Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​បើក​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៏ ខែ​កុម្ភះ ឆ្នាំ ២០១៩

ដោយ Pothe Thun
18/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុង​ដំណើរការ​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៏ របស់​ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន នា​ព្រឹក​ថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន បាន​ជម្រុញ​ដល់​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ការងារ​សំខាន់ៗ ទាំងអស់ ត្រូវ​ពន្លឿ​ន ឲ្យ​កិច្ចការ​ទាំង​នោះ បាន​ហើយ​រួចរាល់ ក្នុងនោះ សម្រាប់ អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា ត្រូវ​ខិតខំ​ធ្វើយ៉ាងណា ប្រមូល​ឯកសារ ដែល​បាន​ផ្សាយ​រួចហើយ ទាក់ទង​ទៅ​និង​រឿង គោលនយោបាយ ការអនុវត្ត​ន៏ បេឡា​ជាតិ​របប សន្តិសុខ សង្គម ប​,​ស​,​ស យកមក​ធ្វើ​ការបោះពុម្ព ជា​សៀវភៅ ទុក​ចែក​ជូន​មន្ត្រី រាជការ ទូទៅ ក៏ដូចជា​ប្រជាពលរដ្ឋ បានដឹង​ពី​សា​រះ​សំខាន់​នៃ គោលនយោបាយ នេះ ដែល​រាជរដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង ធ្វើ​ដើម្បី​ជា ប្រយោជន៏ សម្រាប់​មន្ត្រី​រាជា​ការ និង កម្មករ កម្មការិនី តាម​បណ្តា រោងចក្រ សហគ្រាស នានា​។

ទាក់ទង​ទៅ​និង​កិច្ច​ការងារ​នេះ អគ្គនាយិកា​វីទ្យុជាតិ​កម្ពុជា បានបញ្ជាក់ ថា ក្រុមការងារ បាន​នឹង​កំពុង​ខិតខំ ស្រា​ជ្រាវ ប្រមូល​រាល់​ឯកសារ​ទាំងអស់ ទាក់ទង ទៅ​និង​គោលនយោបាយ ការអនុវត្ត​ន៏ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែលមាន វាគ្មិន​សំខាន់ៗ បាន​មក​ចូលរួម​ធ្វើការ​ពន្យល់​យ៉ាង​ច្បាស់លាស់​ពី​កិច្ចការងារ​នេះ ។ នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៏ របស់​ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន នេះដែរ ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន ទាំង ៥ ក៏ ដូចជា ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែល​ទទួក​ការងារ តាម​ជំនាញ​នី​មួយៗ បាន​ធ្វើរ​បាយ​ការណ៏​ពី វឌ្ឍនះភាព​ការងារ​រួម ដែល​ជំនាញ នី​មួយៗ​សម្រេច​អនុវត្ត​បាន ក្នុង​រយះពេល​កន្លងមក​នេះ ក៏ដូចជា​កំពុង​ដំណើរ អនុវត្ត​ន៏ ទាំង​កិច្ចកា​រងារ​ជាតិ និង​ជាមួយ​ផ្នែក​អន្តរជាតិ ពិសេស​ការត្រៀម​រៀបចំ កិច្ចប្រជុំ​កំពូល​ប្រពន្ធ័​ផ្សព្វផ្សាយ​អាស៊ាន​លើកទី ១៦ AMS ដែល​កម្ពុជា​ធ្វើជា ម្ចាស់ផ្ទះ ហើយ​ក្រសួង​ព័ត៌មាន ជា​អ្នករៀបចំ​នៅក្នុង​ទឹកដី​អង្គរ​នៃ​ខេត្ត សៀមរាប នា​កំឡុង​ខែ មិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ ។

តាម​ការបញ្ជាក់​របស់ មន្ត្រី ជំនាញ ទំនាក់ទំនង​ការងារ​អាស៊ាន បាន​លើកឡើង​ថា កិច្ចការងារ​នេះ គឺ​បាន នឹង​កំពុង​ដំណើរការ​ទៅមុខ តាមរយះ​កិច្ចសហការ​ជាមួយ វិទ្យាស្ថាន តំបន់​អាស៊ី ប៉ាស៊ីហ្វិក ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ ហៅ​កាត់​ថា A I B D ដោយ​មាន​ការ អញ្ជើញ ថ្នាក់​រដ្ឋមន្ត្រី ព័ត៌មាន អាស៊ាន ទាំងអស់ រួមជាមួយ រដ្ឋមន្ត្រី ព័ត៌មាន ចិន ក៏ដូចជា​សមាជិក របស់ AMS នៅតាម​បណ្តា​ប្រទេស​នានា ជុំវិញ​ពិភពលោក ជាច្រើន​រយ​នាក់ នឹង​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​។

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

ដូច្នេះហើយ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក៏​បាន​ជម្រុញ​ដល់​ផ្នែក​ពាក់ព័ន្ធ ទាំងអស់ ត្រូវ​ប្រឹងប្រែង បន្ត​រៀបចំ គម្រោង​ការងារ ឲ្យបាន​ច្បាស់លាស់ ពិសេស កិច្ចការងារ ពិធីការ ការរៀបចំ​កន្លែង​ថ្នាក់​នៅ របស់​គណះប្រតិភូ ទាំងអស់ គម្រោង​នៃ​ការចំណាយ និង​ដំណើរការ​នៃ​កិច្ចប្រេជុំ ព្រោះ​នេះ​គឺជា​ការ ប្រជុំ​លក្ខណះ​អន្តរជាតិ ដែល​មាន​សា​រះ​សំខាន់ និង​ធំ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ ផ្ទះ​រៀបចំ​ឲ្យបាន​ល្អ​បំផុត​។

តាមរយះ​នៃ​កិ​ច​ប្រជុំ​ប្រចាំ​សប្តាហ៏​នេះ​ដែរ ក៏​មាន​លើក​នូវ​ផែនការ ការងារ ដែល​ក្រសួង​ព័ត៌មាន ត្រូវធ្វើ គឺ​ដំណើរការ កិច្ចប្រជុំ​អន្តរក្រសួង ក្នុង​ពិនិត្យ ពិភាក្សា​លើ សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធ​ទទួល​ព័ត៌មាន ដំណើរការ នៃ​ការរៀបំចំ សន្និបា បូកសរុប លទ្ធផល​ការងារ​វិស័យ​ព័ត៌មាន ឆ្នាំ ២០១៨ និង​ទិសដៅ​ការងារ ឆ្នាំ ២០១៩ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ ទី ២២ ខែ កុម្ភះ ខាងមុខនេះ ហើយ​នៅ​មុន ១ ថ្ងៃ នៃ​អង្គ​សន្និបាត ក៏​មាន​ការរៀបចំ ជា​អង្គ​សិក្ខា មាន​សា​រះ​សំខាន់​មួយ​ដែល និយាយ ទាក់ទង​ទៅ​និង ប្រធានបទ ទម្លាប់​ល្អ​ទាំង ៧ របស់​អ្នកដឹកនាំ​ឆ្នើម ដោយមាន វាគ្មិន​ជំនាញ​មកពី សាលា វេស​ឡាញ ធ្វើការ​ពន្យល់ បកស្រាយ ។

ហើយ​សម្រាប់​សិក្ខាសាលា នេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់​ថា ជា​ទូទៅ​នៅ​ពេល​ដែល​គេ​បើក ជា​សិក្ខាសាលា ដូចនេះ​ម្តងៗ សម្រាប់​អ្នក ចូល រួម ត្រូវ​បង់​ថវិកា​ប្រមាណ ៧៥ ដុល្លា ក្នុង​ម្នាក់ៗ ប៉ុន្តែ​សម្រាប់​ការ​ដែល​អ្នក ជំនាញ លើ​កិច្ច​ការងារ​នេះ មក​បង្ហាត់បង្រៀន នៅក្នុង​អង្គសិក្ខាសាលា នា ទីស្តីការ​ក្រសួង​ព័ត៌មាន គឺ​មិន​មាន​ការបង់ ប្រាក់ នោះទេ សម្រាប់​អ្នក ចូលរួម ទាំងអស់​៕

​អត្ថបទ និង រូបថត ៖ ក្រសួង​ព័ត៌មាន​

Tags: កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​សប្តាហ៏ របស់​ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មានក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
​ស្វាគមន៍​ប្រតិភូ​សមាគម​ប៉ូលីស​អន្តរជាតិ​ភូមិភាគ​២ នៃ​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក ( NYPD ) និង ភ្នាក់ងារ​ប៉ូលីស​ក្នុង​តំបន់​ផ្សេងៗ !

​ស្វាគមន៍​ប្រតិភូ​សមាគម​ប៉ូលីស​អន្តរជាតិ​ភូមិភាគ​២ នៃ​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក ( NYPD ) និង ភ្នាក់ងារ​ប៉ូលីស​ក្នុង​តំបន់​ផ្សេងៗ !

វត្ត​ដំណាក់​ខេត្ត​សៀមរាប​រៀបចំ​ក្បួន​ដង្ហែ​ធំ​ក្នុង​ថ្ងៃ​មាឃបូជា​

វត្ត​ដំណាក់​ខេត្ត​សៀមរាប​រៀបចំ​ក្បួន​ដង្ហែ​ធំ​ក្នុង​ថ្ងៃ​មាឃបូជា​

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ​និង​លោកជំទាវ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ មាឃបូជានៅ​វត្តស្វាយដង្គំខណ្ឌ៧មករា រាជធានី​ភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ​និង​លោកជំទាវ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ មាឃបូជានៅ​វត្តស្វាយដង្គំខណ្ឌ៧មករា រាជធានី​ភ្នំពេញ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.