកនាំ ពិសេសការចូលរួមអភិវឌ្ឍសង្គមជាតិ តាមរយៈការប្រកបអាជីវកម្មដោយស្មោះត្រង់ និងការចូលរួមលះបង់ធ្វើសកម្មភាពមនុស្សធម៌សង្គម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាខេត្ត មានប្រសាសន៍ថា វេទិកានៅថ្ងៃនេះ មានន័យសម្រាប់ការលើកកម្ពស់ស្ត្រី និងជាអាទិភាពក្នុងសង្គមបច្ចុប្បន្ន ព្រោះមានសារៈសំខាន់ដល់ការអភិវឌ្ឍជំនាញ បច្ចេកវិទ្យា និងចាប់ផ្តើមអាជីវកម្ម ដើម្បីឱ្យស្ត្រីកម្ពុជា អាចបន្តបង្កើនសមត្ថភាព ក្លាយជាអ្នកដឹកនាំអាជីវកម្ម និងអភិវឌ្ឍសង្គមជាតិ។ លោកជំទាវ ក៏សូមថ្លែងនូវការកោតសសើរចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត ជាពិសេសក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានបំពេញការងារយ៉ាងសម្បើមក្នុងការជួយគាំទ្រ និងការពារស្រ្តី ជាពិសេសស្ត្រីជាសហគ្រិន តាមរយៈការបណ្តុះបណ្តាលជំនាញនានា ការប្រឹក្សាយោបល់ ការកសាងបណ្តាញធុរកិច្ច ក្នុងការប្រមូលបញ្ហាប្រឈមនានា ដើម្បីនាំយកបញ្ហាប្រឈម ឬសំឡេងស្ត្រី ទៅជូនស្ថាប័ន ឬអ្នកធ្វើគោលនយោបាយពាក់ព័ន្ធនានា ក្នុងការស្វែងរកដំណោះស្រាយ ក៏ដូចជាការរៀបចំកម្មវិធីផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រិនស្ត្រី។

លោកជំទាវក៏បានលើកឡើងថា សហគ្រិនស្ត្រីកម្ពុជា បានធ្វើសកម្មភាពយ៉ាងច្រើន ជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ការជាមួយដៃគូពាក់ព័ន្ធនានា។ ក្នុងនោះសមាគម ក៏ជាដៃគូដែលមិនអាចខ្វះបាន និងជាដៃគូយុទ្ធសាស្ត្រយូរអង្វែងផងដែរ សម្រាប់កិច្ចការសហគ្រិនភាពរបស់យើង ដើម្បីឱ្យមានចីរភាព។
លោកជំទាវ បានលើកទឹកចិត្តដល់ក្រុមប្រឹក្សាឱ្យខិតខំប្រឹងប្រែង ដើម្បីស្ត្រីយើង ជាពិសេសស្ត្រីជាសហគ្រិន ពីព្រោះពួកគេបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសេដ្ឋកិច្ចជាតិ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី, មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: អបអរទិវាអន្ដរជាតិនារី ៨មីនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២ ខណៈដំណាក់កាលទី១ នឹងបញ្ចប់នៅខែឧសភា

ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២ ខណៈដំណាក់កាលទី១ នឹងបញ្ចប់នៅខែឧសភា

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុកពិនិត្យតាមដានលើករណីដែលមានមន្ត្រីទារថ្លៃសេវាធ្វើអត្រានុកូលដ្ឋានពីប្រជាពលរដ្ឋ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុកពិនិត្យតាមដានលើករណីដែលមានមន្ត្រីទារថ្លៃសេវាធ្វើអត្រានុកូលដ្ឋានពីប្រជាពលរដ្ឋ

ភូមិចំនួន៨ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៨ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.