Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

វត្ត​ក្បាល​ខ្មោច​ចាប់ផ្តើម​លក់​សំបុត្រ​ចូល​ទស្សនា​ចាប់ពី​ខែ មិថុនា​ តទៅ​

ដោយ Pothe Thun
21/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
2.1k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 នៅ​ខេត្ត​សៀមរាប​មាន​កន្លែង​តម្កល់​អដ្ឋិធាតុ​អ្នក​ស្លាប់​ក្នុង​សម័យ​ខ្មែរ​ក្រហម​មួយ​កន្លែង ដែល​ស្ថិត​នៅក្នុង​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស ឬ​អ្នក​សៀមរាប​និយម​ហៅ​វត្ត​ក្បាល​ខ្មោច​។ បច្ចុប្បន្ន​ទីតាំង​នេះ ត្រូវបាន​គ្រប់គ្រង​ដោយ​សមាគម «​អភិរក្ស​អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​វត្ត​ទេព​ពោធិ​វង្ស​» ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ខែ កុម្ភៈ ឆ្នាំ​២០១៨​។ ថ្មីៗ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​សមាគម​នេះ មាន​សិទ្ធិ​លក់​ប័ណ្ណ​ទស្សនា​ដល់​ភ្ញៀវទេសចរ​ដែល​ចូល​ទៅ​ទីតាំង​ប្រវត្តិសាស្ដ្រ​ខ្មែរ​ក្រហម​មួយ​នេះ​។​

​ក្នុង​សេចក្ដីជូនដំណឹង​របស់​សមាគម​អភិរក្ស​អដ្ឋិធាតុ​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរក្រហម​វត្ត​ទេព​ពោធិ​វង្ស ចុះ​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១៩ បានឱ្យដឹងថា សមាគម​នឹង​ចាប់ផ្តើម​លក់​ប័ណ្ណ​វិភាគទាន​ចំនួន ៣​ដុល្លារ​ក្នុង​ភ្ញៀវ​ម្នាក់ ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩ តទៅ ក្នុង​បំណង​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​គម្រោង​មួយចំនួន​។ គម្រោង​ទាំង​នោះ​មានដូចជា ការអភិរក្ស​អដ្ឋិធាតុ​ដែល​សេសសល់​ក្នុង​វត្ត​, ការធ្វើ​កំណាយ​រណ្ដៅ​សាកសព​, អភិរក្ស​អាគារ​គុក​បណ្ដោះអាសន្ន​ក្នុង​សម័យ​ខ្មែរក្រហម​, ធ្វើ​សាល​ពិ​ព័​រណ៌​, បង្កើតឡើង​វិញ នូវ​សម្ភារ​សម្លាប់​មនុស្ស និង​ទារុណកម្ម​ក្នុងសម័យ​ខ្មែរក្រហម សម្រាប់​ដាក់​តាំង​បង្ហាញ រួម​និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត នៅក្នុង​វត្ត​។​

​សេចក្ដីជូនដំណឹង ដែល​មាន​ហត្ថលេខា​លោកស្រី មាស ឡា​លីន ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម បញ្ជាក់បន្ថែម​ថា គោលបំណង​នៃ​ការអភិរក្ស​នេះ គឺ​ប្រែក្លាយ​ទីតាំង​នេះ​ទៅ​ជា​ទី​ផ្សព្វផ្សាយ​ប្រវត្តិសាស្ដ្រ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទៅដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ តាមរយៈ​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៨ ក៏​បានអនុញ្ញាត​ឱ្យ​សមាគម​របស់​លោកស្រី មាស ឡា​លីន បោះពុម្ព និង​ប្រើប្រាស់​ប័ណ្ណ​វិភាគទាន​៣​ដុល្លារ ដល់​ភ្ញៀវទេសចរ​បរទេស​ចាប់​ពី​អាយុ ១២​ឆ្នាំ​ឡើង ដើម្បី​ចូល​ទស្សនា​បូជនីយដ្ឋាន​នៃ​ការចងចាំ​ក្នុង​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស និង​ពុំ​មាន​ការលក់​ប័ណ្ណ​ជូន​ភ្ញៀវ​ជាតិ រួម​ទាំង​ភ្ញៀវ​អន្តរជាតិ ដែល​គ្រាន់តែ​ចូល​ទស្សនា​វត្ត និង​ក្រៅ​បរិវេណ​បូ​ជី​យដ្ឋា​ន​នេះ​។​

​ដំណឹង​អំពី​ការលក់​ប័ណ្ណ​ទស្សនា​ខាងលើ​នេះ​ដែរ ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ក៏​បាន​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល ដ្បិត​មិនទាន់​បាន​ឃើញ​សេចក្ដីជូនដំណឹង​។ យ៉ាងណា​លោក ភា មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​បាន​ជូន​ភ្ញៀវ​ចូល​ទស្សនា​បរិវេណ​វត្ត​ពោធិ​វង្ស យល់​ថា​ការរៀបចំ​នេះ​ល្អ ហើយ​លោក​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​ប្រើប្រាស់​ថវិកា​ដែល​បាន​ពី​ភ្ញៀវ យកមក​អភិវឌ្ឍន៍​ទីតាំង​នេះ​ដើម្បី​ឱ្យ​ស័ក្ដិសម​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ផងដែរ​។​

​គួរបញ្ជាក់​ថា វត្ត​ពោធិ​វង្ស​មាន​ទីតាំង​ក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជា​អតីត​កន្លែង​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម​។ ក្នុង​វត្ត​នេះ មាន​អាគារ​មួយ ដែល​ជា​អតីត​គុក​សម័យ​ខ្មែរក្រហម​ដែរ និង​បាន​អភិរក្ស​រហូតដល់​បច្ចុប្បន្ន​នេះ​។ តាម​សង្ឃដីការ​របស់​ព្រះសង្ឃ​ក្នុង​វត្ត​នេះ សំណង់​ព្រះវិហារ​សព្វថ្ងៃ សង់​អំឡុង​ឆ្នាំ ១៩៩៦ តែប៉ុណ្ណោះ ហើយ​ព្រះសង្ឃ​បាន​ថែរក្សា​អដិ្ឋធាតុ​ដែល​សេសសល់​ពី​របប​ខ្មែរក្រហម រហូតមកដល់​បច្ចុប្បន្ន​៕

​អត្ថបទ និង​រូបភាព​: លោក ម៉ាត់ អា​រី​ហ្វីន និង ហាំ ម៉េង​ហួត​
​សម្រួល​អត្ថបទ​: លោក សេង ផល្លី​

Tags: ខេត្តសៀមរាបវត្ត​ក្បាល​ខ្មោច​វត្ត​ទេព​ពោធិ​វង្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យ៉ាងហោច​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ពួក​

យ៉ាងហោច​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ពួក​

ឯកឧត្តមរដ្ឋមន្ត្រីខៀវកាញារីទ្ធ ទទួល​ជួប​ពិភាក្សាការងារ​ជាមួយលោកស្រីអគ្គនាយិកា​ក្រុមហ៊ុនផ្កាយរណបចុង​យ៉ាង​កុង​គូប្រទេស​ចិន​

ឯកឧត្តមរដ្ឋមន្ត្រីខៀវកាញារីទ្ធ ទទួល​ជួប​ពិភាក្សាការងារ​ជាមួយលោកស្រីអគ្គនាយិកា​ក្រុមហ៊ុនផ្កាយរណបចុង​យ៉ាង​កុង​គូប្រទេស​ចិន​

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បើក​សិក្ខាសាលាស្តី​ពី​ទម្លាប់​ល្អ​ទាំង៧ដ៏​មាន​ប្រសិទ្ធភាពសម្រាប់​ថ្នាក់ដឹកនាំ​ឆ្នើម​

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បើក​សិក្ខាសាលាស្តី​ពី​ទម្លាប់​ល្អ​ទាំង៧ដ៏​មាន​ប្រសិទ្ធភាពសម្រាប់​ថ្នាក់ដឹកនាំ​ឆ្នើម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.