Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២ ខណៈដំណាក់កាលទី១ នឹងបញ្ចប់នៅខែឧសភា

ដោយ Pothe Thun
06/03/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី៧ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥នេះ លោក យុន លីនណេ អភិបាលរងខេត្ត បានបង្ហាញថា គម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី១ នឹងត្រូវបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ ប៉ុន្តែទោះយ៉ាងនេះក្តីគម្រោងមួយនេះនឹងចាប់ផ្តើមនូវដំណាក់កាលទី២ របស់ខ្លួននៅក្នុងខែសីហា ឆ្នាំ២០២៥ដដែល ហើយអង្គការចៃកា នៃប្រទេសជប៉ុន នៅតែបន្តជួយបន្ថែមទៀត។

លោក យុន លីនណេ បានឱ្យដឹងថា ដំណាក់កាលទី១ បានចាប់ផ្តើមឡើងក្រោមជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេសពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដោយដំណាក់នោះ JICA បានជួយសិក្សាស្វែងរកបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅក្នុងក្រុងសៀមរាប និងបានរៀបចំជាផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដែលផែនទីបង្ហាញផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈកាលពីខែមីនា ឆ្នាំ២០២៣។

លោក យុន លីនណេ បានឱ្យដឹងទៀតថា នៅក្នុងតំណាក់កាលនេះ រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានសហការអនុវត្តនូវគម្រោងសាកល្បងចំនួន៨ រួមមាន ១.ការកែលម្អការប្រមូលសំរាម ២.ការត្រួតពិនិត្យការចតយានយន្តខុសច្បាប់ ៣.ឌីជីថលនីយកម្មនៃស្ថិតិទេសចរណ៍ ៤.ប្រព័ន្ធតាមដានលំហូរឯកសារផ្ទៃក្នុងរបស់រដ្ឋបាលខេត្ត ៥.គម្រោងត្រួតពិនិត្យបរិស្ថានទីក្រុងដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញា(Sensor) ៦.កិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ ៧.ការប្រមូល និងដឹកជញ្ជូន សំរាមឆ្លាតវៃ និង៨.ថ្នាលទិន្នន័យទីក្រុងឆ្លាតវៃសៀមរាប (SSDaP)។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បញ្ជាក់ថា ក្នុងចំណោមគម្រោងទាំង៨នោះ មានគម្រោងចំនួន៦ កំពុងត្រូវបានអនុវត្តបំពេញឱ្យទៅជាគម្រោងពេញលេញ និងពង្រីកមុខងារបន្ថែម។ ជាមួយគ្នានេះ ដើម្បីជំរុញឱ្យផែនទីបង្ហាញផ្លូវអនុវត្តកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តក៏បានបង្កើតនូវវេទិកាទីក្រុងឆ្លាតវៃ ដែលមានការចូលរួមពីវិស័យឯកជនផងដែរ ដែលយន្តការនេះ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូសម្រាប់រាជធានី និងក្រុងផ្សេងទៀតរបស់កម្ពុជា ដែលជាសមាជិកទីក្រុងវៃឆ្លាតអាស៊ាន។

ប្រធានក្រុមការងារទី២ ទទួលបន្ទុកការអភិវឌ្ឍទីក្រុង និងតំបន់នៃនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA លោក អាបេ ម៉ាសាណូរីអូ (ABE Masanorio) បានបង្ហាញថា យន្តការវេទិកាទីក្រុងឆ្លាតវៃ ដែលបង្កើតឡើងដោយរដ្ឋបាលខេត្តសៀមរាប ពិតជាបានបង្កើតឱកាស និងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជន រួមេជាមួយសហគមន៍ ហើយយន្តការនេះក៏ជំរុញទីក្រុងសៀមរាប កាន់តែមានមុខមាត់ទាំងនៅឆាកជាតិ និងអន្តរជាតិ។ លោករំពឹងថា យន្តការនេះក៏នឹងជួយឱ្យក្រុងសៀមរាប ក្លាយជាក្រុងគំរូមួយរបស់កម្ពុជាផងដែរ។

លោក ហ៊ីរ៉ូណុ តំណាងក្រុមទីប្រឹក្សាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានលើកឡើងដែរថា បើគិតពីប្រាំឆ្នាំមុន យើងបានចាប់ផ្តើមគម្រោងដោយការលំបាកបំផុតព្រោះវាកំពុងស្ថិតនៅក្នុងតំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែដោយបានការប្តេជ្ញាចិត្តយើងសម្រចបានការងារយ៉ាងច្រើនប្រកបដោយភាពបត់បែន។ ដូច្នេះការធ្វើឱ្យទីក្រុងសៀមរាប ក្លាយជាក្រុងឆ្លាតវៃ វានៅមិនទាន់បញ្ចប់ទេ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ លោកថាជប៉ុននឹងមិនទៅណានោះទេ គឺជប៉ុននៅតែនៅជិតយើងជានិច្ច៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទីក្រុងសៀមរាបឆ្លាតវៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុកពិនិត្យតាមដានលើករណីដែលមានមន្ត្រីទារថ្លៃសេវាធ្វើអត្រានុកូលដ្ឋានពីប្រជាពលរដ្ឋ

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញដល់អាជ្ញាធរក្រុងស្រុកពិនិត្យតាមដានលើករណីដែលមានមន្ត្រីទារថ្លៃសេវាធ្វើអត្រានុកូលដ្ឋានពីប្រជាពលរដ្ឋ

ភូមិចំនួន៨ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ភូមិចំនួន៨ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

កុមារក្នុងខេត្តសៀមរាប១២៤នាក់ ទទួលការបណ្ដុះបណ្ដាលពីវិធីសាស្ត្រនៃការការពារ និងរំដោះខ្លួនពីការលង់ទឹក

កុមារក្នុងខេត្តសៀមរាប១២៤នាក់ ទទួលការបណ្ដុះបណ្ដាលពីវិធីសាស្ត្រនៃការការពារ និងរំដោះខ្លួនពីការលង់ទឹក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.