Saturday, May 2, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវ: និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមជំនាញជួសជុលម៉ូតូ និងកាត់ដេរ 

ដោយ Pothe Thun
09/02/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវ: និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមជំនាញជួសជុលម៉ូតូ និងកាត់ដេរ 
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ) តែងតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហការតាមរយ:ការបញ្ជូនយុវជនក្រីក្រ និងងាយរងគ្រោះមកពីសហគមន៍នានា ដើម្បីមកទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ជាមួយអង្គការជីវិតនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ។ លោក សុខ ថុល អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងលាភ បានថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវ: និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមជំនាញជួសជុលម៉ូតូ និងកាត់ដេរសំលៀកបំពាក់ ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣នេះ។

 

លោក បានបង្ហាញថា អង្គការជីវិតនៅកម្ពុជា ខេត្តសៀមរាបនេះ គឺមានការខិតខំប្រឹងប្រែង និងការជួយគាំទ្រដល់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីទទួលបានឧត្តមប្រយោជន៍របស់ពួកគាត់។ ក្នុងនោះដែរ គម្រោងលាភ បានបញ្ជូនសិក្ខាកាមសរុបចំនួន ៨៣នាក់ហើយឲ្យមកទទួលបានការបណ្តុះបណ្តាលជំនាញជួសជុលម៉ូតូ ជាមួយអង្គការជីវិតនៅកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ពួកគាត់បាន បញ្ចប់វគ្គបណ្តុះបណ្តាលជំនាញ ជួសជុលម៉ូតូចំនួន ៦៤នាក់ ហើយសិក្ខាកាមមួយចំនួន បានបើកមុខរបរជួសជុលម៉ូតូ និងខ្លះទៀតទទួលបានការងារផ្សេងៗផងដែរ។ បច្ចុប្បន្នមានសិក្ខាកាមចំនួន ១១នាក់ កំពុងត្រៀមចេញហាត់ការងារជាមួយសហគ្រាសដៃគូ ដើម្បីពង្រឹងសមត្ថភាព និងការអនុវត្តជាក់ស្តែង។ កម្មវិធីនេះបានផ្ដល់ឱកាសដល់យុវជន ដែលបានបោះបង់ការសិក្សានោះឱ្យមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ដែលមានដូចជាជំនាញជួសជុលម៉ូតូ ជួសជុលម៉ូទ័រគ្រប់ប្រភេទ និងកាត់ដេរសម្លៀកបំពាក់ ដើម្បីជាជំនាញសម្រាប់ចិញ្ចឹមជីវិតនៅថ្ងៃអនាគត។ ជាក់ស្តែង សិក្ខាកាមទាំង ៤១ នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញជួសជុលម៉ូតូ និងដែលបានចូលរួមទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា យើងត្រូវបន្តខិតខំប្រឹងប្រែងយកចំណេះ ជំនាញទាំងនេះទៅប្រើប្រាស់ ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ស្របតាមទិសដៅអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក ឈិន សែ នាយករងអង្គការជីវិតនៅកម្ពុជា បានលើកឡើងថា បច្ចប្បន្នអង្គការយើងកំពុងអនុវត្តកម្មវិធីចម្បងៗចំនួន ៩ជំនាញ ដែលពាក់ព័ន្ធនឹងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការបញ្ឈប់អំពើហិង្សា គាំទ្រដល់ អនីតិជន និងកុមារក្នុងសហគមន៍ ដែលមានឪពុក ឬម្តាយជាប់ពន្ធនាគារ និងបង្រួបបង្រួមកុមារពីមណ្ឌលថែទាំទៅសហគមន៍វិញជាដើម។ គម្រោងបណ្តុះបណ្តាលវិជ្ជាជីវ:បានបង្កើតឡើងនៅឆ្នាំ២០១៥ បច្ចុប្បន្នមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវ:មានការផ្តល់វគ្គបណ្តុះបណ្តាលជំនាញដូចជាជួសជុលម៉ូតូ ជួសជុលម៉ូទ័រគ្រប់ប្រភេទ កាត់ដេរសម្លៀកបំពាក់បុរស-នារី ។ លើសពីនេះការអប់រំបំណិនជីវិត, កីឡា,ដាំបន្លែ,ដាំផ្កាការប្រឹក្សាយោបល់ការស្វែងរកការងារធ្វើ និងគាំទ្រលើការបើកមុខរបរខ្នាតតូច ។ ក្នុងការពេលតែមួយគម្រោងផ្តល់សេវាកម្មជាបទពិសោធន៍ធ្វើការជាមួយអតិថិជន ។ លោក បានបន្តទៀតថា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងបានផ្តល់ការបណ្តុះបណ្តាលបញ្ចប់ដោយជោគជ័យនូវជំនាញជួសជុសម៉ូតូ បានចំនួន ១២០នាក់ បើកមុខរបរជួសជុលម៉ូតូចំនួន ៣៤នាក់ មានការងារធ្វើផ្សេងចំនួន ៨៦នាក់។ ហើយសិស្សចំនួន ៣៥នាក់ទៀត កំពុងទទួលការបណ្តុះបណ្តាលលើជំនាញទាំង ៣ខាងលើនេះ។ ចំពោះសិស្សដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញជួសជុលម៉ូតូនាពេលនេះចំនួន ៤១នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ៕

អត្ថបទ និងរូបភាព: លោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!!

Tags: កាត់ដេរជួសជុលម៉ូតូ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញបរិស្ថានពិភាក្សាគ្នាបង្កើតភាពស៊ីសង្វាក់គ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុតាមរយ:សេដ្ឋកិច្ចចក្រា !

អ្នកជំនាញបរិស្ថានពិភាក្សាគ្នាបង្កើតភាពស៊ីសង្វាក់គ្នា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុតាមរយ:សេដ្ឋកិច្ចចក្រា !

ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៣០០អង្គ នាក់ រៀបចំពិធីពុទ្ធាភិសេកព្រះពុទ្ធប្រោសសត្វ ក្នុងវត្តទេពពោធិវង្ស ក្រុងសៀមរាប

ព្រះសង្ឃ និងពុទ្ធបរិស័ទជាង ៣០០អង្គ នាក់ រៀបចំពិធីពុទ្ធាភិសេកព្រះពុទ្ធប្រោសសត្វ ក្នុងវត្តទេពពោធិវង្ស ក្រុងសៀមរាប

អគាររាងគ្រាប់មីនតែមួយគត់លើពិភពលោក នឹងសាងសង់ក្នុងខេត្តសៀមរាប ដោយប្រើថវិកាប្រមាណ១៨លានដុល្លារអាមេរិក

អគាររាងគ្រាប់មីនតែមួយគត់លើពិភពលោក នឹងសាងសង់ក្នុងខេត្តសៀមរាប ដោយប្រើថវិកាប្រមាណ១៨លានដុល្លារអាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.