Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្ត្រីខៀវកាញារីទ្ធ ទទួល​ជួប​ពិភាក្សាការងារ​ជាមួយលោកស្រីអគ្គនាយិកា​ក្រុមហ៊ុនផ្កាយរណបចុង​យ៉ាង​កុង​គូប្រទេស​ចិន​

ដោយ Pothe Thun
22/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយឡែក​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ ឯ ឧ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ទទួល​ជួប​ពិ​ភ្សាការ​ងារ​ជាមួយ លោកស្រី វ៉ាង គួ​យ​ស៊ារ អគ្គនាយិកា ក្រុមហ៊ុន ផ្កាយរណប ចុង​យ៉ាង​កុង​គូ នៃ​ប្រទេស​ចិន ។

តាមរយ​:​ការពិភាក្សា​ការងារ​នេះ លោកស្រី អគ្គនាយិកា ក្រុមហ៊ុន បានបញ្ជាក់ ពី​គោលបំណង​ចង់​ធ្វើ​កិច្ចសហការ​ជាមួយ ក្រសួង​ព័ត៌មាន​កម្ពុជា ទាក់ទង​ទៅ​ការ បង្ហោះ​ប្រព័ន្ធ​ផ្កាយរណប ព្រោះ​បើ​តាម​ការដឹង​របស់ លោកស្រី គឺ​ប្រទេស​កម្ពុជា គ្រោង​ធ្វើ​ការ​បង្ហោះ​ផ្កាយរណប នៅពេល​ខាងមុខ ដូច្នេះ ក្រុមហ៊ុន ចុង​យ៉ាង​កុង​គូ នៃ​ប្រទេស​ចិន ចង់​មក​ធ្វើ​ការសហការ ជួយ​ក្នុង​កិច្ច ការងារ​នេះ ព្រោះ​ក្រុមហ៊ុន លោកស្រី មាន​ជំនាញ​ច្បាស់លាស់ ក្នុង​ការផលិត និង​បង្ហោះ​ផ្តាយរណប បាន​ដោយ​ជោគជ័យ ។​

ទាក់ទង​ទៅ​និង​កិច្ច​ការងារ​នេះ ឯ ឧ រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់​ថា កម្ពុជា គឺ​មាន​គម្រោង​ក្នុង​ការ បង្ហោះ​ផ្កាយរណប ពិតប្រាកដ​មែន សម្រាប់​បំរើ ដល់​វិស័យ​យោធា និង ស៊ីវិល តែ​គម្រោង​នេះ​ស្ថិតក្នុង​ដំណើរការ​ពិភាក្សា​គ្នា​ផ្ទៃ ក្នុង ដោយ​មិន​ទាន់​មាន​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ផ្កាយរណប បរទេស​ណា មួយ​នៅ​ឡើយ​នោះទេ ។ ទន្ទឹម​ជាមួយគ្នានេះដែរ ខាង​វិស័យ ឯកជន ក៏​គេ​មាន គម្រោង​បង្ហោះ​ផ្កាយរណប មួយ ដែរ ដែល​បំរើ​ដល់​វិស័យ បច្ចេកវិទ្យា​ព័ត៌មាន វិទ្យា និង​ប្រព័ន្ធ​ទូរ​សព្ទ័​។

​ឯ ឧ រដ្ឋមន្ត្រី បាន​ជម្រាបជូន​ដែរ​ថា ក្រសួង​ព័ត៌មាន បច្ចុប្បន្ន ធ្វើការ​ផ្សព្វផ្សាយ តាម​ប្រព័ន្ធ រលក​ធាតុ អាកាស ពី​អង់​តែ​ន​មួយ ទៅ​អង់​តែ​ន​មួយ ផ្សាយ​តាម ប្រព័ន្ធ​ខ្សែកាប​អុបទិច និង ខ្សែ​រត់​លើ​ដី ហើយក៏​មាន​ការ ផ្សាយ​តាម​ប្រព័ន្ធ​ផ្កាយ រណប​ផងដែរ តែ​ជួល​ពី​ក្រុមហ៊ុន THAI COM ។ តែ​ទោះ ជា​យ៉ាងណា ឯ ឧ បញ្ជាក់ថា នៅពេល​ខាងមុខ ប្រទេស​កម្ពុជា ត្រូវតែ​មាន​ការ ផ្កាយរណប សម្រាប់​ប្រើប្រាស់ ដោយ​ខ្លួនឯង ដោយ​មិន​ជួល​ពី គេ​ទៀត​នោះទេ ដើម្បី​ទទួល​ទ​ន្និ​ន័យ ធំៗ ពិសេស​ទៀត​នោះ គឺ រក្សា​ឯករាជ្យភាព នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

បើ​តាម​ការបញ្ជាក់​របស់ ក្រុមហ៊ុន ផ្កាយរណប ចុង​យ៉ាង​កុង​គូ នៃ ប្រទេស​ចិន ដំណើរការ​នៃ​ការផលិត ផ្កាយរណប​មាន​រយះពេល ២ ឆ្នាំ ហើយ ការ​បង្ហោះ និង​ធ្វើ តេស្ត សាកល្បង រយះពេល ១ ឆ្នាំ ទើប​អាច​ដំណើរការ ប្រើប្រាស់​ផ្កាយរណប មួយ​បាន​៕

អត្ថបទ និង​រូបភាព​: ក្រសួង​ព័ត៌មាន​

Tags: ក្រសួងព័ត៌មានក្រុមហ៊ុន ផ្កាយរណប ចុង​យ៉ាង​កុង​គូ ប្រទេស​ចិន​​ផ្កាយរណប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បើក​សិក្ខាសាលាស្តី​ពី​ទម្លាប់​ល្អ​ទាំង៧ដ៏​មាន​ប្រសិទ្ធភាពសម្រាប់​ថ្នាក់ដឹកនាំ​ឆ្នើម​

ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បើក​សិក្ខាសាលាស្តី​ពី​ទម្លាប់​ល្អ​ទាំង៧ដ៏​មាន​ប្រសិទ្ធភាពសម្រាប់​ថ្នាក់ដឹកនាំ​ឆ្នើម​

ជនជាតិ​បារាំង​ស្ម័គ្រចិត្ត​ប្រគល់​ភាជន៍​បុរាណ​ចំនួន​ពីរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរាក្រោយ​រក្សាទុក​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

ជនជាតិ​បារាំង​ស្ម័គ្រចិត្ត​ប្រគល់​ភាជន៍​បុរាណ​ចំនួន​ពីរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរាក្រោយ​រក្សាទុក​អស់​រយៈពេល​១៥​ឆ្នាំកន្លងមក​

ព្រឹក​ម៉ិញ​នេះខេត្ត​សៀមរាប​រៀបចំ​ទិវា​ជាតិ​បង្ការពន្លត់​អគ្គិភ័យ ២២​កុម្ភៈ២០១៩លើក​ទី​៤

ព្រឹក​ម៉ិញ​នេះខេត្ត​សៀមរាប​រៀបចំ​ទិវា​ជាតិ​បង្ការពន្លត់​អគ្គិភ័យ ២២​កុម្ភៈ២០១៩លើក​ទី​៤

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.