Thursday, June 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលា​ស្តីពីកាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូលនិងប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម​តាម​អន​ឡាញ​

ដោយ Pothe Thun
20/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​សាលសន្និសិទ នៃ​សណ្ឋាគារ សុខា​សៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែ​ក​ម្ភះ ឆ្នាំ​២០១៩​នេះ មាន​ធ្វើ​អង្គ​សិក្ខា សាលា​ស្តីពី កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់​ចំណូល​និង​ប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម​តាម​អន​ឡាញ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី សំណាក់​ឯកឧត្តម លោក​ឧកញ៉ា លោក លោកស្រី​ជា​មន្ត្រី​សាខា​ពន្ធដារ មកពី​បណ្តា​រាជធានី ខេត្ត ពាណិជ្ជករ អាជីវករ និង បណ្តា​ក្រុមហ៊ុន សហគ្រាស​ក្នុង​ខេត្ត ប្រមាណ​ជាង​៧០០ នាក់​។​

​ក្នុង​កិច្ច​ស្វាគមន៍​របស់ លោក ចៅ ម៉ៅ​មុន្នី ប្រធាន​សាខា​ពន្ធដារ​ខេត្តសៀមរាប បាន​គូសបញ្ជាក់ថា អង្គ​សិក្ខាសាលា​នេះ ធ្វើឡើង ក្នុង​គោលបំណង​វាស់​ស្ទង់​ពី​ការយល់ដឹង​របស់​ក្រុមហ៊ុន ដើម្បី​ធានា​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ ឲ្យបាន​ត្រឹមត្រូវ​តាម ច្បាប់ និង បទ​ប្បញ្ញត្តិ ស្តី​ពី​ពន្ធដារ ដើម្បី​ជា​មូលដ្ឋាន​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ផ្តល់​ជា​វគ្គ​បណ្តុះ បណ្តាល​ជា​ក្រុម ឲ្យចំ​គោលដៅ ។

​មានប្រសាសន៍​នោះ​ដែរ​ឯកឧត្តម ទៀ សីហា ក៏បាន​លើកឡើង​ថា សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ក្នុង​បំណង​ផ្សព្វផ្សាយ អំពី​កាតព្វកិច្ច​សារពើពន្ធ ក៏​ដូច​ជា​យន្តការ​ថ្មីៗ ដែល​ដាក់​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជូន សិក្ខាកាម​ទាំងអស់ បាន​ជ្រាប និង​ចូលរួម​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ ចំពោះ​ធុរៈជន​ប្រកប​អាជីវកម្ម​នៅក្នុង​ខេត្ត​សៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារថ្នាក់ជាតិ ដាក់អោយប្រើប្រាស់ផ្លូវការអំពូលសូឡា ក្នុងភូមិសាស្រ្តឃុំរុនតាឯក ស្រុកបន្ទាយស្រី

ក្រុមការងារថ្នាក់ជាតិ ដាក់អោយប្រើប្រាស់ផ្លូវការអំពូលសូឡា ក្នុងភូមិសាស្រ្តឃុំរុនតាឯក ស្រុកបន្ទាយស្រី

01/06/2023
ពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅកាន់តំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង បន្តទទួលបានប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល

ពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅកាន់តំបន់ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង បន្តទទួលបានប័ណ្ណសមធម៌ពីរាជរដ្ឋាភិបាល

01/06/2023

​ឯកឧត្តម​ក៏បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ដែល​ប្រកប​អាជីវកម្ម សូម​ចូលរួម​ក្នុង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ និង បង់ពន្ធ​ទាំងអស់គ្នា ឲ្យបាន ខ្ជាប់ខ្ជួន ។ ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​គាំទ្រ​និង​លើកស្ទួយ​តាមរយៈ​ការបង់ពន្ធ​នេះ ។

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម គង់ វិបុល ក៏​បាន​លើក​នូវ​គន្លឹះ​ល្អៗ​មួយចំនួន ដោយ​គូសបញ្ជាក់ថា ប្រជាពលរដ្ឋ​មាន​ការ សប្បាយចិត្ត​ក្នុង​ការរួមចំណែក​ក្នុង​ការបង់ពន្ធ ហើយ​ចំណូល​ពន្ធដារ គឺ​ជា​ចំណូល​មួយ ដូចជា​ឈាម​នៅក្នុង​សរីរាង្គ​មនុស្ស​យើង ដូច្នេះ​ថវិកា​ជាតិ​ដែល​មាន​សព្វថ្ងៃនេះ ភាគច្រើន​បាន​មក​ពី​ការបង់ពន្ធ​របស់​ប្រជាពលរដ្ឋ​ជូន​ថវិកាជាតិ ។​

ឯកឧត្តម​បាន​បន្តទៀតថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ លើ​ការងារ​កំណែទម្រង់ និង ការអនុវត្ត​របស់​រា​ជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​យកចិត្តទុកដាក់ ទៅ​លើ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្រ​ស្នូល គឺ​ការ ពង្រឹង​នូវ​អភិបាលកិច្ច​ល្អ ។ ដើម្បី​ឈាន​ឲ្យ​អ្នកជាប់ពន្ធ បង់ពន្ធ ដោយ​មាន​ជំនឿ​ទុកចិត្ត​មក​លើ​អគ្គនាយកដ្ឋាន​ពន្ធដារ ក៏ដូចជា​រាជ រដ្ឋាភិបាល ដោយ​បាន​យុក​យុទ្ធសាស្ត្រ​ស្នូល មក​ធ្វើការ​កំណែទម្រង់​នៅ​អង្គភាព​ពន្ធដារ ។

ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ នៃ​រាជរដ្ឋាភិបាល នៃ​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា ក្រសួង​បាន​រៀបចំ​នូវ​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ដោយ​ផ្តោត​ទៅលើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ សុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រាជរដ្ឋាភិបាល ពិនិត្យ សម្រេច ទៅ​លើ​យុទ្ធសាស្ត្រ​ក្នុង​ការកៀងគរ​ចំណូល ព្រមទាំង​រៀបចំ​នូវ​គោលនយោបាយ និង រដ្ឋបាល​សារពើពន្ធ របស់​អគ្គ នាយកដ្ឋាន​ពន្ធដារ និង យុទ្ធសាស្ត្រ​ផែនការ​មួយចំនួន ដើម្បី​ឲ្យបាន​សមស្រប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដោយ យោង​តាម​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល និង កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ។

​ក្នុងនោះដែរ​ឯកឧត្តម​អគ្គនាយក ក៏​បាន​លើក​នូវ​គន្លឹះ​សំខាន់ៗ​ជា​គោល​មួយចំនួន នៃ​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល ចំនួន​៥​ចំណុច នៃ​ការ​កំណែ​ទម្រង់​របស់​ពន្ធដារ ដែល ជា​ផែនការ​យុទ្ធសាស្ត្រ និង ផែនការ​ប្រតិបត្តិ​របស់​ពន្ធដារ គឺ​មាន​មុខងារ​ស្នូល​ចំនួន​៥ លើ​ការពង្រឹង និង​កែលម្អរ​ក្នុង​ការចុះបញ្ជី​អ្នក ជាប់​ពន្ធ​ឲ្យបាន​ល្អ , ការពង្រឹង​ផ្តល់​សេវា​អ្នក​ជាប់​ពន្ធ​ឲ្យបាន​ល្អ , ការរៀបចំ​កែលម្អរ​នៃ​ការចាត់ចែង​សេចក្តីប្រកាស​បង់ពន្ធ ឲ្យ​អ្នកជាប់ពន្ធ​ឲ្យបាន​ល្អ​ប្រសើរ និង រៀបចំ​កែលម្អរ​ការធ្វើ​វិសោទនកម្ម​ឲ្យបាន​ល្អ ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់ និង ពង្រឹង​វប្បធម៌​នៃ​ការ បង់ពន្ធ ។

ម្យ៉ាងទៀត​ស្នូល​មួយទៀត លើ​ការប្រមូល​បំណុល និង បណ្តឹងតវ៉ា ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​មុខងារ​គាំទ្រ ការពង្រឹង ការគ្រប់គ្រង​រចនាសម្ព័ន្ធ និង បណ្តុះបណ្តាល​ធនធានមនុស្ស និង ត្រូវ​ធ្វើ​ការកែលម្អរ​រ​ច​នា​សម្ព័ន្ធ​ពន្ធដារ​របស់ខ្លួន ដែល​ជា​កត្តា​សំខាន់​នៃ​កំណែទម្រង់​នោះ គឺ​ការ​ដាក់ឲ្យ​ប្រើប្រាស់ និង អនុវត្ត​នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដែល​ជា​ជំនួយ​ដ៏​ល្អ​លើ​ការងារ​ពន្ធដារ ។​

​ឯកឧត្តម​ក៏បាន​គូសបញ្ជាក់ថា អង្គ​សិក្ខាសាលា​នេះ គែ​ជាការ​ចែករំលែក​នូវ​ចំណេះដឹង និង បទពិសោធន៍​ល្អៗ ដល់​បងប្អូន​ជា​ពាណិជ្ជករ អាជីវករ​ជាតិ អន្តរជាតិ និង បណ្តា​ក្រុមហ៊ុន សហគ្រាស ។

​ឯកឧត្តម​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អង្គ​សិក្ខាសាលា​ទាំងមូល សំខាន់​មន្ត្រី​សាខា​ពន្ធដារ​មកពី​រាជធានី ខេត្ត បាន​ទទួល​ចំណេះដឹង​ទាំងនេះ យកទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នក​ជាប់ពន្ធ នៅក្នុង មូលដ្ឋាន​របស់​ខ្លួន​ផងដែរ ៕

​រូបភាព និង​អត្ថបទ​: គឿន វេ​ត​

Tags: កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូលខេត្តសៀមរាបប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម​តាម​អន​ឡាញសាខា​ពន្ធដារ​ខេត្តសៀមរាប​អគ្គនាយកដ្ឋាន​ពន្ធដារអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​

ជនបរទេស​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល

ជនបរទេស​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល

ខឹង​ឪពុកក្មេក​ស្ដីបន្ទោស​រឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធទាញ​កាំបិត​ខ្វែវ​កាប់​ឪពុក​០៣​កាំបិត​ស្លាប់​ភ្លាមៗ​នឹង​កន្លែង

ខឹង​ឪពុកក្មេក​ស្ដីបន្ទោស​រឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធទាញ​កាំបិត​ខ្វែវ​កាប់​ឪពុក​០៣​កាំបិត​ស្លាប់​ភ្លាមៗ​នឹង​កន្លែង

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    644 shares
    Share 258 Tweet 161
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ពលរដ្ឋនៅឃុំពាក់ស្នែង ស្រុកអង្គរធំ សប្បាយរីករាយទទួលបានផ្លូវបេតុងរបស់សម្ដេចតេជោ

    87 shares
    Share 35 Tweet 22

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (491)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,073)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,731)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (730)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (787)
  • សាសនា និង មនុស្សធម៌ (830)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.