Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មនុស្សជាច្រើនពាន់នាក់ ចូលរួមដង្ហែរក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

ដោយ Pothe Thun
06/02/2023
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
123
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជា៣ពាន់អង្គនាក់ នៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចូលរួមដង្ហែក្បួនប្រារព្ធពិធីបុណ្យមាឃបូជា ដើម្បីបង្ហាញដល់សាធារណ:ជនឲ្យបានដឹងពិធីបុណ្យមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា និងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើងក្នុងលោក ក៍ដូចជាផ្សព្វផ្សាយ ដល់ភ្ញៀវអន្តរជាតិឲ្យបានស្គាល់កាន់តែច្បាស់ ពីតម្លៃរបស់ព្រះសម្មាសម្ពុទ្ធ។ ការដង្ហែរក្បួនដោយថ្មើរជើងនៃប្រារព្ធពិធីបុណ្យមាឃបូជានេះ រៀបចំឡើងដោយព្រះចៅអធិការវត្ដដំណាក់ និងបានដង្ហែរចេញពីវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ឆ្ពោះទៅកាន់ផ្លូវតាមស្ទឹងសៀមរាប និងតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនទៀតនៅតំបន់ផប់ស្រ្តីតផ្សារចាស់។

ក្រុមយុវជនដែលបានចូលរួមបានលើកឡើងថា ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យជាតិមួយដ៍សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលកាន់សាសនាព្រះពុទ្ធ។ ពិធីនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ប៉ុន្ដែដោយសារវបត្ដិជាសកលនៃជំងឺកូវីដ១៩ បណ្ដាលឱ្យបាត់ឱកាសជួបជុំគ្នាធ្វើបុណ្យអស់រយៈពេល២ឆ្នាំ ដោយគ្រាន់តែជួបជុំគ្នាមានលក្ខណៈទ្រទ្រាយតូចប៉ុណ្ណោះ។ ពួកគាត់បានបន្ដថា ក្រោយពីរាជរដ្ឋាភិបាលយកចិត្ដទុកដាក់ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ហើយមានភាពធូរស្រាលរួចមក ទើបប្រជាពលរដ្ឋមានឱកាសជួបជុំគ្នាធ្វើបុណ្យឡើងវិញ ដែលនេះបង្ហាញពីសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ។ ពួកគាត់បានប្ដេជ្ញាចូលរួមថែរក្សាវប្បធម៌ព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើន និងគង់វង្សជាអមតៈ ព្រោះព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។

យោងតាមគម្ពីធម៌របស់ព្រះសម្មាសម្ពុទ្ធ បានបង្ហាញថា មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា ដែលរួមពិធីបុណ្យមាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា) ។ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់៕
អត្ថបទ និង រូបភាព ៖ បូ សាវី

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: មាឃបូជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សានុសិស្សសម័យប្រឡងបាក់ឌុប ៥ធ្នូ ២០២២ អាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នបាន តាមប្រព័ន្ធអនឡាញ

សិស្សានុសិស្សសម័យប្រឡងបាក់ឌុប ៥ធ្នូ ២០២២ អាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នបាន តាមប្រព័ន្ធអនឡាញ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំកម្មវិធីដើរព្រៃលើកទី៥នៅតំបន់អង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំកម្មវិធីដើរព្រៃលើកទី៥នៅតំបន់អង្គរ

ទន្លេស្ងួតបានចាប់ផ្តើមមានទឹកឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ

ទន្លេស្ងួតបានចាប់ផ្តើមមានទឹកឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.