Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង៤០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីព្រះសង្ឃវត្តពោធិបន្ទាយជ័យ

ដោយ Pothe Thun
31/10/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង៤០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ពីព្រះសង្ឃវត្តពោធិបន្ទាយជ័យ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ព្រះយសមុនីវង្សី បណ្ឌិត រឹត ស៊ីធីម ព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ ក្រុងសៀមរាប បានផ្តួចផ្តើមសហការជាមួយព្រះចៅអធិការ មន្ត្រីសង្ឃខេត្ត និងសប្បុរសជនក្នុងក្រុងសៀមរាប បាននាំយកសម្ភារៈផ្ទះបាយ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ដែលមានលំនៅឋានក្បែរវត្ត ចំនួន ៤២គ្រួសារ ដើម្បីជាការសម្រួលដល់ជីវភាពប្រចាំថ្ងៃ។

ព្រះយសមុនីវង្សី បណ្ឌិត រឹត ស៊ីធីម មានសង្ឃដិកាថា អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ រួមនឹងថវិកាដែលបាននាំមកចែកជូនបងប្អូននាពេលនេះ គឺបានមកពីការប្រគេនរបស់ប្រជាពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងទៅ ហើយព្រះសង្ឃសន្សំទុកសម្រាប់ចែកជូនគ្រួសារដែលជួបហានិភ័យដោយប្រការផ្សេងៗ សម្រាប់ដោះស្រាយការលំបាកមួយគ្រា។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានចាត់ទុកសកម្មភាពរបស់ព្រះសង្ឃនាពេលនេះ ក៏ដូចចាពេលកន្លងមក ថាជាគុណធម៍ និងជាវប្បធម៌ចែករំលែកដល់អ្នកមានជីវភាពខ្វះខាត ជាមួយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀតក៏បានរួមចំណែកជាមួយអាជ្ញាធរភូមិ/សង្កាត់ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតបានទាន់ពេលវេលាផងដែរ។ លោកបានថ្លែងអំណរព្រះគុណ និងអំណរគុណដល់សប្បុរសជន និងមន្ត្រីសង្ឃខេត្ត ព្រះចៅអធិការនៅក្នុងក្រុងសៀមរាបព្រមទាំងសប្បុរសជន ដែលបានផ្តល់ស្បៀងរដល់គ្រួសារក្រីក្រនាពេលនេះ។ ជាមួយគ្នានោះលោកចៅសង្កាត់ ក៏បានណែនាំដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដូចជាការបរិភោគ ត្រូវរក្សាអនាម័យ ដើម្បីចៀសវាងជំងឺរាគរុសផ្សេងៗ ជាពិសេសត្រូវសហការផ្តល់ដំណឹងជូនអាជ្ញាធរ និងសមត្ថកិច្ច រាល់ពេលឃើញមានសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដូចជាករណីក្មេងទំនើង ការប្រើប្រាស់ឬចែកចាយគ្រឿងញៀន ដើម្បីសមត្ថកិច្ចចាត់វិធានការបង្ក្រាប និងទប់ស្កាត់ទាន់ពេលវេលា សំដៅរួមចំណែកអនុវត្តឱ្យមានប្រសិទ្ឋភាពនូវគោលការណ៍ភូមិឃុំសង្កាត់មានសុវត្ថិភាព ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធរគណខេត្ត និងជាព្រះចៅអធិការវត្តបុព្វទិសារាម មានថេរៈដីកាថា ក្នុងនាមសាលាគណខេត្ត ក៍ដូចជាចៅអធិការវត្តនានាក្នុងទូទាំងខេត្ត គឺតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានសហការគ្នាកៀងគររកជំនួយសប្បុរសធម៌ពីសប្បុរសជនជិតឆ្ងាយ ដើម្បីយកមកចែកជូនគ្រួសារខ្វះខាតជួបការលំបាកផ្នែកជីវភាពប្រចាំថ្ងៃ ស្របតាមពុទ្ឋឱវាទរបស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើងដែលបានត្រាស់ទូន្មានទុកឱ្យយើងទាំងអស់គ្នាត្រូវចេះរួមសុខរួមទុក្ខ ជួយទុក្ខធុរៈ សង្គ្រោះ និងសម្រាលទុក្ខលំបាកគ្នាទៅវិញទៅមក ព្រោះថាការលំបាករបស់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពុទ្ឋបរិស័ទក៍ជាការលំបាករបស់ព្រះសង្ឃដែរ ដូច្នេះហើយក្នុងនាមមិត្តរួមជាតិ មិត្តរួមសាសន៍ គឺតែងតែជួយគិតគូរ និងផ្តល់ជូនគ្នាទៅវិញទៅមកទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន។ ព្រះអង្គក៏បានជំរុញដល់ព្រះភិក្ខុសង្ឃតាមអារាមនានា និងអាជ្ញាធរមូលដ្ឋាន សហការគ្នាបន្តគៀងគរដល់សប្បុរសជន ចែករំលែកនូវធនធានថវិកាក៏ដូចជាសម្ភារនិងគ្រឿងឧបភោគផ្សេងៗដើម្បីទុកត្រៀមបំរុងចែករំលែកដល់គ្រួសារខ្វះខាតជាក់ស្តែងតាមតែអាចធ្វើទៅបាន ត្បិតអីការខ្វះខាតគឺរមែងតែកើតមាននៅគ្រប់ប្រទេសនិងទីតំបន់បើទោះជាប្រទេសគេមួយចំនួនមានការអភិវឌ្ឍន៍និងជឿនលឿនយ៉ាងណាក្តីក៏រមែងមានអ្នកក្រក្សត់ខ្វះខាតដែរ។

សូមជំរាបថា ជនចាស់ជរា និងពលរដ្ឋមានជីវភាពខ្វះខាតទាំង៤២គ្រួសារក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី១កេស សារុង១ ថវិកា៥ម៉ឺនរៀល និងសម្ភារៈផ្ទះបាយមួយចំនួនទៀត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រជាពលរដ្ឋមានជីវភាពខ្វះខាតវត្តពោធិបន្ទាយជ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការបង្កើតឱកាសការងារដល់យុជន និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការបង្កើតឱកាសការងារដល់យុជន និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៤ សម្រាប់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៤ សម្រាប់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប នៅតាមជនបទ និងទីប្រជុំជន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប នៅតាមជនបទ និងទីប្រជុំជន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.