Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ករណីគ្រោះអគ្គីភ័យក្នុងខេត្តសៀមរាបឆ្នាំ២០២២ ថយចុះប្រមាណ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១

ដោយ Pothe Thun
07/02/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ករណីគ្រោះអគ្គីភ័យក្នុងខេត្តសៀមរាបឆ្នាំ២០២២ ថយចុះប្រមាណ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមឆ្នាំ២០២២ ករណីគ្រោះអគ្គីភ័យកើតឡើងក្នុងខេត្តសៀមរាប មានចំនួនសរុប ៣០ករណី បើធៀបនឹងឆ្នាំ២០២១ មានសរុបចំនួន ៥១ករណី ថយចុះប្រមាណ៤១ភាគរយ នេះបើតាមការឱ្យដឹងពី លោកវរសេនីយ៍ទោ អ៊ុន ភិរម្យ នាយរងការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅក្នុងកម្មវិធីសន្ទនាមតិ ក្រោមកិច្ចពិភ្សាលើប្រធានបទ “វិធានការត្រៀមបង្ការនិងទប់ស្កាត់គ្រោះអគ្គីភ័យ” របស់មន្ទីព័ត៍មានខេត្តសៀមរាប នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ អ៊ុន ភិរម្យ បានបញ្ជាក់ថា ការថយចុះករណីគ្រោះអគ្គីភ័យក្នុងខេត្តនេះ ដោយសារម្ចាស់អាជីវកម្មភាគច្រើន និងប្រជាពលរដ្ឋមួយចំនួន មានបំពង់ពន្លត់អគ្គីភ័យ មានប្រព័ន្ធទឹកបង្ការ និង ប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ។ ចំពោះករណីគ្រោះអគ្គីភ័យនៅឆ្នាំ២០២២នេះដែរ មិនមានអ្នកបាត់បង់ជីវិតនោះទេ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវរសេនីយ៍ទោ បង្ហាញថា តាមការស្រាវជ្រាវ មូលហេតុដែល តែងបង្កឱ្យកើតមានករណីអគ្គីភ័យខ្វះបច្ចេកទេសតភ្ជាប់ចរន្តអគ្គិសនី ការយកឃ្មុំដោយប្រើភ្លើង និងអាកាសធាតុក្ដៅ។ ករណីខាងលើ កន្លងមកការិយាល័យពន្លត់អគ្គីភ័យ អាជ្ងាធរ កម្លាំងអង្គភាពក្នុងខេត្តសៀមរាប តែងតែបានចុះផ្សព្វផ្សាយសេចក្តីណែនាំរបស់ស្នងការនរគបាលខេត្ត ស្តីពីការពន្លត់អគ្គីភ័យនៅតាមទីប្រជុំជន និងផ្សព្វផ្សាយបន្ថែមនៅតាមអធិការដ្ឋាននគរបាលនៃបណ្តាក្រុង ស្រុកទាំង១២ ដោយមានការសហការជាមួយអាជីវកម្ម រោងចក្រសហគ្រាស សណ្ឋាគារ ចូលរួមរៀនពីវិធានការពន្លត់អគ្គីភ័យដល់ពួកគាត់ផងដែរ។

លោកវរសេនីយ៍ទោ បន្ថែមថា កម្លាំងមន្រ្តីជំនាញតែងតែប្រចាំការ និងរង់ចាំប្រជាពលរដ្ឋរាយការណ៍ពីករណីគ្រោះអគ្គីភ័យនៅទូទាំងខេត្ត ២៤ម៉ោង លើ ២៤ម៉ោង ដោយមិនគិតថ្ងៃឈប់សម្រាក ឬ ថ្ងៃបុណ្យទាន និងមិនគិតកម្រៃសេវាអ្វីទាំងអស់។ កន្លងមក ចំពោះករណីអគ្គីភ័យធំៗ ក្រៅពីកម្លាំងនៃការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ យើងក៏មានកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា ព្រលានយន្តហោះអន្តរជាតិសៀមរាប នឹងនរគបាលបេតិកភណ្ឌផងដែរ។

លោកវរសេនីយ៍ទោ អ៊ុន ភិរម្យ ក៏បានអំពាវនាវដល់ប្រជាពល់រដ្ឋត្រូវប្រញាប់រាយការណ៍ពីគ្រោះអគ្គីភ័យ មិនថាតូច ឬធំ ដើម្បីឱ្យអាជ្ញាធរសមត្ថកិច្ច ជួយសង្គ្រោះបានទាន់ពេលវេលា និងជួយបើកផ្លូវដល់រថយន្តពន្លត់អគ្គីភ័យ ពេលលឺសំឡេងស៊ីរ៉ែន។

អត្ថបទ៖ ក្រុមព័ត៌មានទូរទស្សន៍
កែសម្រួល៖ លោក សេង ផល្លី

Tags: អគ្គីភ័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

ប្រទេសចំនួន៣៩ ចូលរួមវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប

ប្រទេសចំនួន៣៩ ចូលរួមវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.