Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលក្នុងគម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ លើផ្ទៃដីជាង២៤០០ហិកតា

ដោយ Pothe Thun
01/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ខេត្តសៀមរាប ត្រូវបានដាក់បញ្ចូលក្នុងគម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ លើផ្ទៃដីជាង២៤០០ហិកតា
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្ទៃដីសរុប ២,៤១៨ហិកតាស្ថិតក្នុងខេត្តសៀមរាប ត្រូវបានបានដាក់បញ្ចូលទៅក្នុងមូនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ សម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» និងត្រូវបានដាក់ឱ្យអនុវត្ដន៍បន្ដនៅឆ្នាំ២០២៣ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឍមណ្ឌលសកម្មភាពមីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ក្នុងពិធីជួបសំណេះសំណាល និងបង្ហាញគម្រោងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដល់មន្ដ្រីបុគ្គលិកកងកម្លាំងឯកភាពកម្ចាត់មីនទី៤ នៅសារមន្ទីរសកម្មភាពមីនកម្ពុជា ស្ថិតនៅស្រុកប្រាសាទបាគង ខេត្ដសៀមរាប នាថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២៣នេះ។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

តាមការបង្ហាញរបស់ឯកឧត្ដម ហេង រតនា គម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ សម្រាប់បោសសម្អាតមីន អនុវត្តលើខេត្តចំនួន៥ រួមមាន ខេត្តសៀមរាប មានផ្ទៃដីសរុប ២,៤១៨ហិកតា។ ខេត្តកំពង់ធំ មានដីសរុប ៣,៨៦០ហិកតា។ ខេត្តព្រះវិហារ មានផ្ទៃដីសរុបជាងមួយរយហិកតា។ ខេត្ដប៉ៃលិនមានផ្ទៃដីសរុបជាងមួយហិកតា និងខេត្ដពោធិសាត់ មានផ្ទៃដីជាងមួយហិកតា។

ឯកឧត្ដម ហេង រតនា បន្ថែមថា ប្រតិបត្តិការសម្រាប់គម្រោង ដាក់ពង្រាយកម្លាំងជំហានដំបូងមានចំនួន ៤៦ក្រុម ដោយរួមទាំងក្រុមចាស់ និងក្រុមថ្មី ក្នុងនោះខេត្តសៀមរាបមានចំនួន ១១ក្រុម ខេត្តកំពង់ធំមានចំនួន ១៦ក្រុម ខេត្តព្រះវិហារមានចំនួន ៧ក្រុម ខេត្តប៉ៃលិនមានចំនួន ៨ក្រុម និងខេត្ដពោធិ៍សាត់មានចំនួន ៤ក្រុម។

តាមការបញ្ជាក់របស់ឯកឧត្ដម បើទោះបី ការស្រាយបញ្ហាមីនចប់ត្រឹមឆ្នាំ២០២៥ក្ដី ប៉ុន្តែបញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម ដូចជា គ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ក៏នៅតែជាបញ្ហាដ៏ធំ ដែលយើងមិនអាចដោះស្រាយ ឱ្យអស់ត្រឹមឆ្នាំ២០២៥ ឡើយ។

គួរជម្រាបថា ផ្ទៃដីដែលគ្រោងបោសសម្អាតមីន ក្នុងខេត្តសៀមរាប សម្រាប់គម្រោងមូនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥នេះ ស្ថិតក្នុងស្រុកចំនួន ៣រួមមាន ស្រុកវ៉ារិន ស្រុកស្វាយលើ និងស្រុកអង្គរជុំ។

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួលអត្ថបទ៖ លោក សេង ផល្លី

Tags: CMACមីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា 

អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមទំលាប់ចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃ ឬឡើងអ្នកតា 

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការជួសជុលស៊ុមបង្អួច និងស៊ុមទ្វារទី២ ប្រាសាទព្រះគោ ដែលបាក់ដួលរលំ

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការជួសជុលស៊ុមបង្អួច និងស៊ុមទ្វារទី២ ប្រាសាទព្រះគោ ដែលបាក់ដួលរលំ

វរសេនីយ៍ទោ សាន្ត ធី៖ “ប៉ូលីសសណ្ដាប់ធ្នាប់ គឺចេះទើស បើយើងមិនចេះទើស មិនមែនប៉ូលីសសណ្ដាប់ធ្នាប់ទេ”

វរសេនីយ៍ទោ សាន្ត ធី៖ “ប៉ូលីសសណ្ដាប់ធ្នាប់ គឺចេះទើស បើយើងមិនចេះទើស មិនមែនប៉ូលីសសណ្ដាប់ធ្នាប់ទេ”

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.