Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគាររាងគ្រាប់មីនតែមួយគត់លើពិភពលោក នឹងសាងសង់ក្នុងខេត្តសៀមរាប ដោយប្រើថវិកាប្រមាណ១៨លានដុល្លារអាមេរិក

ដោយ Pothe Thun
10/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគាររាងគ្រាប់មីនតែមួយគត់លើពិភពលោក នឹងសាងសង់ក្នុងខេត្តសៀមរាប ដោយប្រើថវិកាប្រមាណ១៨លានដុល្លារអាមេរិក
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងដំណើរទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម វេណូ អាត់សុស៊ី (Ueno Atsushi) អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានស្វែងយល់ពីការងារបោសសំអាតមីននៅកម្ពុជា និងពិនិត្យមើលគម្រោងសាងសង់អគារសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលនឹងចំណាយថវិកាប្រមាណ២,៤៥៤លានយេន ឬប្រហាក់ប្រហែលនឹង ១៨លានដុល្លារអាមេរិក ជាជំនួយរបស់ប្រទេសជប៉ុន។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា បង្ហាញឱ្យដឹងថា អគារនេះមានទំហំ ៥២ម៉ែត្របួនជ្រុង ដែលធ្វើឡើងមានរាងដូចជាគ្រាប់មីន និងមានតែមួយគត់នៅលើកពិភពលោក។ គោលបំណងនៃការបង្កើតអគារសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីននេះ គឺដើម្បីរក្សាទុកជាឃ្លាំងព័ត៌មាន ឯកសារ និងវត្ថុតាំងជាក់ស្តែង ដើម្បីឱ្យយុវជនជំនាន់ក្រោយៗបានសិក្សា ស្វែងយល់ពីផលលំបាកនៃសង្គ្រាម និងក្រោយសង្គ្រាម។

ឯកឧត្តមបានបន្តថា សារមន្ទីរនេះ ជាសារមន្ទីរស៊ីវិលដែលបង្ហាញពីប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះថ្នាក់ដោយសារសង្គ្រាម និងប្រជាពលរដ្ឋដែលរស់នៅក្រោយសង្គមថា តើពួកគាត់បានជួបនូវរឿងអ្វីខ្លះ? ពិបាក ឈឺចាប់បែបណា និងរងការគំរាមគំហែងបែបណាដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ហើយសកម្មភាពទាំងនេះមានអត្តន័យយ៉ាងធំធេង នឹងបញ្ជាក់ឱ្យឃើញពីតម្លៃនៃសន្តិភាព ជាពិសេសនោះ គឺអាចឱ្យយុវជនជំនាន់ក្រោយបានយល់កាន់តែច្បាស់អំពីតម្លៃនៃសន្តិភាព ដែលត្រូវថែរក្សាឱ្យគង់វង្ស។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានបង្ហាញដែរថា នៅក្នុងសារមន្ទីរនេះ នឹងមានដាក់តាំងអំពីព្រឹត្តិការណ៍ជាច្រើនដូចជា ប្រទេសកម្ពុជាមុនពេលមានសង្គ្រាម បន្ទាប់មកបង្ហាញពីសមរភូមិក្នុងសង្គ្រាម បន្ទាប់មកទៀតបង្ហាញពីសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងបង្ហាញពីកាកសំណល់ផ្សេងៗ ដែលយើងដោះបានរួមទាំងអាវុធធុនស្រាលដែលបង្កឱ្យមានគ្រោះថ្នាក់ រួមជាមួយរឿងរ៉ាវជាច្រើនទៀត។ហើយជាចុងក្រោយ គឺបង្ហាញពីសន្តិភាពនៅកម្ពុជា ដែលមានតែការសប្បាយរីករាយ ដើម្បីឱ្យយុវជនយើងចងចាំ និងថែរក្សាសន្តិភាពនៅកម្ពុជាយើងនេះឱ្យបានជារាងរហូត៕

អត្ថបទ និងរូបភាព៖ លោក សាវី និងលោក ឃុត សៅ
កែសម្រួល៖ លោក សេង ផល្លី

Tags: អគាររាងគ្រាប់មីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សបឋមសិក្សាមានជីវភាពខ្វះខាតក្នុងខេត្តសៀមរាប ចំនួន១០៣៥នាក់ ទទួលកង់ពីសប្បុរសជនក្រៅប្រទេស

សិស្សបឋមសិក្សាមានជីវភាពខ្វះខាតក្នុងខេត្តសៀមរាប ចំនួន១០៣៥នាក់ ទទួលកង់ពីសប្បុរសជនក្រៅប្រទេស

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកពួក ខេត្តសៀមរាប បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកពួក ខេត្តសៀមរាប បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសេដ្ឋកិច្ចចក្រា លើកទី១១ នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសេដ្ឋកិច្ចចក្រា លើកទី១១ នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.