តាមសេចក្តីរាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលម៉ិលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប ដឹកនាំដោយលេាកវរសេនីយ៍ឯក ណុប សារៈ អធិការនគរបាលស្រុក សហការដឹកនាំសម្របសម្រួលដោយមន្ត្រីជំនាញជលផលសង្កាត់កំពង់ឃ្លាំង សរុបចំនួន១២នាក់ បានចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅចំណុចចាប់ពីមាត់ពាមកំពង់ឃ្លាំង ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម រហូតដល់ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ក្នុងនោះបង្ក្រាបបានក្បាលបរចំនួន ៧ក្បាល , សាច់រ៉ាវ ចំនួន ៨០០ម៉ែត្រ , ចំរឹងចំនួន៦០០ ដេីម , អ៊ុយស្បៃមុងចំនួន ១២ គ្រឿង , សាច់របាំងចំនួន ១០០០ ម៉ែត្រ និង ចាក់ព្រលែងកូនត្រីចំរុះចំនួន៤០គីឡូក្រាម ខណៈវត្ថុតាង ត្រូវបានកម្លាំងចំរុះយកមករក្សាទុកនៅសង្កាត់ជលផលកំពង់ឃ្លាំង ៕
អត្ថបទ និង រូបថត : លោក ថាច់ ពិសុទ្ធ
កែសម្រួលអត្ថបទ : លោក លីវ សាន្ដ