CMACរៀបចំពិធីបើករបបឧបត្ថម្ភប្រាក់អតីតភាពបម្រើការងារជូនយោធិនពលី ពិការ មរណៈ និងសោធននិវត្តន៍ជាង៣០០នាក់
នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ យោធិនពលី ពិការ មរណៈ និងសោធននិវត្តន៍ ដែលជាអតីតមន្ត្រី បុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាជាង៣០០នាក់ ត្រូវបានអង្គភាពស៊ីម៉ាក់រៀបចំបើករបបឧបត្ថម្ភប្រាក់អតីតភាពបម្រើការងារដែលបានដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំ២០២២កន្លងទៅ ដើម្បីលើកទឹកចិត្ដ និងឱ្យពួកគាត់យកទៅផ្គត់ផ្គង់ជីវភាព ពិធីនេះ រៀបចំឡើងនៅសារមន្ទីរតេជោសន្ដិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។ ឯកឧត្តម ...











