Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គភាពស៊ីម៉ាក់បើកវគ្គហ្វឹកហ្វឺនអ្នកជំនាញអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសំអាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន

ដោយ Pothe Thun
09/08/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អង្គភាពស៊ីម៉ាក់បើកវគ្គហ្វឹកហ្វឺនអ្នកជំនាញអ៊ុយក្រែន ស្តីពីការប្រើប្រាស់គ្រឿងចក្រកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសំអាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសណ្ឋាគារបុរីអង្គរខេត្តសៀមរាប នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា បានបើកវគ្គហ្វឹកហ្វឺនស្តីពីការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយអង្គភាពស៊ីម៉ាក់នឹងផ្ដល់ការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះនៃការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីនក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្រ្តីជំនាញអ៊ុយក្រែនចំនួន១៤រូប។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ក្នុងការកសាងសមត្ថភាពជំនាញលេីការប្រេីប្រាស់គ្រឿងចក្រកម្ទេចមីន ដេីម្បីបង្កេីនសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការរំដោះផ្ទៃដីដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។

លោក សានុអិ កាហ្ស៊ូម៉ាសា (Sanui Kazumasa) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជាបានមានប្រសាសន៍ថា រយៈពេល២ឆ្នាំកន្លងមកនេះ JICA បានរៀបចំកម្មវិធីសម្រាប់កម្រិតថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជា និងក្នុងប្រទេសជប៉ុន និងសម្រាប់កម្រិតបច្ចេកទេសមួយផ្សេងទៀតនៅក្នុងប្រទេសប៉ូឡូញកាលពីឆ្នាំមុន។ លោកថា JICA រីករាយដែលមានមន្រ្តីជំនាញបោសសម្អាតមីនប្រទេសអ៊ុយក្រែន មកពីអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន មកទទួលការហាត់ហ្វឹកហ្វឺនដោយផ្ទាល់ ស្តីពីប្រតិបត្តិការគ្រឿងចក្រវាយកម្ទេចមីន ទាំងទ្រឹស្តី និងការអនុវត្តដោយផ្ទាល់នៅចម្ការមីន។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) មានប្រសាសន៍ថា អង្គភាពស៊ីម៉ាក់បានទទួលការគាំទ្រនិងការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសហការជាមួយរដ្ឋាភិបាលជប៉ុនលេីការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនអ្នកជំនាញអ៊ុយក្រែន ប្រយោជន៍ដើម្បីផ្តល់សុវត្ថិភាពជូនប្រជាជនដែលទទួលរងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅប្រទេសអ៊ុយក្រែន។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្ដម ក៏បានរំលឹកពីប្រវត្តិសង្រ្គាមនៅកម្ពុជា និងបុព្វហេតុដែលបង្កឱ្យមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភ័ណ្ឌសង្រ្គាមដែលកើតឡើងនៅកម្ពុជា រួមមាន ការទម្លាក់គ្រាប់បែកចំនួន ៤.០៣ លានតោន គ្រាប់បែកចង្កោមចំនួន២៨លានតោន គ្រាប់បែកគីមីចំនួន២០០ទីតាំង គ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មីនប្រឆាំងរថក្រោះរួមជាមួយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទនៅរាយប៉ាយប្រមាណ ៤ ទៅ ៦លានតោន។

គួររម្លឹកថា ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សហប្រតិបត្តិការជាមួយរដ្ឋាភិបាលជប៉ុន បានផ្ដល់ការគាំទ្រដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនសកម្មភាពកម្ចាត់មីនមនុស្សធម៌ ជូនដល់មន្រ្តីជំនាញបោសសម្អាតមីន មកពីបណ្តាប្រទេសមួយចំនួនដូចជាកូឡំប៊ី អង់កូឡា នេប៉ាល់ អ៊ីរ៉ាក់ ឡាវ ភូមា និងប្រទេសក្នុងតំបន់អាហ្វ្រិកមួយចំនួនផងដែរ។ ដោយឡែកប្រទេសអ៊ុយក្រែន ហ្វឹកហ្វឺនបានចំនួន០២លើករួចមកហើយ នៅកំឡុង ខែមករា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា និងលើកទី២ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមូលនិធិសាមគ្គីភាពប៉ូឡូញ នៅកំឡុងខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ ដោយទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ៕

អត្ថបទ និងរូបភាព៖ សហការី
កែសម្រួល៖ លោក យូ វង្ស

Tags: CMAC
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការលទ្ធកម្មឃុំកន្ទួត ស្រុកស្វាយលើ ប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ លើគម្រោងជួសជុលផ្លូវ ២ខ្សែ

គណៈកម្មការលទ្ធកម្មឃុំកន្ទួត ស្រុកស្វាយលើ ប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ លើគម្រោងជួសជុលផ្លូវ ២ខ្សែ

ប្រៃសណីយ៍កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០ និងអាស៊ានបូកបី នៅខេត្តសៀមរាប

ប្រៃសណីយ៍កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០ និងអាស៊ានបូកបី នៅខេត្តសៀមរាប

សង្គមស៊ីវិល៖ ផែនការសកម្មភាពរួមស្តីពីគណនេយ្យភាពសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានបានកាន់តែល្អប្រសើរ

សង្គមស៊ីវិល៖ ផែនការសកម្មភាពរួមស្តីពីគណនេយ្យភាពសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានបានកាន់តែល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.