Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ​និង​លោកជំទាវ អញ្ជើញ​ចូលរួម​ក្នុង​ពិធីបុណ្យ មាឃបូជានៅ​វត្តស្វាយដង្គំខណ្ឌ៧មករា រាជធានី​ភ្នំពេញ

ដោយ Pothe Thun
19/02/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​ដែល​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ពុទ្ធ​បរិស័ទ្ធ​នៅ​ទូទាំង​ប្រទស ប្រារព្ធ​ពិធី បុណ្យ មាឃបូជា ជា​ឱកាស​ឆ្នាំនេះ ឯកឧត្តមខៀវ កាញារទ្ធី រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​លោក ជំទាវ រួម​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង ព៏ត៌មាន ព្រមទាំង​លោកយាយ សីល​វត្តី ពេន យុ​ត ប្រធាន​សីល​វត្តី វត្ត​ស្វាយដង្គុំ បាន​ប្រារព្ធ​រៀបចំ​ពិធី​បុណ្យ មាឃបូជា នៅ​រសៀល ថ្ងៃ​អង្គារ ១៥​កើត ខែ​មាឃ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នាទី​អារាម វត្ត មង្គល​វ័ន ហៅ ស្វាយដង្គុំ ស្ថិតក្នុង សង្កាត់ មនោ​រម្យ ខណ្ឌ ៧ មករា រាជធានី ភ្នំពេញ ។​

តាម​ឯកសារ បានអោយដឹងថា ពិធី​បុណ្យ​មាឃបូជា ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង ដែល ព្រះ​សម្មា សម្ពុទ្ធ ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ឡើង ក្នុង​លោក នា​ប្រទេស​ឥណ្ឌា កាល ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង ១៥ កើត ខែ​មាឃ ក្រោយ​ពី​ការ​ត្រាស់ ដឹង​របស់ ព្រះអង្គ​ចំនួន ៩ ខែ​គត់ ។​

​ការបង្កើត ព្រះពុទ្ធសាសនា ក្នុងឋានៈ ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅក្នុង ចំណោម ព្រះសង្ឃ​ចំនួន ១ ២៥០ អង្គ ជា​សមាជិក​ក្នុង​អង្គ មហាសន្និបាត​មួយ ដែល​បាន​និមន្ត មកពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់​។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះ​សម្មា សម្ពុទ្ធ ទ្រង់​បាន ប្រកាស​នៅ​គោលការណ៍​ចំនួន ១១ សម្រាប់ឲ្យ សមាជិក​មហាសន្និបាត​ទាំងអស់ កាន់​យក​ជា វិថី​ជីវិត និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ ដល់​ជន​ដ៏ទៃ​ទៀត​ឲ្យបាន​យល់ ពី ពុទ្ធ សាសនា​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​ការ​ប្រារព្ធ​ពិធី​មាឃបូជា​បាន​ប្រយោជន៍ ដូចជា
១៖ ពុទ្ធសាសនិកជន បាន​យល់ដឹង​យ៉ាង​ត្រឹមត្រូវ ពី​សារៈសំខាន់​នៃ​ថ្ងៃ​មាឃបូជា​នេះ​។​
២៖ យល់ដឹង​គោល​ធម៌ និង​គោលជំហរ​របស់​ព្រះពុទ្ធសាសនា​។​
៣៖ បណ្តុះ​សទ្ធា​ជ្រះថ្លា​កាន់តែ​ភិយ្យោភាព​ឡើង ក្នុង​គោល​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​។​
៤៖ បាន​បដិបត្តិ​តួនាទី​របស់​ពុទ្ធសាសនិក​ជន ក្នុង​ថ្ងៃ​មាឃបូជា​នេះ​។​
៥៖ បាន​ជួយ​ជ្រោមជ្រែង​ព្រះពុទ្ធសាសនា ឲ្យ​ស្ថិតស្ថេរ​ចេរកាល​យូរអង្វែង​។​

​ថ្ងៃ មាឃបូជា ចាត់​ជា​គ្រឿង​ពិសោធ និង​វាស់វែង​គុណភាព នៃ​ពុទ្ធសាសនិកជន ឲ្យ ឃើញថា បុគ្គល​ណា ជា​ពុទ្ធសាសនិកជន​សកម្ម ឬ អសកម្ម​នៅ​ថ្ងៃ​នេះ​ឯង ប្រៀបដូចជា កញ្ចក់ ឆ្លុះ​បំភ្លឺ​មុខ​ដូច្នោះ​។ ព្រោះហេតុនោះ បើ​បាន​ឋានៈ​ជា​ពុទ្ធសាសនិកជន ហើយ​មិន​ត្រូវ ប្រងើ​យ កន្តើយ នឹង​កាតព្វកិច្ច​របស់​ខ្លួន​នោះទេ ត្រូវ​ព្យាយាម​លើក ស្ទួយ​ឋានៈ ពុទ្ធសាសនិកជន របស់​ខ្លួន​ឲ្យ សកម្ម​ឡើង តា​រយះ​ការធ្វើដំណើរ​ទៅកាន់​វត្ត ឬ មណ្ឌល​ពុទ្ធ សាសនា មិនមែនជា ការងារ ធ្ងន់ធ្ងរ​ឡើយ​។ ផ្ទុយទៅវិញ ជា​ការជួយ​លើកស្ទួយ​គុណភាព​ជីវិត ផ្នែក​ចិត្ត វិញ្ញាណ របស់​ខ្លួន​ឲ្យ ប្រសើរឡើង តាម​គោលការណ៍​ចំណុច​ទី​២​ថា ធ្វើ​អំពើ​ល្អ​ឲ្យដល់ ពោល គឺ បណ្តុះ ចិត្ត ឲ្យ​ស្ថិត ក្នុង​បុណ្យ​កុសល​នោះឯង​។​
​ថ្ងៃ មាឃបូជា ចាត់​ជា​ថ្ងៃ ព្រះធម៌​, ថ្ងៃ វិសាខ​បូជា ចាត់​ជា​ថ្ងៃ​ព្រះពុទ្ធ​, ថ្ងៃ​អាសា​ឡ្ហ បូជា​ចាត់ជា ថ្ងៃ​ព្រះសង្ឃ ៕​

អត្តបទ៖ក្រសួង ព៏ត៌មាន

Tags: ពិធីបុណ្យ មាឃបូជាព្រះពុទ្ធសាសនាវត្ត ស្វាយដង្គំ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រនិងបាណក​សាស្ត្របើក​សន្និបាត​បូក​សារុប​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៩ !

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រនិងបាណក​សាស្ត្របើក​សន្និបាត​បូក​សារុប​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៩ !

កម្ពុជាសម្រេចបាន​ជោគជ័យលែងឲ្យ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​

កម្ពុជាសម្រេចបាន​ជោគជ័យលែងឲ្យ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​

សិក្ខាសាលា​ស្តីពីកាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូលនិងប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម​តាម​អន​ឡាញ​

សិក្ខាសាលា​ស្តីពីកាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូលនិងប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម​តាម​អន​ឡាញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.