Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា

ដោយ Pothe Thun
07/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរ អង្គភាពពាក់ព័ន្ធ នៃរាជធានី ខេត្តគោលដៅចំនួន៨ ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកពីបទពិសោធន៍អនុវត្តន៍ការងារពាក់ព័ន្ធនឹងមនុស្សចាស់នៅកម្ពុជា
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោមការគាំទ្រពីនាយកដ្ឋានអតីតយុទ្ធជន និងសុខុមាលភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិង រដ្ឋបាលខេត្តសៀមរាប អង្គការមនុស្សចាស់កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំង និងការរៀបចំផែនការសកម្មភាព ចាប់ពីថ្ងៃទី៧ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នៅខេត្តសៀមរាប ដែលមានសិក្ខាកាម ជាមន្ត្រីមន្ទីរ និងតំណាងពីមន្ទីរសង្គមកិច្ច មកពីរាជធានី-ខេត្តចំនួន ៨ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងភ្នំពេញ។

សិក្ខាសាលារយៈពេល២ថ្ងៃនេះ មានគោលបំណង ធ្វើការឆ្លុះបញ្ចាំង និងចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តការងារ ព្រមទាំងកិច្ចសហការក្នុងភាពជាដៃគូរនាពេលកន្លងមកក្នុងក្របខ័ណ្ឌគម្រោង និងដើម្បីរៀបចំផែនការសកម្មភាពបន្តក្នុងឆ្នាំ២០២៣ បន្ទាប់ពីកិច្ចសហការ អនុវត្តន៍គម្រោងរយៈពេលមួយឆ្នាំកន្លងមកនេះ សម្រេចបាននូវលទ្ធផលការងារជាច្រើន ជាពិសេសទៅលើការរៀបចំ និងពង្រឹងសមាគមមនុស្សចាស់ នៅក្នុងតំបន់គោលដៅរបស់គម្រោង ឱ្យក្លាយទៅជាសមាគមដែលមានលក្ខណៈអន្តរជំនាន់ សកម្ម និងពហុមុខងារ ក្នុងការជួយគាំទ្រទៅដល់មនុស្សចាស់ និងសហគមន៍របស់ពួកគាត់នៅតាមមូលដ្ឋាន ដែលស្របទៅចក្ខុវិស័យ ក៏ដូចជាផែនការសកម្មភាព និងអាទិភាពនៅក្នុងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ទុំ វីរ៉ា នាយកប្រតិបត្តិនៃអង្គការមនុស្សចាស់កម្ពុជា បានរម្លឹកថា៖ តាមរយៈមូលនិធិគាំទ្រពី ក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេសអាល្លឺម៉ង់ និងកម្មវិធីវ៉យ(Voice) អង្គការមនុស្សចាស់កម្ពុជា បានចាប់ផ្តើមដំណើរ និងអនុវត្តគម្រោង ដែលផ្តោតទៅលើ “ការរៀបចំគម្រូសហគមន៍អន្តរជំនាន់ ដើម្បីជីវិតថ្លៃថ្នូររបស់មនុស្សវ័យចាស់កម្ពុជា និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព” សំដៅអភិវឌ្ឍបទដ្ឋានសមាគមមនុស្សចាស់មួយដែលមានភាពសកម្មជាងមុន មានការចូលរួមអន្តរជំនាន់ ដើម្បីចូលរួមចំណែកបន្ថែមធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាព ការថែទាំ សន្ដិសុខចំណូល និងពង្រឹងសិទ្ធិ និងការចូលរួមរបស់មនុស្សវ័យចាស់ និងជនងាយរងគ្រោះក្នុងសហគមន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរពាក់ព័ន្ធនៅគ្រប់កម្រិត ព្រមទាំងដៃគូរនានានៅក្នុងរាជធានីខេត្តគោលដៅទាំង៨។

លោក ស្មៀន ប៊ុនធឿន នាយករងរដ្ឋបាល នៃសាលាខេត្តសៀមរាប លើកឡើងថា៖ ក្នុងសង្គមកម្ពុជា មនុស្សចាស់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្តល់ការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ ចាប់តាំងពីកុមាររហូតដល់មនុស្សគ្រប់វ័យគ្រប់ៗរូប ដែលជាការរួមចំណែកដ៏មានសារៈសំខាន់ទៅនឹងការអភិវឌ្ឍរបស់មូលដ្ឋាន និងសង្គមជាតិ ខណៈពេលដែលមនុស្សចាស់ជាជនងាយរងគ្រោះ គាត់ត្រូវរងបន្ទុកបន្ថែមនៃកិច្ចការក្នុងគ្រួសារ ការថែទាំសមាជិកគ្រួសារ ចៅ និងការងារជាច្រើនទៀត ដែលទាំងនេះជាបន្ទុកទ្វេរដងសម្រាប់គាត់។ លោកបន្ថែមថា ជាមួយនោះ រាជរដ្ឋាភិបាលក៏បានបង្កើតឱ្យមានអនុគណៈកម្មាធិការកម្ពុជា ដើម្បីមនុស្សចាស់នៅតាមរាជធានី ខេត្ដ ដែលមានអភិបាលនៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយស និងអភិបាលរងខេត្ត ជាប្រធាន ព្រមទាំងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអនុប្រធានចិន្ត្រៃយ៌។ ពាក់ព័ន្ធនឹងវិស័យសុខុមាលភាពមនុស្សចាស់ ខេត្តសៀមរាប បានផ្តល់អាទិភាពទៅលើវិស័យនេះ និងត្រូវបានយកចិត្តទុកដាក់ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត។

លោក គុណ ជាស៊ីន ប្រធាននាយកដ្ឋានអតីតយុទ្ធជន និងសុខុមាលភាពមនុស្សចាស់ បានអំពាវនាវដល់មន្ទីរសង្គមកិច្ច រាជធានីខេត្តដែលបានចូលរួមក្នុងសិក្ខាសាលានេះ សូមជំរុញការរៀបចំប្រជុំអនុគណៈកម្មការដើម្បីមនុស្សចាស់ ខណៈដែលខាងមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ និងខេត្តស្វាយរៀងបានធ្វើរួចហើយ និងសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាគិតពីសុខភាព ជាពិសេសក្នុងវ័យចាស់ ទាំងការទទួលទាន ការថែទាំសុខភាព ដើម្បីក្លាយទៅជាមនុស្សចាស់ដែលមានគុណភាព។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ និងលោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: មនុស្សចាស់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

ប្រទេសចំនួន៣៩ ចូលរួមវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប

ប្រទេសចំនួន៣៩ ចូលរួមវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប

ប្រទេសចំនួន៣៩ ចូលរួមវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប

ពិភពលោកប្រឈមនឹងបញ្ហាកើនឡើងនៃសំណល់ប្លាស្ទិក ដែលច្រើនជាងបរិមាណត្រីនៅក្នុងមហាសមុទ្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.