Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិភពលោកប្រឈមនឹងបញ្ហាកើនឡើងនៃសំណល់ប្លាស្ទិក ដែលច្រើនជាងបរិមាណត្រីនៅក្នុងមហាសមុទ្រ

ដោយ Pothe Thun
08/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ប្រទេសចំនួន៣៩ ចូលរួមវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើយោងទៅលើការសិក្សា បានបង្ហាញថា សំណល់ប្លាស្ទិកនៅក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ន មានប្រមាណ១២ប៊ីលានតោន និងអាចកើនឡើងដល់៣៤ប៊ីលានតោននាពេលខាងមុខ បើសិនជាមិនមានការទប់ស្កាត់។ បរិមាណសំណល់ប្លាស្ទិកនេះ វាច្រើនជាងបរិមាណត្រីនៅក្នុងមហាសមុទ្រទៅទៀត នេះបើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្រោយពិធីបើកវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាសៀមរាប។

ឯកឧត្តម នេត្រ ភក្រ្តា បន្តថា គោលការណ៍3R នេះ បានសំដៅជារួមលើការកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ ដែលជាផ្នែកមួយនៃទុនសម្រាប់ការយកមកផលិត ឬប្រើប្រាស់ ធ្វើយ៉ាងណាឲ្យសង្គមគ្មានកាកសំណល់ ជាពិសេសសំណល់ប្លាស្ទិក។ ជាមួយគ្នានេះ វេទិកា3R ក៏ត្រូវបានគេរំពឹងថា ជាមូលដ្ឋាននៃការពិភាក្សា រៀបចំសេចក្តីព្រៀងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយស្តីពី3R និងសេដ្ឋកិច្ចចក្រាដែលនឹងត្រូវរៀបចំក្នុងរយៈពេល១០ឆ្នាំ ពីឆ្នាំ២០២៤ដល់២០៣៤។ ការរៀបចំនេះ គេត្រូវគិតថាត្រូវធ្វើយ៉ាងណាដើម្បីកាត់បន្ថយសម្ពាធភពផែនដី គ្រប់គ្រងសំណល់ គ្រប់គ្រងការបំពុលផ្សេងៗឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យធ្វើអព្យាក្រឹត្យកាបូនឆ្នាំ២០៥០។

ដោយឡែក ថ្លែងនៅក្នុងពិធីបើកវេទិកានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា វេទិកានៅឆ្នាំនេះ យើងនឹងពិភាក្សាគ្នា រវាងបណ្ដាប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសាមគ្គីគ្នា ដើម្បីធ្វើយ៉ាងណា ឱ្យសង្គមនៅក្នុងតំបន់នោះ គ្មានសំណល់ និងបរិស្ថានឱ្យមានភាពប្រសើរឡើង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមថា វេទិកានេះ នឹងចែករំលែកមេរៀន និងការអនុវត្តល្អបំផុត ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈ និងអាទិភាពដែលកំពុងកើតឡើង និងធានាបាននូវបរិស្ថានល្អ ធន់នឹងអាកាសធាតុ និងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។ ទន្ទឹមនោះ លទ្ធផលដែលទទួលបានពីវេទិកានេះ នឹងនាំមកនូវវិធីសាស្រ្តផ្លាស់ប្តូរ ក្នុងការលើកកម្ពស់ការគ្រប់គ្រងការបំពុល និងកាកសំណល់ សន្ទុះនៃធនធាន និងការបង្កើតឡើងវិញនូវធម្មជាតិ និងការសម្រេចបាននូវ Zero Waste Societies និង SDGs។ ឯកឧត្ដមបញ្ជាក់ថា អ្វីដែលយើងពិតជាត្រូវការគឺសាមគ្គីភាពជាសកល កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងភាពជាដៃគូ និងការផ្ទេរបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព ជាពិសេសពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទៅកាន់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រសិនបើយើងចង់ដោះស្រាយបញ្ហាសកលដែលកំពុងកើតមានជាបន្តបន្ទាប់ និងសង្គ្រោះភពផែនដីរបស់យើង៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ និងលោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: សំណល់ប្លាស្ទិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជួសជុលក្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ

គម្រោងជួសជុលក្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ

ពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវ: និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមជំនាញជួសជុលម៉ូតូ និងកាត់ដេរ 

ពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវ: និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមជំនាញជួសជុលម៉ូតូ និងកាត់ដេរ 

អ្នកជំនាញបរិស្ថានពិភាក្សាគ្នាបង្កើតភាពស៊ីសង្វាក់គ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុតាមរយ:សេដ្ឋកិច្ចចក្រា !

អ្នកជំនាញបរិស្ថានពិភាក្សាគ្នាបង្កើតភាពស៊ីសង្វាក់គ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុតាមរយ:សេដ្ឋកិច្ចចក្រា !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.