Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប នៅតាមជនបទ និងទីប្រជុំជន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប

ដោយ Pothe Thun
01/11/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុប នៅតាមជនបទ និងទីប្រជុំជន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសល់រយៈពេលប្រមាណ ១ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២២-២០២៣ នឹងមកដល់។ ដើម្បីពង្រឹងស្មារតី និងលើកទឹកចិត្តដល់សិស្សានុសិស្សនៅតាមជនបទ និងទីប្រជុំជន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ឯកឧត្ដម ផៃ សុខខេង នាយរងខុទ្ធកាល័យ នៃក្រសួងការពារជាតិ រួមនិងលោកអភិបាលស្រុក បានជួបសំណេះសំណាល ជាមួយបេក្ខជនប្រមាណ២៧០នាក់ ដែលពីវិទ្យាល័យវ៉ារិន និងវិទ្យាល័យស្រែណូយ។

ឯកឧត្ដម ផៃ សុខខេង លើកឡើងថា ទោះបីស្រុកវ៉ារិនមានចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ពីមណ្ឌលប្រលងស្ថិតនៅក្រុងសៀមរាបក្ដី តែសមត្ថភាពរបស់សិស្សានុសិស្សនៅតាមជនបទ ពុំនៅឆ្ងាយដូចចម្ងាយផ្លូវនោះទេ។ ការប្រឡងជាប់ជាស្ថាពរ វានឹងឆ្លុះបញ្ចាំងពីសក្ដានុពល និងសមត្ថភាពរបស់យុវជនទាំងនៅទីប្រជុំជន និងជនបទ។ លទ្ធផលជោគជ័យរបស់សិស្សានុសិស្សទាំងអស់ ជាការចូលរួមឆ្ពោះទៅកាន់គោលដៅ អភិវឌ្ឍប្រកបដោយចីរភាព និង គាំទ្រនូវការសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ ២០៣០ និង ២០៥០។

យោងតាមរបាយការណ៍ ការិយាល័យអប់រំ យុវជន និងកីឡា ស្រុកវ៉ារិន បង្ហាញថា បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ២៧៨នាក់ ខណៈដែលនៅទូទាំងខេត្ដសៀមរាប មានបេក្ខជនសរុប ជាងមួយម៉ឺននាក់ ដោយបែងចែកជា១៦មណ្ឌល ស្មើនឹង៤៤៤បន្ទប់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់ថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនេះ នឹងធ្វើឡើងនៅថ្ងៃទី០៦ និងទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដោយមានបេក្ខជនសរុបចំនួន១៣៧ ៤១២នាក់នាក់ ក្នុងនោះស្រី ជាង៧ម៉ឺននាក់ ធៀបទៅនឹងឆ្នាំ២០២២ មានការកើនឡើងជិត១ម៉ឺននាក់។ ក្នុងចំណោមបេក្ខជនជាង១៣ម៉ឺននាក់ មានថ្នាក់វិទ្យាសាស្ត្រចំនួនតែជាង ៤ម៉ឺននាក់ប៉ុណ្ណោះ ខណៈបេក្ខជនស្វ័យរិនមានជាង ១៥ ០០០នាក់ និងជនមានពិការភាព គថ្លង់ ១៨នាក់។ ជាការបញ្ជាក់របស់ឯកឧត្តម ក្រសួងនៅតែផ្តោតលើគោលការណ៍ចំបងចំនួន៤ គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ«អ្នកចេះជាប់»។

 

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: ប្រឡងបាក់ឌុប​សិស្សានុសិស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រឹះស្ថានអង្គរ៖ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបមានការកើនឡើង លើកលែងតែភ្ញៀវទេសចរចិន

រយៈពេល១០ខែ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ លក់សំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរដល់ភ្ញៀវទេសចរបរទេសបានជាង ៦០ម៉ឺននាក់

ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សប្បាយរីករាយ សម្រាប់រយៈពេល ៤ថ្ងៃ នៃព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០២៣នេះ

ខេត្តសៀមរាប គឺជាគោលដៅទេសចរណ៍ដ៏សប្បាយរីករាយ សម្រាប់រយៈពេល ៤ថ្ងៃ នៃព្រះរាជពិធីបុណ្យអ៊ុំទូកឆ្នាំ២០២៣នេះ

គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.