Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

សត្វ​មមាច​ត្នោត បំផ្លាញ​ស្រែ​ប្រមាណ​៦៥​ហិច​តា ក្នុងស្រុក​ជីក្រែង​

ដោយ Pothe Thun
18/02/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
56
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ស្រូវ​ប្រមាណ ៦៥​ហិច​តា ក្នុង​ឃុំ​ចំនួន​២ ស្ថិតក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប កំពុង​រង​ការបំផ្លាញ​ពី​សត្វ​មមាច​ត្នោត នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុមការងារ​ជំនាញ របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​។​

​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បានបញ្ជាក់​ថា​សត្វ​មមាច​ត្នោត ដែល​បាន​បំផ្លាញ​ស្រែ​ក្នុងស្រុក​ជីក្រែង​នេះ បាន​ឆ្លង​មកពី​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បច្ចុប្បន្ន​មន្ទីរ​បាន​ធ្វើ​សេចក្តីជូនដំណឹង​ទៅ​ដល់​កសិករ​នៅ​ក្នុងស្រុក​ជី​ក្រែង និង​ស្រុក​សូទ្រនិគម​ដែល​នៅ​ជាប់​គ្នា​នោះ​រួចរាល់​ហើយ សេចក្តីជូនដំណឹង​នោះ​បង្ហាញ​អំពី​វិធីសាស្ត្រ​កំចាត់​សត្វ​មមាច​ត្នោត និង​វិធីសាស្ត្រ​ពិនិត្យ​រក​មូលហេតុ ដែល​បង្ក​សត្វ​មមាច​ត្នោត​។​

​កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ លោក ហៃ វាសនា ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​បាន​បញ្ជាក់​ថា ក្រុមមន្ត្រី​ជំនាញ​របស់​មន្ទីរ រួម​នឹង​ក្រុមហ៊ុន​ឯកជន បាន​ធ្វើការ​បាន​ចុះ​ផ្សព្វផ្សាយ និង​កម្ចាត់​សត្វ​មមាច​ត្នោត ដែល​កំពុង​បំផ្លាញ​ស្រែ​របស់​ប្រជាកសិករ​នៅ​ស្រុក​ជី​ក្រែង​។ តាម​ការវាយតម្លៃ​បឋម ឃុំ​ចំនួន​២ ត្រូវ​រង​ការបំផ្លាញ លើ​ផ្ទៃដី ៦៥​ហិច​តា ក្នុងនោះ ឃុំ​ស្ពាន​ត្នោត ៣៥ ហិច​តា និង​ឃុំ​អន្លង់​សំណរ ៣០​ហិច​តា ដែល​ភាគច្រើន​ស្រូវ​ស្ថិត នៅ​ដំណាក់កាល ហាល​ផ្កា និង​ដាក់​ម្ស៉ៅ ហើយ​ភាគច្រើន ស្រែ​គ្មាន​ទឹក ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក ហៃ វាសនា បាន​បន្ថែមថា ក្រុមការងារ ក៏​បាន​ប្រជុំ​ផ្សព្វផ្សាយ​ណែនាំ បច្ចេកទេស​នៃ​ការ​កំចាត់​សត្វ មមាច​ត្នោត បង្ហាញ​ពី​សញ្ញាណ​នៃ​ការបំផ្លាញ​របស់ សត្វ​មមាច​ត្នោត ចាប់​មមាច​ត្នោត​បង្ហាញ​ឲ្យ​កសិករ​ស្គាល់ និង ផ្តល់​ថ្នាំ​សម្លាប់សត្វ​មមាច​ត្នោត​មួយចំនួន ជូន​ដល់​កសិករ​សម្រាប់​បាញ់​កំចាត់​ភ្លាមៗ​បាន​ចំនួន ៣ ហិច​តា ផងដែរ ជាមួយគ្នា​នោះ ក្រុម​ការងារ​បាន​ណែនាំ​កសិករ​ត្រូវ​ពាក់​ម៉ាស ស្រោមដៃ ការពារ​ឲ្យបាន​ត្រឹមត្រូវ​អំឡុង​ពេល​លា​យ​ថ្នាំ និង​បាញ់​ក្នុង​ស្រែ ព្រោះ​ថ្នាំ​សម្លាប់​សត្វល្អិត​ទាំងនេះ នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រសិនបើ​មិន​បាន​ការពារ និង​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ​។​

​ក្នុងឱកាស​នោះ​ដែរ ប្រជាកសិករ ក៏​បាន​សំណូមពរ​ទៅដល់ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប ស្នើសុំ​មន្ត្រី​ជំនាញ ចុះមក​ជួយ​កសិករ​ឲ្យបាន​ទាន់​ពេលវេលា ក្នុងករណី​មាន​ការកើតឡើង​នូវ​ការបំផ្លិចបំផ្លាញ​របស់​សត្វ​ចង្រៃ​ផ្សេងៗ​។​

​អត្ថបទ និង រូបថត ៖ មន្ទីរ​កសិកម្ម​ខេត្ត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: កសិកម្មខេត្តសៀមរាបមន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​សត្វ​មមាច​ត្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ក្រុង​សៀមរាបចាប់ផ្ដើម​ប្រមូល​សម្អាត​រុក្ខជាតិ​ទឹក​ពី ក្នុង​ស្ទឹង​សៀមរាប​

រដ្ឋបាល​ក្រុង​សៀមរាបចាប់ផ្ដើម​ប្រមូល​សម្អាត​រុក្ខជាតិ​ទឹក​ពី ក្នុង​ស្ទឹង​សៀមរាប​

អគ្គ​កុងស៊ុល​កូរ៉េស្នើ​អភិបាលខេត្ត​សៀមរាប ជួបជុំ​អគ្គ​កុងស៊ុល​គ្រប់​ប្រទេស រៀងរាល់ ៦​ខែ ឬ ១​ឆ្នាំ​ម្ដង

អគ្គ​កុងស៊ុល​កូរ៉េស្នើ​អភិបាលខេត្ត​សៀមរាប ជួបជុំ​អគ្គ​កុងស៊ុល​គ្រប់​ប្រទេស រៀងរាល់ ៦​ខែ ឬ ១​ឆ្នាំ​ម្ដង

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៏ ខែ​កុម្ភះ ឆ្នាំ ២០១៩

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៏ ខែ​កុម្ភះ ឆ្នាំ ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.