Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

កម្ពុជាជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ដល់ប្រទេសកូឡុំប៊ី អំពីការប្រើប្រាស់ និងថែទាំគ្រឿងចក្រក្នុងការបោសសម្អាតមីន

ដោយ Pothe Thun
30/10/2023
នៅក្នុង ព័ត៌មានជាតិទូទៅ
កម្ពុជាជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ដល់ប្រទេសកូឡុំប៊ី អំពីការប្រើប្រាស់ និងថែទាំគ្រឿងចក្រក្នុងការបោសសម្អាតមីន
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សិក្ខាកាមផ្នែកដោះមីនចំនួន៨នាក់ មកពីប្រទេសកូឡំប៊ី បានមកកម្ពុជាដើម្បីទទួលការហ្វឹកហ្វឺនស្តីពីការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដែលវគ្គហ្វឹកហ្វឺននេះ បានរៀបចំដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) រយៈពេល៥សប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាប ដែលកម្មវិធីនេះគាំទ្រដោយ ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន។

ឯកឧត្តម អ៊ុំ ភូមិរ៉ូ អគ្គនាយករងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) មានប្រសាន៍ថា ដោយឃើញថាប្រទេស និងប្រជាជនកូឡុំប៊ី កំពុងប្រឈមមុខចំពោះបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ដែលជាមរតកក្រោយសង្គ្រាមស៊ីវិលជាង ៥០ឆ្នាំកន្លងមក អង្គភាពសុីម៉ាក់បានជួយផ្តល់ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជូនមន្ត្រីជំនាញសកម្មភាពកម្ចាត់មីនកូឡុំប៊ី ជាបន្តបន្ទាប់ជាក់ស្តែងនៅពេលនេះ គឺកម្ពុជាបានជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ស្តីពីការប្រើប្រាស់ និងការថែទាំគ្រឿងចក្រក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន ដល់សិក្ខាកាមចំនួន ៨នាក់មកពីប្រទេសកូឡុំប៊ី ដែលមានរយៈពេល៥សប្តាហ៍ ក្នុងគោលបំណងជួយឱ្យកូឡុំប៊ីបោសសម្អាតផ្ទៃដីដែលមានមីនឱ្យបានលឿន ហើយការប្រើប្រាស់គ្រឿងចក្រនេះ គឺបានចូលរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពបោសសម្អាតមីន។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

ឯកឧត្តមបានបញ្ជាក់ថា អង្គភាពស៊ីម៉ាក់បានប្រើប្រាស់ឧបករណ៍ចំនួន៣សំខាន់ក្នុងការបោសសម្អាតមីន ក្នុងនោះមាន ការដោះមីនដោយដៃ ការដោះមីនដោយសុនខ និងការប្រើប្រាស់គ្រឿងចក្រ ដែលរហូតមកដល់ពេលនេះអង្គភាពស៊ីនម៉ាក់មានសមត្ថភាពបោសសម្អាតមីនបានលើកផ្ទៃដីជាង២០០គីឡូម៉ែត្រក្រឡា ក្នុង១ឆ្នាំ។ ឯកឧត្តមបានបន្ត ដោយសារតែកម្ពុជាមានបទពោសោធន៍ច្រើនក្នុងការបោសសម្អាតមីនកន្លងមកនេះ អង្គភាពស៊ីម៉ាក់ក៏បានធ្លាប់ផ្តល់បទពិសោធន៍នេះទៅកាន់ប្រទេសជាច្រើនហើយដែរ ជាពិសេសដូចជា កូឡុំប៊ី ប្រទេសឡាវ ជាដើម។

លោកវរសេនីយ៍ទោ Cortes Sanchez Jose Reinel អនុប្រធានទី១កងពលតូចដោះមីនមនុស្សធម៌នៃប្រទេសកូឡុំប៊ី បានថ្លែងអំណរអរគុណដល់កម្ពុជា ដែលបានជួយហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ជាច្រើនពាក់ព័ន្ធការងារបោសសម្អាតមីននេះ ដល់ប្រទេសកូឡុំប៊ី។ ហើយមន្រ្តីជំនាញកូឡុំប៊ី ដែលបានទទួលបានការហ្វឹកហ្វឺននេះ សន្យាថា នឹងយកចំណេះដឹងទាំងនេះទៅប្រើប្រាស់ ដើម្បីឱ្យការងារបោសសម្អាតមីននៅដំណើរបានលឿន៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: CMACបោសសម្អាតមីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គកឋិនទានមហាសាមគ្គីដង្ហែចូលវត្តឥន្ទបត្តបូរី ហៅវត្តអង្គរខាងជើង ប្រមូលបានបច្ច័យជាង ៦០លានរៀល ដើម្បីប្រគេនព្រះសង្ឃប្រើប្រាស់ក្នុងការកសាងសមិទ្ធផលក្នុងទីអារាម

អង្គកឋិនទានមហាសាមគ្គីដង្ហែចូលវត្តឥន្ទបត្តបូរី ហៅវត្តអង្គរខាងជើង ប្រមូលបានបច្ច័យជាង ៦០លានរៀល ដើម្បីប្រគេនព្រះសង្ឃប្រើប្រាស់ក្នុងការកសាងសមិទ្ធផលក្នុងទីអារាម

អង្គកឋិនទានសាមគ្គី ដង្ហែចូលវត្តព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប ប្រមូលបច្ច័យបានជាង ៤៨លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម

អង្គកឋិនទានសាមគ្គី ដង្ហែចូលវត្តព្រះព្រហ្មរ័ត្ន ក្រុងសៀមរាប ប្រមូលបច្ច័យបានជាង ៤៨លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង៤០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីព្រះសង្ឃវត្តពោធិបន្ទាយជ័យ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង៤០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីព្រះសង្ឃវត្តពោធិបន្ទាយជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.