Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសេដ្ឋកិច្ចចក្រា លើកទី១១ នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ

ដោយ Pothe Thun
10/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសេដ្ឋកិច្ចចក្រា លើកទី១១ នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ រយៈពេលបីថ្ងៃ រៀបចំឡើងក្នុងក្រុងសៀមរាប ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងស្រុកទូទាំងប្រទេស អង្គការក្នុងស្រុក និងក្រុមហ៊ុនឯកជន និងអ្នកចូលរួមអន្តរជាតិជាតំណាងប្រទេសសមាជិក អង្គការអន្តរជាតិ និងគ្រឹះស្ថានសិក្សាប្រមាណ ៥០០នាក់។

ថ្លែងក្នុងពិធីបិទនោះ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា ប្រធានបទសំខាន់ៗចំនួន៨ ដែលបានលើកមកជជែក និងពិភាក្សា នៅថ្ងៃទី៣នេះរួមមាន៖ ការបង្កើតភាពរួបរួមគ្នាក្នុង ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈសេដ្ឋកិច្ចចក្រ សេដ្ឋកិច្ចចក្រា ឆ្ពោះទៅរកទេសចរណ៍ប្រកបដោយនិរន្តរភាព សេដ្ឋកិច្ចចក្រាឆ្ពោះទៅរកនិរន្តរភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប សេដ្ឋកិច្ចចក្រា និងសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ការផ្សារភ្ជាប់ចន្លោះខ្វះខាត នៃហេដ្ឋារចនាសម្ព័ន្ធ 3R ឆ្ពោះទៅរកសង្គមគ្មានសំណល់ ការប្រើប្រាស់ផលិតផល មេត្រីភាពបរិស្ថានជំនួសឱ្យប្លាស្ទិកដែលអាចប្រើប្រាស់ ការពិគ្រោះយោបល់លើសេចក្តីព្រាង New 3R and Circular Economy Declaration (2024-2034) និង សេចក្ដីព្រាងចុងក្រោយនៃរបាយការណ៍លើកទី២ ស្ដីពីស្ថានភាព នៃ 3Rs នៅអាស៊ី និងប៉ាស៊ីហ្វិក ការជំរុញសេដ្ឋកិច្ចចក្រានៅអាស៊ី និងប៉ាស៊ីហ្វិក ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អញ្ជើញតំណាង ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាក្រសួងបរិស្ថាន បានថ្លែងកោតសរសើរ គ្រប់កិច្ចពិភាក្សាខាងលើប្រកបដោយផ្លែផ្កា ការដកស្រង់បទពិសោធន៍ និងការយល់ដឹង និងបានអរគុណចំពោះការចូលរួម យ៉ាងសកម្ម និងការរួមចំណែកពីគណៈប្រតិភូ អ្នកតាក់តែងគោលនយោបាយ តំណាងវិស័យឯកជន អ្នកស្រាវជ្រាវ ព្រមទាំងអ្នកជំនាញពីវិស័យនានាផងដែរ។ ឯកឧត្ដម ក៏បានទាញចំណាប់អារម្មណ៍របស់អ្នកចូលរួម ឱ្យចាប់អារម្មណ៍ទៅលើភាពប្រឈមលើបញ្ហាបរិស្ថាន បណ្តាលមកពីការរាតត្បាតដ៏អាក្រក់នៃជំងឺកូវីដ១៩ និងស្ថានការណ៍សកល នៅតែស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។

ឯកឧត្ដម បានបញ្ជាក់ថា ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏សំខាន់មួយ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលបានអនុម័តជិតប្រាំបីឆ្នាំមុន។ ដើម្បីសម្រេចគោលដៅនេះ យើងត្រូវប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីស្តារពេលវេលាដែលបាត់បង់ដោយសារវិបត្តិកូវីដ-១៩ និងដើម្បីត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពរបស់យើងឡើងវិញ។ ការអនុវត្តកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព ជាងមុននៃគោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា មានប្រយោជន៍យ៉ាងខ្លាំង ជាពិសេសក្នុងន័យកាត់បន្ថយកាកសំណល់ ការលើកកម្ពស់ចរាចរណ៍សម្ភារៈ ប្រសិទ្ធភាពធនធាន និងសេដ្ឋកិច្ចតំបន់ ក៏ដូចជាស្ដារធម្មជាតិឡើងវិញ»។

ឯកឧត្ដម បានលើកទឹកចិត្ត សម្រាប់ការផ្សព្វផ្សាយបន្ថែមទៀត នូវលទ្ធផលនៃវេទិកា ទៅកាន់សាធារណជនឱ្យបានទូលំទូលាយ រួមទាំងអ្នកដឹកនាំនយោបាយ អ្នកតាក់តែងគោលនយោបាយ យុវជន សង្គមស៊ីវិល និងវិស័យឯកជន។គោលការណ៍ 3R និងសេដ្ឋកិច្ចចក្រា នឹងកាន់តែមាន ប្រសិទ្ធភាព ហើយអាចក្លាយទៅជាសកម្មភាពជាក់ស្តែង ដើម្បីបង្កើតលទ្ធផលល្អ ជាអតិបរមា និងបម្រើជាមូលដ្ឋានគ្រឹះសម្រាប់មារដោះស្រាយយ៉ាងទូលំទូលាយនូវបញ្ហាបរិស្ថាន។

សូមបញ្ជាក់ថា វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី 3R សេដ្ឋកិច្ចចក្រា បានរៀបចំឡើងក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចទៅក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព»។ ក្នុងគោលបំណងពិភាក្សាអំពីការជំរុញការអនុវត្ត 3R និងសេដ្ឋកិច្ចចក្រាក្នុងវិស័យសំខាន់ៗ និងផ្សារភ្ជាប់នឹងការសម្រេចនូវគោលដៅ អភិវឌ្ឍប្រកបដោយចិរភាព និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងជីវចម្រុះ និងបានផ្តោតសំខាន់លើការកាត់បន្ថយ ការប្រើឡើងវិញ និងកែច្នៃសំណល់ ជាពិសេសប្លាស្ទិក៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី លោក ជា ស្រស់ និងលោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប អញ្ជើញទស្សនាសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប និងទឹកប្រៃក្នុងខេត្តសៀមរាប

ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប អញ្ជើញទស្សនាសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប និងទឹកប្រៃក្នុងខេត្តសៀមរាប

មន្ត្រីពាក់ព័ន្ធមកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

មន្ត្រីពាក់ព័ន្ធមកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.