Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំកម្មវិធីដើរព្រៃលើកទី៥នៅតំបន់អង្គរ

ដោយ Pothe Thun
06/02/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានិងសភាយុវពាណិជ្ជករកម្ពុជាសាសៀមរាប ហៅកាត់ថា (JCI ) បានការសហការគាំទ្រពីរដ្ឋបាលខេត្តនិងអាជ្ញាធរជាតិអប្សរា បានរៀបចំម្មវិធីវនយាត្រាលើកទី៥ ឬហៅថាការដើរព្រៃ ចាប់ពីម៉ោង៥ព្រឹកព្រលឹមរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៣។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំជាតិនៃ ចេ ស៊ី អាយ កម្ពុជា ថ្នាក់ដឹកនាំ និងសមាជិក ចេ ស៊ី អាយ កម្ពុជា ខេត្តសៀមរាប ស្ថាប័នពាក់ព័ន្ធ រួមទាំងមហាជនទូទៅផងដែរ។ កម្មវិធីដើរព្រៃលើកទី៥ នេះមានអ្នកចូលរួមជាង១០០នាក់ និងអ្នកជំនាញផ្នែកយោគៈ សមាធិ ព្រមទាំងអ្នកជំនាញ ផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ណែនាំ និងពន្យល់ប្រាប់អំពីវិធីធ្វើចិត្តឱ្យស្ងប់តាមរយៈការសមាធិរយៈពេលខ្លី បានស្តាប់ប្រវត្តិរឿងរ៉ាវរបស់ប្រាសាទ និងភូមិសាស្ត្រខ្លះៗ ដែលក្រុមគាត់ដើរចំ។ ដំណើរដើរព្រៃ ឬវនយាត្រា ជាមួយនឹងការធ្វើយោគៈសមាធិ លើកនេះ គឺបានចាប់ផ្តើមពីខ្លោងទ្វារទន្លេអុំ ឆ្ពោះទៅច្រកចេញនៃខ្លោងទ្វារប្រាសាទព្រះខាន់ ក្នុងតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។

លោកវ៉ាត់ សាវឿង ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាសៀមរាប និងជាសហស្ថាបនិកក្រុមហ៊ុនទេសចរណ៍ មរតក អៅដរ ខេត្ត ពន្យល់ថា៖ ការធ្វើសមាធិ ឬវិធីយោគៈ ជាការសំយោគគ្នា រវាងចិត្តនិងកាយ គំនិត និងសកម្មភាព ភាពអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិ ដែលជាវិធីសាស្ត្រដ៏បរិសុទ្ធ ចំពោះសុខុមាលភាពរាងការនិងផ្លូវអារម្មណ៍។ដូចគ្នាដែរ « វនយាត្រា លើកទី៥ » ជាកម្មវិធីសំខាន់ប្រចាំ២០២៣ ក្រោមគោលបំណងសំខាន់ៗ ចំនួន ៤៖
១. ផ្សារភ្ជាប់ខ្លួនយើងជាមួយនឹងធម្មជាតិឡើងវិញ តាមរយៈការយល់ដឹងពីសារៈសំខាន់នៃព្រៃឈើនិងជីវិត។
២. អនុវត្តយោគៈ និងបដិបត្តិសមាធិដើម្បីបង្កើនថាមពលផ្លូវកាយនិងផ្លូវចិត្តក្នុងព្រៃនៃទីក្រុងអង្គរបុរាណ។
៣. កម្ចាត់ភាពតប់ប្រមល់ ជំងឺស្ត្រេស ជំងឺបាក់ទឹកចិត្តនិងថប់បារម្ភ តាមរយៈការផ្សារភ្ជាប់ជាមួយធម្មជាតិ។
៤. លើកកម្ពស់ និងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃការដើរព្រៃ ព្រមទាំងសិក្សាឈ្វេងយល់វប្បធម៌ប្រវត្តិសាស្ត្រ អង្គរនៃចក្រភពខ្មែរដ៏រុងរឿងនាអតីតកាល៕
អត្ថបទ និង រូបភាព ៖ យូ វង្ស

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ដើរព្រៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទន្លេស្ងួតបានចាប់ផ្តើមមានទឹកឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ

ទន្លេស្ងួតបានចាប់ផ្តើមមានទឹកឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ

អាជ្ញាធរជាតិអប្សរា បង្ហាញពីបច្ចេកទេសការថែទាំ និងអភិរក្សផលិតផលតម្បាញនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

អាជ្ញាធរជាតិអប្សរា បង្ហាញពីបច្ចេកទេសការថែទាំ និងអភិរក្សផលិតផលតម្បាញនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

ករណីគ្រោះអគ្គីភ័យក្នុងខេត្តសៀមរាបឆ្នាំ២០២២ ថយចុះប្រមាណ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១

ករណីគ្រោះអគ្គីភ័យក្នុងខេត្តសៀមរាបឆ្នាំ២០២២ ថយចុះប្រមាណ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.