Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ជំនួប​ពាណិជ្ជកម្ម​ផ្នែក​ទេសចរណ៍​ធំ​បំផុត​មួយជាង​៨០​ប្រទេសនឹង​រៀបចំ​នៅ​កម្ពុជា​

ដោយ Pothe Thun
21/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្រុម​ប្រតិ​ប​ត្ដិករ​ទេសចរណ៍ សម្រេច​ជា​ផ្លូវការ ការរៀបចំ​ជំនួប​ពាណិជ្ជក​កម្ម​រវាង​អ្នកទិញ និង​អ្នកលក់​ផ្នែក​វិស័យ​ទេសចរណ៍​ដ៏​ធំ​មួយ នៅ​ខេត្ដ​សៀមរាប និង​នៅ​រាជធានី​ភ្នំពេញ នៅក្នុង​ខែ​មេសា​ឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ទាក់ទាញ​អ្នឲក​ទេសចរណ៍​បរទេសម​កទ​ស្ស​នា​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែ​ម​ទៀត​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា ប៉ា​តា (PATA) លោក ធួន ស៊ីណាន បានឲ្យដឹងថា នៅក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​នៃ គម្រោង​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍ លើក​ទី​២ ដែល​ធ្វើឡើង​នៅ​ខេត្ដ​សៀមរាប កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​នេះ នឹង​មាន​អ្នកចូលរួម​មក​ពី​ជាង​៨០​ប្រទេស នៅលើ​ពិភពលោក ពួកគេ​សុទ្ធតែ​ជា​អ្នកលក់ និង​អ្នកទិញ ក្នុង​វិស័យ​ទេសចរណ៍ ។

​លោក​ថា តាម​គម្រោង​ជំនួប​នេះ នឹង​ធ្វើ​នៅ​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​២៤​ខែ​មេសា​ឆ្នាំ​២០១៩ ចំណែក​រាជធានី​ភ្នំពេញ​ធ្វើឡើង​នៅ​ថ្ងៃទី​២៧​ខែ​មេសា ឆ្នាំ​២០១៩​។ ការធ្វើ​ពិ​ពណ៌​ពាណិជ្ជកម្ម​ទេសចរណ៍​កម្ពុជា​អន្ដរជាតិ​នេះ ដើម្បី​ទាក់ទាញ និង​ស្វែងរក​ភ្ញៀវ​ទេសចរណ៍​មក​កាន់​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គម្រោង​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចពិភាក្សា​យោបល់ ជាមួយ​ប្រតិ​ប​ត្ដិករ​ទេសចរណ៍​មកពី​តាម​បណ្ដា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ទេសចរណ៍ ដោយ​បាន​សហការ​ជាមួយ សហព័ន្ធ​ទេ​សស​ចរណ៍ និង​ប្រតិ​ប​ត្ដិ​ទេសចរណ៍​គ្រប់​វិស័យ​នៅ​កម្ពុជា​ផង​ដែរ ។

​លោក​ធួន ស៊ីណាន ក៏​បាន​លើកទឹកចិត្ត​ដល់​ក្រុម​ប្រតិ​ប​ត្ដិករ​ទេសចរណ៍​ទាំងអស់​នៅ​កម្ពុជា ចូលរួម​នៅក្នុង​ពិ​ពណ៌​ពាណិជ្ជកម្ម​កម្ពុជា​អន្ដរជាតិ​នេះ ដែល​លោក​ថា នេះ​ជា​លើក​ទី​២​ហើយ​នៅ​ប្រទេស​កម្ពុជា​។​

​ដោយឡែក ក្រុម​ប្រតិបត្តិ​ករ​ទេសចរណ៍​បានលើកឡើង​ដូចៗ​គ្នា​ថា ពួកគេ​បាន​គាំទ្រ​ចំពោះ​ការធ្វើ​ជំនួប​ពាណិជ្ជកម្ម​ទេសចរណ៍​នេះ ព្រោះ​ការ​ធ្វើ​កន្លងមក បាន​ទទួល​ជោគជ័យ ដែល​មាន​កំណើន​ភ្ញៀវ​ទេសចរណ៍ មកកាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ជា​បន្ដបន្ទាប់​។

​ពួកគាត់​បាន​បន្ដថា ចាប់ពី​ខែ​មេសា​ទៅ​ជា​រដូវ​កាល​មិនសូវ​សំបូរ​ភ្ញៀវ ដូច្នេះ​ក្រុម​អ្នក​ប្រតិ​ប​ត្ដិករ​ទេសចរណ៍ រូ​ម​គ្នា ស្វែងរក​ភ្ញៀវទេសចរ​ឲ្យ​ស្គាល់​ប្រទេស​កម្ពុជា ជាពិសេស​ប្រាសាទ​អង្គរវត្ដ​ឲ្យ​កាន់តែច្រើន ។​

​កម្ពុជា​បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលបាន ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ៧​លាន​នាក់ ក្នុងនោះ​ទេសចរ​ចិន​បាន ៣​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០២៥ ទទួល​ទេសចរ​ចិន​បាន ៥​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប​១១​លាន​នាក់ និង​ឆ្នាំ​២០៣០ ទទួល​ទេសចរ​ចិន​បាន ៨​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប ១៥​លាន​នាក់​។​

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ទេសចរណ៍​បានឲ្យដឹងថា កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប ៦.២​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨​។ ចំនួន​នេះ បាន​កើនឡើង​១១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ប្រមាណ​៥.៦​លាន​នាក់​។ ចំនួន​នេះ​ដែរ ទេសចរ​ចិន​ឈរ​ក្នុង​លំដាប់​ទី​មួយ ដោយ​មាន​ចំនួន​ប្រមាណ ២​លាន​នាក់ កើនឡើង​៧០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៧ និង​មាន​ក្រុមហ៊ុន​ចំនួន​១២ ហោះហើរ​ត្រង់​ពី​ចិន​មក​កម្ពុជា សរុប​១៥០៤​ជើង នៃ​១២​ក្រុមហ៊ុន​។​

​អត្ថបទ និង​អត្ថបទ​៖ លោក ជា ស្រស់ , លោក ខេង ឧត្តម​
​សម្រួល​អត្ថបទ​÷ សេង ផល្លី​

Tags: (PATA)ខេត្តសៀមរាបជំនួប​ពាណិជ្ជកម្ម​ផ្នែក​ទេសចរណ៍​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​១៦​នាក់​ត្រូវ​នគរបាល​គ្រឿងញៀន​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ជនសង្ស័យ​១៦​នាក់​ត្រូវ​នគរបាល​គ្រឿងញៀន​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ជនជាតិ​បារាំង​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សួត​

ជនជាតិ​បារាំង​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ជំងឺ​មហារីក​សួត​

វត្ត​ក្បាល​ខ្មោច​ចាប់ផ្តើម​លក់​សំបុត្រ​ចូល​ទស្សនា​ចាប់ពី​ខែ មិថុនា​ តទៅ​

វត្ត​ក្បាល​ខ្មោច​ចាប់ផ្តើម​លក់​សំបុត្រ​ចូល​ទស្សនា​ចាប់ពី​ខែ មិថុនា​ តទៅ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.