Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បើក​សិក្ខាសាលាស្តី​ពី​ទម្លាប់​ល្អ​ទាំង៧ដ៏​មាន​ប្រសិទ្ធភាពសម្រាប់​ថ្នាក់ដឹកនាំ​ឆ្នើម​

ដោយ Pothe Thun
22/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សិក្ខាសាលា ស្តី​ពី​ទម្លាប់​ល្អ​ទាំង ៧ ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ថ្នាក់ដឹកនាំ​ឆ្នើម ដែល​រៀបចំ​ដោយ ក្រសួង​ព័ត៌មាន សហការ​ជាមួយ ក្រុមហ៊ុន វេស​ឡាញ អេ ខ្យូ ខេ សិន គ្រុប អិល ធី ឌី និង Franklin Covey បាន​ប្រារព្ធ​បើក​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ កុម្ភះ ឆ្នាំ ២០១៩ នា​សាលប្រជុំ​ទីស្តីការ ក្រសួង ព័ត៌មាន ក្រោម​អធិបតី ភាព ឯ ឧ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង ព័ត៌មាន​។​

​នៅក្នុង​ឱកាស​នៃ​អង្គសិក្ខាសាលា​នោះ លោក ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វេស​ឡាញ អេ ខ្យូ ខេ សិន គ្រុប អិល ធី ឌី ដែល​ត្រូវបាន​អញ្ជើញ ជា​វាគ្មិន បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ជា​បន្តបន្ទាប់ ទាក់ទង​ទៅ​និង ទម្លាប់​ល្អ​ទាំង ៧ ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ថ្នាក់ដឹកនាំ​ឆ្នើម ដែល​ជា​ទម្លាប់ នៃ​ការកសាង ផ្លាស់ ប្តូរ ផ្នត់គំនិត​ថ្មីៗ មិនមែន​ដូច​ជា​ការរៀន បូកលេខ​នោះទេ ហើយ​ទម្លាប់​ទាំង ៧ នេះ អាច​យក​ទៅប្រើ​ក្នុង​ការងារ ក៏បាន និង​ក្នុង​គ្រួសារ បាន​ដូចគ្នា ដើម្បី​មាន ទម្លាប់​ល្អ​នេះ​ទាំង​អស់​ទើប​អាចទៅរួច​។ ទម្លាប់​ល្អ​ទាំង ៧ រួមមាន​:
​ទី​១ មាន​ភាពម្ចាស់ការ គឺ​ទម្លាប់​ទទួលខុសត្រូវ​លើ​ខ្លួនឯង
ទី ២ គិត​ហើយ​សឹម​គួរ ទម្លាប់​បង្កើតអោយមាន ចក្ខុវិស័យ​ផ្ទាល់ខ្លួន
ទី ៣ ធ្វើ​ការងារ​សំខាន់​មុន ទម្លាប់ គ្រប់គ្រង​លើ​ខ្លួនឯង
ទី ៤ គិត​បែប ឈ្នះ ឈ្នះ ទម្លាប់​គិត ដល់​ផលប្រយោជន៏ ទាំងសងខាង
ទី ៥ ស្តាប់​គេ​អោយ​យល់​សិន មុន​នឹង​អោយ​គេ​យល់​ពី​យើង ទម្លាប់​ធ្វើ​ទំនាក់ទំនង ដោយ​សុទ្ធចិត្ត
ទី ៦ សហការ​ដើម្បី​ឧត្តម​ប្រយោជន៏ ទម្លាប់ សហការ​ប្រកប​ដោយ​ភាព​ឆ្នៃប្រឌិត
ទី ៧ បន្ត​អភិវឌ្ឍ​ខ្លួន ទម្លាប់​បន្ត​អភិវឌ្ឍ ខ្លួន​ជា​ប្រចាំ ។​

​ឯ ឧ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មាន​ប្រសា​ន៍​លើកឡើងថា សិក្ខាសាលា នា​ឱកាស​នេះ​គឺ​មាន​សារ​:​សំខាន់​ណាស់ នៃ​ការផ្លាស់ប្តូរ​ទម្លាប់ ពិសេស​ក្នុង​កិច្ច ការងារ ព្រោះ​ពី ១ ឆ្នាំទៅ ១ ឆ្នាំ នៅក្នុង​វិស័យ​បច្ចេកវិទ្យា មាន​ការវិវត្តន៍​លឿន​ណាស់ ហើយ​អោយ​យើង​មាន​សំភា​រះ​គ្រប់គ្រាន់​ទំនើបៗ ប៉ុន្តែ​បើ​យើង មានតែ សំភា​រះ តែ​មិន​មាន​ការផ្លាស់ប្តូរ កែប្រែ​ទម្លាប់ ក្នុងការ ធ្វើ​ការងារ លើ​ការ គិត នោះទេ គឺ​គ្មាន​ប្រយោជន៏​អ្វី​ទេ​។ ជាក់ស្តែង​ចំពោះ​អ្នក​ធ្វើការ​ច្រើន​ម៉ោង និង អ្នកធ្វើការ​តិច​ម៉ោងជាង ជា​លទ្ធផល​បើ​គេ​មាន​ភាព​វៃ​ឆ្លាត និង​មាន​ការ​ជំនឿ​ចិត្ត លើ​ខ្លួន ហើយ​ហ៊ាន​សម្រេចចិត្ត គឺ​ទទួលបាន​លទ្ធផល​ច្រើន​ជាង​អ្នក​ធ្វើការ​ច្រើន ម៉ោង ហើយ​ការសម្រេច​ចិត្តបាន​តិចជាង​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯ ឧ រដ្ឋមន្ត្រី បាន​លើកឡើង​ថា បច្ចុប្បន្ននេះ គឺជា​សម័យ​ប្រសិទ្ធភាព ការងារ មិនមែន​គ្រាន់តែ មក​បង្ហាញ​មុខ អង្គុយ​មួយកន្លែង នោះទេ បើ​នៅ ប្រទេស​គេ មិនមែន​ធ្វើការ​តែ​ក្នុង ការិយាល័យ នោះទេ នៅផ្ទះ និង​កន្លែង​ផ្សេងៗ ក៏​អាច​ធ្វើការ​បាន​ដែរ ។

​ឯ ឧ ខៀវ កាញារីទ្ធ បាន​លើកឡើង​ដែរ​ថា ក្នុង​ជីវិត​មនុស្ស​យើង​ម្នាក់ៗ គឺ​ត្រូវ​ចំណាយ ១ ភាគ ៣ សម្រាប់​ការងារ​ស្នូល ១ ភាគ ៣ រៀនសូត្រ​ដោយ​ខ្លួនឯង និង ១ ភាគ ៣ ទៀត សម្រាប់ សម្រាក លំហែ កាយ​។ ដូច្នេះ​អ្វី​ដែល​សំខាន់​គឺ​ការប្រឹងប្រែង​រៀនសូត្រ ហើយ​ការរៀន មិនមែន​ចេះ​ភ្លាម និង​ជោគជ័យ​ភ្លាម​នោះ​ទេ គឺ​បន្តិច​ម្តងៗ រហូត​ចេញ​បានជា​គុណភាព ព្រោះ​បច្ចេកវិទ្យា មាន​ការវិវត្តន៍​លឿន ដែល​ទាមទារ អោយ​យើង​ចេះ ដុះខាត់​ខ្លួនឯង ពិពេស​ការមានទំនាក់ទំនង​ល្អ ជាមួយគ្នា ទាំង កន្លែងធ្វើការ និង​ក្នុង​សង្គម ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯ ឧ រដ្ឋមន្ត្រី បាន​ថ្លែង ការ អរគុណ​ចំពោះ លោក ប៉ិច បូឡែន ដែល​បាន​ចំណាយ​ពេលវេលា ដ៏​មាន តំលៃ​មក​បង្ហាត់ បង្រៀន ដល់​ថ្នាក់ដឹក់នាំ និង​មន្ត្រី​នៃ ក្រសួង​ព័ត៌មាន ដោយ មិន​គិតថ្លៃ ទាក់ទង​ទៅ​និង​ចំណេះដឹង ស្តី​ពី​ទម្លាប់​ល្អ​ទាំង ៧ ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​ថ្នាក់ដឹកនាំ​ឆ្នើម ៕

​អត្ថបទ និង​រូបភាព​: ក្រសួង​ព័ត៌មាន​

Tags: Franklin Coveyក្រសួងព័ត៌មានក្រុមហ៊ុន វេស​ឡាញ អេ ខ្យូ ខេ សិន គ្រុប អិល ធី ឌីសិក្ខាសាលា ស្តី​ពី​ទម្លាប់​ល្អ​ទាំង ៧ ដ៏​មាន​ប្រសិទ្ធភាពសម្រាប់​ថ្នាក់ដឹកនាំ​ឆ្នើម​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិ​បារាំង​ស្ម័គ្រចិត្ត​ប្រគល់​ភាជន៍​បុរាណ​ចំនួន​ពីរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរាក្រោយ​រក្សាទុក​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

ជនជាតិ​បារាំង​ស្ម័គ្រចិត្ត​ប្រគល់​ភាជន៍​បុរាណ​ចំនួន​ពីរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរាក្រោយ​រក្សាទុក​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

ព្រឹក​ម៉ិញ​នេះខេត្ត​សៀមរាប​រៀបចំ​ទិវា​ជាតិ​បង្ការពន្លត់​អគ្គិភ័យ ២២​កុម្ភៈ២០១៩លើក​ទី​៤

ព្រឹក​ម៉ិញ​នេះខេត្ត​សៀមរាប​រៀបចំ​ទិវា​ជាតិ​បង្ការពន្លត់​អគ្គិភ័យ ២២​កុម្ភៈ២០១៩លើក​ទី​៤

កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគមចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគមចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.