Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប នឹងរៀបចំកម្មវិធីដើរព្រៃលើកទី៥ នៅតំបន់អង្គរ 

ដោយ Pothe Thun
02/02/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប នឹងរៀបចំកម្មវិធីដើរព្រៃលើកទី៥ នៅតំបន់អង្គរ 
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ហៅកាត់ថា ចេ ស៊ី អាយ សៀមរាប (JCI SR) នឹងរៀបចំម្មវិធីវនយាត្រាលើកទី៥ ឬហៅថាការដើរព្រៃ ដែលកម្មវីធីនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅទីតាំងក្នុងបរិវេណរមណីយដ្ឋានអង្គរខេត្តសៀមរាប។ «វនយាត្រា លើកទី៥» ជាកម្មវិធីសំខាន់ប្រចាំឆ្នាំ២០២៣ ក្រោមគោលបំណងសំខាន់ៗ ចំនួន ៤៖

១. ផ្សារភ្ជាប់ខ្លួនយើងជាមួយនឹងធម្មជាតិឡើងវិញ តាមរយ:ការយល់ដឹងពីសារសំខាន់នៃព្រៃឈើ និងជីវិត។
២. អនុវត្តយោគ: និងបដិបត្តិសមាធិ ដើម្បីបង្កើនថាមពលផ្លូវកាយ និងផ្លូវចិត្តក្នុងព្រៃនៃទីក្រុងអង្គរបុរាណ។
៣. កម្ចាត់ភាពតប់ប្រមល់ ជំងឺស្ត្រេស ជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ តាមរយ:ការផ្សារភ្ជាប់ជាមួយធម្មជាតិ។
៤. លើកកម្ពស់ និងចូលរួមផ្សព្វផ្សាយពីសារសំខាន់នៃការដើរព្រៃ ព្រមទាំងសិក្សាឈ្វេងយល់វប្បធម៌ប្រវត្តិសាស្ត្រអង្គរ នៃចក្រភពខ្មែរដ៏រុងរឿងនាអតីតកាល។

នេះបើតាមការបញ្ជាក់ពីលោកវ៉ាត់សាវឿងប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប និងជាសហស្ថាបនិកក្រុមហ៊ុនទេសចរណ៍មរតក អៅដរខេត្ត។ លោក វ៉ាត់ សាវឿង បានឱ្យដឹងទៀតថា៖ កម្មវិធីនេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំជាតិ នៃ ចេ ស៊ី អាយ កម្ពុជា ថ្នាក់ដឹកនាំ និងសមាជិក ចេ ស៊ី អាយ កម្ពុជាខេត្តសៀមរាប ស្ថាប័នពាក់ព័ន្ធ រួមទាំងលោក លោកស្រី ប្រិយមិត្តទូទៅផងដែរ។ ជាពិសេស អ្នកចូលរួមនឹងបានជួបជាមួយអ្នកជំនាញផ្នែកយោគ: សមាធិ ព្រមទាំងអ្នកជំនាញផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ លើទឹកដីអង្គរដ៏អស្ចារ្យ។ អ្នកចូលរួមកំណត់ចំនួនត្រឹមតែ ២០០នាក់ប៉ុណ្ណោះសម្រាប់តម្លៃនៃការចូលរួមគឺចុះឈ្មោះជាក្រុមចាប់ពី១០នាក់ឡើងទៅនឹងទទួលបានតម្លៃពិសេស ២៥ដុល្លារក្នុងមួយនាក់ ចុះឈ្មោះមុនគេបង់ថ្លៃ ៣០ដុល្លារ ចុះឈ្មោះធម្មតាត្រូវបង់ថ្លៃ ៣៥ដុល្លារ ជាមួយគ្នានេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាខេត្តសៀមរាប នឹងផ្តល់ជូនអាហារពេលព្រឹក និងថ្ងៃត្រង់ ព្រមទាំងភេសជ្ជ:រួមជាមួយនឹងរថយន្តដឹកជញ្ជូនពីសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ទៅកាន់ទីតាំងរមណីយដ្ឋានអង្គរផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយលីវ សុខុន!!!

Tags: JCI SRសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមអ្នកស្រាវជ្រាវប្រទេសកូរ៉េ បណ្ដុះបណ្ដាលសមត្ថភាពការស្រាវជ្រាវប្រភពទឹកក្រោមដី នៅក្រុងអង្គរធំ

ក្រុមអ្នកស្រាវជ្រាវប្រទេសកូរ៉េ បណ្ដុះបណ្ដាលសមត្ថភាពការស្រាវជ្រាវប្រភពទឹកក្រោមដី នៅក្រុងអង្គរធំ

មនុស្សជាច្រើនពាន់នាក់ ចូលរួមដង្ហែរក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

មនុស្សជាច្រើនពាន់នាក់ ចូលរួមដង្ហែរក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

សិស្សានុសិស្សសម័យប្រឡងបាក់ឌុប ៥ធ្នូ ២០២២ អាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នបាន តាមប្រព័ន្ធអនឡាញ

សិស្សានុសិស្សសម័យប្រឡងបាក់ឌុប ៥ធ្នូ ២០២២ អាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នបាន តាមប្រព័ន្ធអនឡាញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.