Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រនិងបាណក​សាស្ត្របើក​សន្និបាត​បូក​សារុប​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៩ !

ដោយ Pothe Thun
20/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បើ​ទោះ​ជា​ករណី​ជម្ងឺ​គ្រុនចាញ់​នៅ​កម្ពុជា មាន​ការកើនឡើង​នៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ ក៏​ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១៨​ដដែល​នេះ ពុំ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ម្នាក់ បាត់បង់​ជីវិត​ដោយសារ​ជម្ងឺគ្រុនចាញ់​នោះទេ !

រាជរដ្ឋាភិបាល​កម្ពុជា ជានិច្ចកាល​បាន​យកចិត្តទុកដាក់​ខ្ពស់ និង ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រសួង​សុខាភិបាល ដើម្បី​សុខភាព​របស់​ប្រជាជន ជាពិសេស​ស​ការអនុវត្តឲ្យ​បានស​ម្រេច នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុប​បំបាត់​ជម្ងឺ​គ្រ​ន​ចាញ់ ឆ្នាំ​២០១១-២០២៥ និង​ភាព​កាន់តែ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ជម្ងឺគ្រុនឈាម និង ជម្ងឺ​ដង្កូវ​ព្រូ​ន ដោយ​បាន​ចូលរួម​វិនិយោគ និង គៀរគរ​ជំនួយ​បន្ថែម​ពី​អន្តរជាតិ និង ដៃគូ​អភិវឌ្ឍ​នានា ផងដែរ ។​

ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លើក​ឡើង​យ៉ាង​ដូច្នេះ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នៅ​ខេត្ត​សៀមរាប ក្នុងឱកាស​បើក​សន្និបាត​បូក​សារុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ​២០១៩ របស់​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម​បញ្ជាក់ថា ៖ បើ​យោងតាម​របាយការណ៍ របស់​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​និង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ ករណី​គ្រុនចាញ់​មាន​ការកើនឡើង​នៅក្នុង​ឆ្នាំ​២០១៨ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ក៏ប៉ុន្តែ​មាន​ការថយចុះ​ករណី​ស្លាប់ ពី​ម្នាក់​នៅ​ឆ្នាំ​២០១៧ មក​សូន្យ​នាក់​ក្នុង​ឆ្នាំ​២០១៨ ដែល​អាច​និយាយបាន​ថា យើង​សម្រេចបាន​ជោគជ័យ ៣​ឆ្នាំ មុន​គោលដៅ​គ្រោងទុក ដែល​គោលដៅ​នោះ​កំណត់ថា ឆ្នាំ​២០២០​គ្មាន​អ្នក​ស្លាប់​ដោយ​ជម្ងឺ​គ្រុនចាញ់ ដែល​ភាសា​ជំនាញ​គេ​និយាយថា គោលដៅ ០ នៅក្នុង​ឆ្នាំ​២០២០ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផង​ដែរ​អំពី​ជម្ងឺ​គ្រុនឈាម ។ ដោយយោង​តាម​ទិន្នន័យបឋម ក្នុងអំឡុងពេល​៣៧​សប្តាហ៍​ដំបូង​ក្នុង​ឆ្នាំ​២០១៨ គេ​សង្កេតឃើញ​ថា​ករណី​គ្រុនឈាម​កើន​ឡើង​ជាង​៣​ដង បើ​ធៀប​ទៅ​នឹង​ចំនួន​ករណី៏​នៅ​ក្នុង​ឆ្នាំ​២០១៧​ដែលមាន ៦ ៣៧២​ករណី ។ ដោយឡែក កម្មវិធី​ប្រយុទ្ធ​នឹង​ជម្ងឺ​ដង្កូវ​ព្រូន​បាន​សិក្សា​ស្រាវជ្រាវ​និង​ប្រមូល​ទិន្នន័យ​ជម្ងឺ​ព្រូន​ថ្លើម នៅក្នុង​ភូមិ​សង្ស័យ​មួយចំនួន ដូចជា​នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម ព្រៃវែង ព្រះវិហារ កណ្តាល កំពង់ឆ្នាំង ពោធិសាត់ និង ខេត្ត​បាត់ដំបង បាន​រកឃើញថា អត្រា​ប្រេ​វ៉ាឡង់​នៅក្នុង​ខេត្ត​នីមួយៗ​មាន​ភាពខុសគ្នា ចន្លោះ​ពី ០.៥% ទៅ ៥.៦៩% ។​

នៅ​ក្នុង​អង្គសន្និបាត​នោះ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ( ឯកឧត្តម ម៉ម ប៊ុនហេង ) បង្ហាញ​ជំនឿ​មុតមាំ​ថា ៖ ម្ចាស់ជំនួយ និង ដៃគូ​ទាំងអស់ នឹង​បន្ត​ជួយ​ដល់​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ ធ្វើ​កិច្ចសហប្រតិបត្តិការ ដើម្បី​បន្ត​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​ដោយ​ជម្ងឺ​គ្រុនចាញ់ ជម្ងឺគ្រុនឈាម ជម្ងឺ​ដង្កូវ​ព្រូ​ន ដែល​ជា​ពិសេស​គឺ​ទិសដៅ ឈានទៅរក​ការលុបបំបាត់ ជម្ងឺគ្រុនចាញ់​ទាំងស្រុង​នៅ​ឆ្នាំ​២០២៥ ខាងមុខ ៕
​អត្ថបទ និង រូបភាព​: ងិន គឹម​ឡេង​

Tags: ខេត្តសៀមរាបមជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​និង​ជម្ងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រសន្និបាត​បូក​សារុប​ការងារ​ឆ្នាំ​២០១៨ និង លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កម្ពុជាសម្រេចបាន​ជោគជ័យលែងឲ្យ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​

កម្ពុជាសម្រេចបាន​ជោគជ័យលែងឲ្យ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​

សិក្ខាសាលា​ស្តីពីកាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូលនិងប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម​តាម​អន​ឡាញ​

សិក្ខាសាលា​ស្តីពីកាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូលនិងប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម​តាម​អន​ឡាញ​

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.