Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជាសម្រេចបាន​ជោគជ័យលែងឲ្យ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​

ដោយ Pothe Thun
20/02/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ប្រធាន​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ បានឲ្យដឹងថា កម្ពុជា​សម្រេចបាន​ជោគជ័យ​មុន​កាលកំណត់​ដល់​ទៅ​០៣​ឆ្នាំ ក្នុង​ការបញ្ចប់​លែងឲ្យ​មាន​មនុស្ស​ស្លាប់​ដោយសារជំ​ងឺ​មួយ​នេះ​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ន​ក្នុង​ក្រុង​សៀមរាប លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​មួយ​នេះ បាន​លើកឡើង​ថា កាលពី​ឆ្នាំ​២០១៧​កន្លងទៅ មាន​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់ ក្នុងចំណោម​អ្នកជំងឺ​ចំនួន​៤៥,៩៩១​ករណី​។ ហើយ​នៅ​ឆ្នាំ​២០១៨ ចំនួន​អ្នក​កើត​ជំងឺគ្រុនចាញ់​មាន​ចំនួន​កើនឡើង រហូតដល់​ទៅ​៦៥,១១៥​ករណី ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ឡើយ​។

​លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់ថា ការ​មិន​មាន​អ្នកស្លាប់​នេះ ដោយសារ​តែ​ឆ្នាំ​២០១៨ ជំងឺគ្រុនចាញ់​ប្រភេទ​ធ្ងន់​មាន​ការថយចុះ​ខ្លាំង ដែល​មក​នៅត្រឹមតែ​២៧,៦​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​វា​បាន​កើនឡើង​នូវ​ជំងឺ​គ្រុនចាញ់​ប្រភេទ​។​
​តាម​គោលដៅ​គ្រោងទុក កម្ពុជា បាន​កំណត់​ថា នៅ​ឆ្នាំ​២០២០ នឹង​លែងឲ្យ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បានបង្ហាញ​ថា ឆ្នាំ​២០១៨ ជំងឺគ្រុនចាញ់​បាន​កើត​ជា​ប្រចាំ​នៅតាម​តំបន់​ខ្លះ​នៃ​២១​ខេត្ត ហើយ​មាន​កំណើន​ខ្ពស់​ក្នុង​អំឡុង​ខែមិថុនា ដល់​ខែ​កក្កដា​។ របាយការណ៍​បង្ហាញ​ថា ក្នុង​ចំណោម​ខេត្ត​ទាំងនោះ មាន​ខេត្ត​ចំនួន​៧ រួមមាន​៖ ខេត្ត​ពោធិសាត់ កំពង់ស្ពឺ មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ក្រចេះ និង​ខេត្ត​រតនគីរី មាន​ករណី​ជំងឺ​គ្រុនចាញ់​កើតឡើង​ច្រើន​រហូត​ដល់​ទៅ​៧៨​ភាគរយ​នៃ​ជំងឺគ្រុនចាញ់​ទូទាំងប្រទេស​៕

​អត្ថបទ​៖ ជា ស្រស់​, រូបភាព​៖ ខេង ឧត្តម​
កែសម្រួល៖​សេង ផល្លី​

Tags: ខេត្តសៀមរាបមជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលា​ស្តីពីកាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូលនិងប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម​តាម​អន​ឡាញ​

សិក្ខាសាលា​ស្តីពីកាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូលនិងប្រព័ន្ធគ្រប់គ្រង​ការ​បង្វិល​សង​អាក​រលើ​តម្លៃ​បន្ថែម​តាម​អន​ឡាញ​

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញថា​ឆ្នាំ​នេះ​តំបន់​អង្គរ​អាច​ប្រឈម​បញ្ហា​កង្វះ​ទឹក​

ជនបរទេស​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល

ជនបរទេស​ម្នាក់​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​បាន​ស្លាប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.