Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការបង្កើតឱកាសការងារដល់យុជន និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ

ដោយ Pothe Thun
31/10/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ការបង្កើតឱកាសការងារដល់យុជន និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រដល់សិក្ខាកាមមកពីគ្រួសារខ្វះខាតចំនួន ៣០០នាក់ នៅខេត្ដសៀមរាប ដែលបានបញ្ចប់ការបណ្ដុះបណ្ដាលរយៈពេល ៦ខែ លើផ្នែកបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ការបង្កើតឱកាសការងារដល់យុជនដែលអាចស្វែងរកម្រៃបានសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ គឺជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធដែលត្រូវអនុវត្ត។

ឯកឧត្តម ប៉ាក់ សុខុម មានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ (One Employee, One Skill)” ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ដោយផ្តោតលើទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ និងឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG 4 និង SDG 8។ ឯកឧត្តមក៏បានជំរុញឲ្យសិក្ខាកាមទាំងអស់ដែលបានបញ្ចប់ការបណ្តុះបណ្ដាលនាពេលនេះ ត្រូវខិតខំអនុវត្តការងារដោយប្រើចំណេះជំនាញដែលទទួលបាន ប្រកបដោយផ្លែផ្កាល្អ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក លោក ហ្វ៊ីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលដែលមានរយៈពេល ៦ខែនេះ សិក្ខាកាមបានសិក្សាលើទ្រឹស្តី ចំនួន២ខែ និងខែចុះកម្មសិក្សាក្នុងបណ្តាក្រុមហ៊ុនដៃគូរយៈពល៤ខែ។ ជាលទ្ធផលល្អសិស្សដែលចូលរួមវគ្គនេះ មានការងារធ្វើមានចំនួនសរុប ២១២នាក់ ស្មើរនឹង ៨៥.១៤%។ កម្មវិធីបណ្តុះបណ្តាលនេះផ្ដល់ជាផ្លែផ្កាយ៉ាងពិតប្រាកដ ការទទួលបានការងារដែលអាចជួយសម្រួលជីវភាពខ្លួនគេ និងមួយចំនែកសម្រាលបន្ទុកចំនាយដល់គ្រួសាររបស់គេ ក្នុងន័យលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយការចំណាកស្រុកដោយខុសច្បាប់ និងផ្តោត ទៅលើការសិក្សាពេញមួយជីវិត ដែលយុទ្ធសាស្ត្ររបស់សមាគម និងស្វះស្វែងក្នុងការបន្ត បំពាក់បំប៉ន ដល់ប្អូនៗបន្តទៀតលើគម្រោងអភិវឌ្ឍន៍សមត្ថភាព(UPSKILL) & ស្តារលទ្ធ ភាពជំនាញ (RESKILL) ក៏ដូចជាការបើកឱកាសអោយប្អូនៗបន្តការសិក្សាដល់ថ្នាក់ឧត្តមសិក្សាជាមួយនឹងសកលវិទ្យាល័យដែលជាដៃគូរអភិវឌ្ឍន៍ធនធានមនុស្សជាអាទិ៍ដូចជា សាកលវិទ្យាល័យអង្គរ និងសាលាភាសារដទៃទៀតដែលសមាគមអាចធ្វើទៅបាន។ ជាពិសេសការផ្តោតបន្ថែមលើភាសាអង់គ្លេស និងភាសាចិន និងភាសាបរទេសបន្ថែមទៀត យ៉ាងហោចណាស់ប្អូនត្រូវមានជំនាញអាចនិយាយបានពីរភាសាដើម្បីភាពត្រៀមខ្លួន និងរួចរាល់ក្នុងការទទួលបដិសណ្ឋារកិច្ចទេសរណ៍ចិនមកព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមអាជ្ញាធរខេត្ត លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា វិញ្ញាបនបត្របញ្ជាក់ការសិក្សានេះ សម្រាប់ជួយឱ្យសិក្ខាកាម មានលទ្ធភាពស្វែងរកឱកាសការងារល្អៗ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ។ លោកបានលើកទឹកចិត្តនិងណែនាំដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គ ឱ្យស្គាល់ច្បាស់អំពីខ្លួនឯង និងធ្វើការដឹងគុណដល់ខ្លួនឯង តាមរយៈប្រព្រឹត្តិតែអំពើល្អ ដឹងគុណដល់មាតាបិតាអាណាព្យាបាលដែលពួកគាត់មានថ្ងៃនេះ និងជាពិសេសដឹងគុណដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលបាននាំសុខសន្តិភាព ឱ្យមានការអភិវឌ្ឍន៍ប្រទេសជាតិ បើគ្មានសន្តិភាពទេយើងក៏គ្មានថ្ងៃនេះដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ , យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៤ សម្រាប់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ គោលដៅទី៤ សម្រាប់ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប នៅតាមជនបទ និងទីប្រជុំជន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប នៅតាមជនបទ និងទីប្រជុំជន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

គ្រឹះស្ថានអង្គរ៖ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបមានការកើនឡើង លើកលែងតែភ្ញៀវទេសចរចិន

រយៈពេល១០ខែ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ លក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរដល់ភ្ញៀវទេសចរបរទេសបានជាង ៦០ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.