Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រៃសណីយ៍កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០ និងអាស៊ានបូកបី នៅខេត្តសៀមរាប

ដោយ Pothe Thun
09/08/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រៃសណីយ៍កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០ និងអាស៊ានបូកបី នៅខេត្តសៀមរាប
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រៃសណីយ៍កម្ពុជា ក្រោមការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធុរកិច្ចប្រៃសណីយ៍អាស៊ានលើកទី៣០ និងអាស៊ានបូកបី ដែលកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៨-៩ ខែសីហា ឆ្នាំ២០២៤ ដោយកិច្ចប្រជុំផ្តោតទៅលើកិច្ចសហប្រតិបត្តិការរវាងប្រតិបត្តិករប្រៃសណីយ៍ក្នុងតំបន់អាស៊ាន និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិបត្តិករប្រៃសណីយ៍នៃបណ្តាប្រទេសផ្សេងទៀត ដូចជា អូស្ត្រាលី ឥណ្ឌា ជប៉ុនជាដើម។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានបង្ហាញថា សេវាប្រៃសណីយ៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីមនុស្សទៅសហគមន៍ ជាមួយនឹងបណ្តាញអាជីវកម្មផ្សេងៗ ស្របពេលដែលពិភពលោកនាពេលបច្ចុប្បន្នបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនូវប្រព័ន្ធបច្ចេកវិទ្យា ហើយសារៈសំខាន់នៃសេវាប្រៃសណីយ៍ ត្រូវតែជាសេវាដែលមានប្រសិទ្ធភាពគួរឱ្យទុកចិត្ត និងប្រកបដោយភាពច្នៃប្រឌិតដែលមិនអាចពិពណ៌នាបាន។ លោកសង្ឃឹមថា ការសហប្រតិបត្តិការរវាងប្រតិបត្តិករប្រៃសណីយ៍ក្នុងតំបន់អាស៊ាន នឹងធ្វើឱ្យវិស័យប្រៃសណីយ៍កាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ ក្នុងនោះដែរប្រតិបត្តិករនៅតែបន្តរក្សាសម្ព័ន្ធភាពប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះមិនត្រឹមតែរំលឹកពីប្រវត្តិប្រៃសណីយ៍អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែផ្តោតទៅលើមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងការរួបរួមគ្នាជាអង្គភាពប្រៃសណីយ៍ថ្នាក់តំបន់។ កិច្ចប្រជុំនេះដែរ ក៏ជាវេទិកាចែករំលែកនូវបទពិសោធ ការអនុវត្តល្អៗ ដើម្បីពង្រឹង និងពង្រីកនូវវឌ្ឍនភាព និងបណ្តាញទំនាក់ទំនងធុរកិច្ចប្រៃសណីយ៍ និងក៏ជាឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាលើកឡើងនូវប្រធានបទពិភាក្សាមួយចំនួនដែលមានសារៈសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសេវាប្រៃសណីយ៍។ ហើយជាច្រើនឆ្នាំមកនេះ ប្រៃសណីយ៍កម្ពុជា បានឆ្លងកាត់ការផ្លាស់ប្ដូរដ៏គួរឱ្យកត់សម្គាល់ តាមរយៈការប្តេជ្ញាចិត្តក្នុងការធ្វើទំនើបកម្ម និងនវានុវត្តន៍ ដោយយើងបានវិនិយោគលើបច្ចេកវិទ្យា ពង្រឹងគុណភាពសេវាកម្ម បង្កើតបន្ថែមនូវផលិតផលប្រៃសណីយ៍ និងបង្កើនការចែកចាយទៅដល់ជនបទ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមក៏បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ ស្របទៅនឹងគោលនយោបាយអភិវឌ្ឍប្រៃសណីយ៍ឆ្នាំ២០២២-២០៣០ ដែលផ្តោតសំខាន់ទៅលើគោលដៅសំខាន់ៗចំនួន៤ រួមមានទី១.ពង្រឹងក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យប្រៃសណីយ៍។ ទី២.អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកបណ្តាញប្រៃសណីយ៍ជាតិដោយជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ទី៣.សម្របសម្រួលវិស័យឯកជនឱ្យមានការចូលរួមក្នុងធុរកិច្ចប្រៃសណីយ៍ និងទី៤.ពង្រឹងតួនាទីប្រៃសណីយ៍កម្ពុជា ដោយធ្វើពិពិធកម្ម និងនវានុវត្តន៍ផលិតផល និងសេវាកម្មប្រៃសណីយ៍ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល និងជំរុញការពង្រីកយ៉ាងទូលំទូលាយលើសេវាប្រៃសណីយ៍សកលទៅដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងតម្លៃសមរម្យ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រៃសណីយ៍កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សង្គមស៊ីវិល៖ ផែនការសកម្មភាពរួមស្តីពីគណនេយ្យភាពសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានបានកាន់តែល្អប្រសើរ

សង្គមស៊ីវិល៖ ផែនការសកម្មភាពរួមស្តីពីគណនេយ្យភាពសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការផ្ដល់សេវាសាធារណៈនៅមូលដ្ឋានបានកាន់តែល្អប្រសើរ

ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវ ៣ខ្សែ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ និងជួសជុលផ្លូវ ៣ខ្សែ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

អាជ្ញាធរខេត្តដឹកនាំយុវជន និងសិស្សានុសិស្សដាំកូនក្ងោកប្រមាណ ២០០ដើម តាមដងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជំរុញភាពបៃតងតាមដងផ្លូវ

អាជ្ញាធរខេត្តដឹកនាំយុវជន និងសិស្សានុសិស្សដាំកូនក្ងោកប្រមាណ ២០០ដើម តាមដងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ជំរុញភាពបៃតងតាមដងផ្លូវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.