Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​

ដោយ Pothe Thun
20/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
174
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​យោង​តាម​ព័ត៌មាន​ដែល​ផ្សាយ​នៅ​ក្នុង​ទំព័រ​ហ្វេ​សប៊ុក​ផ្លូកា​ររបស់​អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា នៅ​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​ក្នុង​រដូវប្រាំង​ខាងមុខ​។ ការសន្និដ្ឋាន​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ធ្វើការ​សង្កេត​ពី​បរិមាណ​ទឹក​ក្នុង​ក​សិន្ធុ​អង្គរវត្ត ក្រុង​អង្គរធំ បារាយណ៍​ខាងជើង ដែល​កំពុង​ប្រឈម​នឹង​ការខ្វះខាត​ខ្លាំង​នា​រដូវប្រាំង​ខាងមុខ​។​

​លោក ភឿន សុ​ឃីម អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក បានឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ការខ្វះខាត​ទឹក​ដើម្បី​បញ្ជូល​ក្នុងក​សិន្ធុ​ប្រាសាទអង្គរវត្ត ក្រុង​អង្គរធំ និង​បារាយណ៍​ខាងជើង​នេះ គឺ​ដោយសារ​នាយដ្ឋាន​ទឹក​បាន​បើកទ្វារ​ទឹក ដើម្បី​បញ្ជូ​លទឹក​ទៅ​ស្ទឹង​ព្រះ​ស្រុក សម្រាប់​ស្រោចស្រព​ស្រែ​ប្រជាពលរដ្ឋ​ចំនួន​៣០០​ហិច​តា​ចំនួន​ពីរលើក គឺ​លើក​ទី​១​រយៈពេល​ពីរ​សប្តាហ៍ និង​លើក​ទី​២​រយៈពេល​មួយ​សប្តាហ៍​ចេញពី​ប្រឡាយ​ស្តុក​ទឹក​បម្រុង​សម្រាប់​បញ្ជូលទៅ​ក្នុង​បារាយណ៍​ខាងជើង ក​សិន្ធុ​ក្រុង​អង្គរធំ ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។

​លោក​បន្ថែមថា បច្ចុប្បន្ន​ប្រឡាយ​ស្តុក​ទឹក​បម្រុង​ក៏​ពុំ​មាន​ទឹក​ដែរ ដោយសារ​បរិមាណ​ទឹក​ស្ទឹង​សៀមរាប ដែល​ហូរ​ពី​ភ្នំ​គូលែន​តិចតួច​ពេក ហើយ ក្រុម​ការងារ​ក៏​បាន​ចែក​ទឹក​មួយ​ផ្នែក​មក​ក្រុង​សៀមរាប​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បញ្ជាក់ថា បើ​ធៀប​នឹង​ឆ្នាំ​មុន កម្ពស់​ទឹក​បច្ចុប្បន្ន​នៅ​បារាយណ៍​ខាងជើង​មាន​កម្រិត​ទាប​ជាង​០,៨​ម៉ែត្រ ប្រហែលជា​២,៦​លាន​ម៉ែត្រគូប ក​សិន្ធុ​ក្រុង​អង្គរធំ​ទាប​ជាង​០,៩៣​ម៉ែត្រ ប្រហែល ៦៥​ម៉ឺន​ម៉ែត្រគូប និង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​ទាប​ជាង​០,៤​ម៉ែត្រ ប្រហែល ៣៨​ម៉ឺន​ម៉ែត្រគូប​។ សរុប​គឺ​តំបន់​អង្គរ​ទាំងមូល​បាត់បង់​ទឹក​ប្រមា ៣,៦៣​លាន​ម៉ែត្រគូប ដែល​នេះ​ជា​ចំណុច​ក្រុមការងារ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការរក្សា​ទឹក​ក្នុង​អាង​ស្តុក​ទឹក​ទាំងនេះ ដើម្បី​ធានា​ក្នុង​ការគ្រប់គ្រង​ទឹក ក៏ដូចជា​ការអភិរក្ស​ប្រាសាទ​ផងដែរ​។​

​ទាក់ទង​នឹង​ការងារ​គ្រប់គ្រង​ទឹក​នេះ​ដែរ បច្ចុប្បន្ន​ក្រុម​ការងារ កំពុង​មមាញឹក​ក្នុងការ​ស្តារ​ប្រឡាយ​និង​បិទទ្វារ​ទឹក​ពី​ស្ទឹង​សៀមរាប ដើម្បី​បញ្ជូ​លទឹក​ទៅក្នុងក​សិន្ធុ​ក្រុង​អង្គរធំ ប្រាសាទអង្គរវត្ត ជៀសវាង​រីងស្ងួត​នាពេល​ខាងមុខ​នេះ​។ ក្នុងនោះដែរ អាជ្ញាធរ​ជាតិ​អប្សរា ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​បិទ​ទំនប់​កាត់​ប្រឡាយ​ស្ទាក់​ទឹក​សម្រាប់​ទុក​ប្រើប្រាស់ សូម​បើក​ឡើង​វិញ ដើម្បី​កុំឱ្យ​មាន​ការលំបាក​ដល់​ការ​បញ្ជូ​លទឹក​ទៅក្នុងក​សិន្ធុ​ប្រាសាទ​នៅ​ក្នុង​តំបន់​អង្គរ​៕

​អត្ថបទ និង រូបភាព​: ម៉ាត់ អា​រី​ហ្វីន​

Tags: ខេត្តសៀមរាបតំបន់​អង្គរ​​នាយកដ្ឋាន​គ្រប់គ្រង​ទឹកបញ្ហា​កង្វះ​ទឹក​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនបរទេស​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល

ជនបរទេស​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល

ខឹង​ឪពុកក្មេក​ស្ដីបន្ទោស​រឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធទាញ​កាំបិត​ខ្វែវ​កាប់​ឪពុក​០៣​កាំបិត​ស្លាប់​ភ្លាមៗ​នឹង​កន្លែង

ខឹង​ឪពុកក្មេក​ស្ដីបន្ទោស​រឿង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធទាញ​កាំបិត​ខ្វែវ​កាប់​ឪពុក​០៣​កាំបិត​ស្លាប់​ភ្លាមៗ​នឹង​កន្លែង

ជំនួប​ពាណិជ្ជកម្ម​ផ្នែក​ទេសចរណ៍​ធំ​បំផុត​មួយជាង​៨០​ប្រទេសនឹង​រៀបចំ​នៅ​កម្ពុជា​

ជំនួប​ពាណិជ្ជកម្ម​ផ្នែក​ទេសចរណ៍​ធំ​បំផុត​មួយជាង​៨០​ប្រទេសនឹង​រៀបចំ​នៅ​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.