Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

វរសេនីយ៍ទោ សាន្ត ធី៖ “ប៉ូលីសសណ្ដាប់ធ្នាប់ គឺចេះទើស បើយើងមិនចេះទើស មិនមែនប៉ូលីសសណ្ដាប់ធ្នាប់ទេ”

ដោយ Pothe Thun
02/02/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
វរសេនីយ៍ទោ សាន្ត ធី៖ “ប៉ូលីសសណ្ដាប់ធ្នាប់ គឺចេះទើស បើយើងមិនចេះទើស មិនមែនប៉ូលីសសណ្ដាប់ធ្នាប់ទេ”
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងខេត្តសៀមរាប ហាក់នៅមានកម្រិតដោយសារប្រជាពលរដ្ឋភាគច្រើនខ្វះការចូលរួម និងនិងកងកម្លាំងនគរបាលសណ្ដាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពុំទាន់គ្រប់គោលដៅ សម្រាប់ខេត្តទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនេះ។ ទោះជាយ៉ាងនេះក្ដី លោក វរសេនីយ៍ទោ សាន្ត ធី នាយរងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លើកឡើងថា “ប៉ូលីសសណ្ដាប់ធ្នាប់ គឺចេះទើស បើយើងមិនចេះទើស មិនមែនប៉ូលីសសណ្ដាប់ធ្នាប់ទេ”។

អញ្ជើញក្នុងកិច្ចពិភាក្សា ក្នុងកម្មវិធីសន្ទនាមតិ របស់មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ លើប្រធានបទ «សកម្មភាពអនុវត្តន៍ នៃការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត» លោក វរសេនីយ៍ទោ សាន្ត ធី បញ្ជាក់ថា សម្រាប់ការិយាល័យនគរបាលសណ្តាប់ធ្នាប់ ពុំមានច្បាប់ចែងពីការអនុវត្តដាក់ពិន័យ ឬដាក់ទោសទណ្ឌ ទៅលើជនល្មើស ដែលបង្កឱ្យមានបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនោះនៅឡើយទេ។ ការអនុវត្តរបស់កងកម្លាំងជាក់ស្ដែង គឺយោងទៅតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង លោកស្នងការនគរបាលខេត្ត និងថ្នាក់ដឹកនាំអង្គភាពតែប៉ុណ្ណោះ។

លោក វរសេនីយ៍ទោ បន្ថែមថា ក្រៅពីសេចក្ដីណែនាំរបស់ថ្នាក់ដឺកនាំ កងកម្លាំងនគរបាលសណ្តាប់ធ្នាប់ នៅតែបំពេញតួនាទី ភារកិច្ចរបស់ខ្លួនដោយមិនមានថ្ងៃឈប់សម្រាកឡើយ ដោយពួកគេចុះល្បាតជាប្រចាំនៅតាមគោលដៅសំខាន់ៗទូទាំងក្រុងរួមមាន តំបន់ផាប់ស្ទ្រីត មន្ទីរពេទ្យគន្ធបុប្ផា ចំណតរថយន្តឈ្នួលចុងកៅស៊ូ បណ្ដោយផ្លូវជាតិលេខ៦ ផ្លូវ ៣៨ខ្សែ និងទីតាំងផ្សារសំខាន់ៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក វរសេនីយ៍ទោ ក៏បានលើកឡើងផងដែរថា ក្នុងការចុះអនុវត្តនីតិវិធី ថ្នាក់ដឹកនាំ នៃការិយាល័យនគរបាលសណ្តាប់ធ្នាប់ តែងបានជួបប្រជុំ និងណែនាំដល់កងកម្លាំងក្រោមឱវាទត្រូវគោរពវិន័យ ពេលវេលា មានឥរិយាបថសមរម្យទៅកាន់ប្រជាពលរដ្ឋ ក្នុងពេលបំពេញភារកិច្ច និងពន្យល់ដល់ប្រជាពលរដ្ឋពីកិច្ចការសណ្ដាប់នៅតាមទីសាធារណៈ ដោយចៀសវាងការប្រើប្រាស់អាកប្បកិរិយា ឬពាក្យសម្ដីអសុរោះផ្សេងៗ។

ដើម្បីធ្វើឱ្យខេត្តសៀមរាប មានរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ លោក វរសេនីយ៍ទោ សាន្ត ធី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គោរព និងអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច ក៏ដូចជាសេចក្ដីណែនាំផ្សេងៗរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាពិសេស កងកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នឹងរង់ចាំទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ពីបញ្ហាសណ្ដាប់ធ្នាប់ផ្សេងៗ ក្នុងខេត្តសៀមរាប ដើម្បីដោះស្រាយបទល្មើសសណ្ដាប់ធ្នាប់ទាំងនោះជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

អត្ថបទ៖ ក្រុមការងារដកស្រង់ព័ត៌មានទូរទស្សន៍
កែសម្រួល៖ លោក សេង ផល្លី

Tags: ប៉ូលីសសណ្ដាប់ធ្នាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប នឹងរៀបចំកម្មវិធីដើរព្រៃលើកទី៥ នៅតំបន់អង្គរ 

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប នឹងរៀបចំកម្មវិធីដើរព្រៃលើកទី៥ នៅតំបន់អង្គរ 

ក្រុមអ្នកស្រាវជ្រាវប្រទេសកូរ៉េ បណ្ដុះបណ្ដាលសមត្ថភាពការស្រាវជ្រាវប្រភពទឹកក្រោមដី នៅក្រុងអង្គរធំ

ក្រុមអ្នកស្រាវជ្រាវប្រទេសកូរ៉េ បណ្ដុះបណ្ដាលសមត្ថភាពការស្រាវជ្រាវប្រភពទឹកក្រោមដី នៅក្រុងអង្គរធំ

មនុស្សជាច្រើនពាន់នាក់ ចូលរួមដង្ហែរក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

មនុស្សជាច្រើនពាន់នាក់ ចូលរួមដង្ហែរក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.