Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ជនជាតិ​បារាំង​ស្ម័គ្រចិត្ត​ប្រគល់​ភាជន៍​បុរាណ​ចំនួន​ពីរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរាក្រោយ​រក្សាទុក​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

ដោយ Pothe Thun
22/02/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ លោក William Telliez ជា​ជន​បារាំង ដែល​បាន​មក​រស់នៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០០១ និង ជា​ម្ចាស់​ភោជនីយដ្ឋាន The Square 24 បាន​ស្ម័គ្រចិត្ត​ប្រគល់​ភាជន៍​បុរាណ​ចំនួន​២ ជូន​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ក្រោយ​ពី​រក្សាទុក​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​។​

​លោក William Telliez បានឱ្យដឹងថា ភាជន៍​ទាំងពីរ​នេះ ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ​២០០៤ ឬ​២០០៥ ក្នុង​ជម្រៅ​ដី​៣​ម៉ែត្រ កាល​លោក​ឱ្យ​កម្មករ​ជីកដី​ធ្វើ​បង្គន់​នៅក្នុង​សណ្ឋាគារ​បុប្ផា​អង្គរ ហើយ​បាន​រក្សា​ទុក​រហូត​ដល់​ឆ្នាំ​២០១៩ ព្រោះ​មិន​ដឹង​យក​ទៅ​ប្រគល់​អ្នកណា​ទើប​មាន​សុវត្ថិភាព ប៉ុន្តែ​ដោយ​បាន​ឃើញ​ការផ្សព្វផ្សាយ​ពី​ការប្រគល់​ភាជន៍​ក្នុង​តំបន់​អង្គរ នៅតាម​បណ្តាញសារព័ត៌មាន លោក​ក៏​បាន​ទាក់ទង​ទៅ​សាលា​បារាំង​ចុង​បូព៌ា ហើយ​គេ​ក៏​ណែនាំ​ឱ្យ​ទាក់ទង​មក​អាជ្ញាធរ​ជាតិ​អប្សរា ។​

​លោក William Telliez បានឱ្យដឹង​ទៀត​ថា ការប្រគល់​បុរាណវត្ថុ​ទាំង​ពីរ​នោះ ទៅ​អាជ្ញាធរ​ជាតិ​អប្សរា​នោះ ព្រោះ​ភាជន៍​ទាំងពីរ​នេះ គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ វា​មាន​តម្លៃ​ណាស់​សម្រាប់​ខ្មែរ​ក្នុង​ការសិក្សា​ស្រាវជ្រាវ វា​មិនមែន​កម្មសិទ្ធិ​លោក ឬ​របស់​ឯកជន​ណាមួយ​ទេ ហើយ​បើ​លោក​រក្សា​ទុក​វា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ ដូច្នេះ​លោក​រីករាយ​ខ្លាំង​ណាស់​បាន​រក​អ្នក​រក្សាទុក​ភា​ជន៍នេះ​ប្រកបដោយ​សុវត្ថិភាព និង​មាន​ប្រយោជន៍​សម្រាប់​ជាតិ​ខ្មែរ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អ្នកស្រី សឹង ស្រី​ទូច បុគ្គលិក​ជំនាញ​កុលាលភាជន៍​ខ្មែរ នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​និង​តម្កល់​ឯកសារ​អង្គរ បានឱ្យដឹងថា យើង​នៅ​មិនទាន់​អាច​សន្និដ្ឋានបាន​ថា ភាជន៍​ទាំងពីរ​នេះ​មាន​ប្រភព​មក​ពី​ខាង​ណា​ឱ្យ​ច្បាស់លាស់​ទេ ព្រោះ​មិន​ដូច​ភាជន៍​ខ្មែរ ប៉ុន្តែ​តាម​ការពិនិត្យ​មើល​សាច់​ដី ដោយ​ប្រើ​កែវ​ពង្រីក គឺជា​ភាជន៍​បុរាណ​ពិតប្រាកដ ប៉ុន្តែ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​ធ្វើ​ការសម្អាត ហើយ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម និង​សួរ​ព័ត៌មាន​ពី​អ្នកស្រាវជ្រាវ​ផ្សេងៗ​ទៀត ពី​ប្រភព​និង​អាយុកាល​របស់​ភាជន៍​ទាំង​ពីរ​នា​ពេល​បន្តទៅទៀត ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបជនជាតិបារំាង​ភាជន៍​បុរាណ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹក​ម៉ិញ​នេះខេត្ត​សៀមរាប​រៀបចំ​ទិវា​ជាតិ​បង្ការពន្លត់​អគ្គិភ័យ ២២​កុម្ភៈ២០១៩លើក​ទី​៤

ព្រឹក​ម៉ិញ​នេះខេត្ត​សៀមរាប​រៀបចំ​ទិវា​ជាតិ​បង្ការពន្លត់​អគ្គិភ័យ ២២​កុម្ភៈ២០១៩លើក​ទី​៤

កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគមចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​សូទ្រនិគមចុះបង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​

ក្រុម​បវរ​កញ្ញាឯក​ភពផែនដី​អន្តរជាតិ​បាន​មកដល់​ខេត្ត​សៀមរាប​ហើយ​នៅ​ថ្ងៃ​ម្សិលមិញ​

ក្រុម​បវរ​កញ្ញាឯក​ភពផែនដី​អន្តរជាតិ​បាន​មកដល់​ខេត្ត​សៀមរាប​ហើយ​នៅ​ថ្ងៃ​ម្សិលមិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.