Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

ដោយ Pothe Thun
14/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក
1.2k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បើមិនមានអ្វីប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងគ្រោងបើកនៅខែតុលា ឆ្នាំ២០២៣នេះ ខណៈការសាងសង់ជាក់ស្ដែងសម្រេចបានប្រមាណ ៧៥ភាគរយហើយ នេះបើតាមរបាយការណ៍ក្នុង បទបង្ហាញនៃដំណើរទស្សនកិច្ចស្វែងយល់លក្ខណៈបច្ចេកទេស នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោក ហ្សូ ហូយូអ៊ី ប្រធានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លើកឡើងថា សៀមរាបគឺជា គុជខ្យងដ៏ភ្លឺចែងចាំងរបស់ប្រទេសកម្ពុជា ហើយប្រាសាទអង្គរវត្ត គឺជាបេតិកភណ្ឌវប្បធម៌ពិភពលោក និងជាសម្បត្តិជាតិ ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។ ដោយមានការគាំទ្រ និងជំនួយដ៏រឹងមាំពីរដ្ឋាភិបាលចិន និងកម្ពុជា ព្រមជាមួយការគាំទ្រផ្នែកបច្ចេកទេស និងជំនួយពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងត្រូវបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗនេះ និងដំណើរការជាផ្លូវការនៅចុងឆ្នាំនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកប្រធាន បញ្ជាក់ថា ក្រោមការជឿទុកចិត្ត និងទទួលខុសត្រូវលើការគ្រប់គ្រងរួម ពីក្រុមហ៊ុន AIAI (Angkor International Airport Investment (Cambodia) Co., Ltd.,) និង ក្រុមហ៊ុន YACA (Yunnan Airinvestment (Cambodia) Airport Management Co., Ltd.,) ពួកយើង បានប្រកាន់ខ្ជាប់នូវគោលការណ៍បើកចំហ និងរួមបញ្ចូល ដើម្បីបង្កើតវេទិកាឈ្នះ-ឈ្នះ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួម ជាមួយក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ក្នុងការធ្វើអាជីវកម្មនៅអាកាសយានដ្ឋានដ៏ទំនើប។ ទន្ទឹមនោះ លោក ក៏នឹងស្វាគមន៍ការអភិវឌ្ឍផ្លូវហោះហើរថ្មីបន្ថែមទៀត និងកែលម្អបណ្តាញផ្លូវហោះហើរ ដោយផ្អែកលើផ្លូវដែលមានស្រាប់ និងផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលសម្រាប់អ្នកដំណើរ។ បន្ថែមពីនោះ លោក ក៏បានស្វាគមន៍ដល់ប្រតិបត្តិករសេវាកម្មអាកាសចរណ៍ រួមមាន ការថែទាំយន្តហោះ ការផ្តល់ម្ហូបអាហារ សេវាកម្មលើដី ភ្នាក់ងារដឹកជញ្ជូន និងអ្នកដំណើរ ភ្នាក់ងារសេវាកម្មអាកាសចរណ៍ ជាដើម ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា។

អញ្ជើញចុះពិនិត្យវឌ្ឍនភាពនាពេលនោះ ឯកឧត្ដម ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កត់សម្គាល់ឃើញថា ក្រោយមើលឃើញពីសន្ទុះនៃការងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍ ក្នុងឆមាសទី២ ឆ្នាំ២០២២នេះ យើងរំពឹងថា ឆ្នាំ២០២៣-២០២៤នេះ នឹងមានការងើបឡើងវិញដូចឆ្នាំ២០១៩។ សុខសន្តិភាព ស្ថេរភាពនយោបាយ និងការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងស្មារតីប្រុងប្រយ័ត្នខ្ពស់របស់សម្ដេចតេ ជោហ៊ុន សែន កម្ពុជាបានបន្តពង្រឹងសេដ្ឋកិច្ចសហប្រតិបត្តិការកាន់តែមានភាពប្រទាក់ក្រឡា និងស្អិតរមួតជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធទាំងអស់។ ជាពិសេសបានដាក់ចេញនូវកញ្ចប់គោលនយោបាយ និងវិធានការអន្តរាគមន៍ក្នុងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងហិរញ្ញវត្ថុ ប្រកបដោយភាពបុរេសកម្ម និងប្រាកដនិយម ដើម្បីគ្រប់គ្រងសកម្មភាពនៃវិបត្តិជំងឺ កូវីដ-១៩ និងរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋឡើងវិញ។

ទន្ទឹមនោះ ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍ដល់ ក្រុមហ៊ុនអភិវឌ្ឍអាកាសយានដ្ឋាន AIAI ត្រូវបន្ត និងពន្លឿនដំណើរការសាងសង់ ទៅតាមផែនការ សាងសង់ដែលមានស្រាប់។ ក្រុមហ៊ុនអាកាសយានដ្ឋាន YACA និងរដ្ឋលេខាធិការ ដ្ឋានអាកាសចរស៊ីវិល ត្រូវធ្វើការរួមគ្នាឱ្យបានជិតស្និទ្ធ ដើម្បីរៀបចំ និងបំពេញរាល់កិច្ចការងារ ត្រៀមដែលចាំបាច់មុនពេលដាក់ឱ្យដំណើរការអាកាសយានដ្ឋាន ដោយត្រូវឈរលើគោលបំណងរួមមួយគឺសម្រេចឱ្យបាននូវគោលដៅដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឱ្យទាល់តែបានក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះផងដែរ ឯកឧត្ដមស្នើរឱ្យក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ត្រូវបំពេញតួនាទីរបស់ខ្លួនក្នុងប្រតិបត្តិការសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសឱ្យកាន់តែប្រសើរឡើង និងត្រូវផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន YACA ក្រោមកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម ឈ្នះ ឈ្នះ និងរីកចម្រើនទៅមុខ ដើម្បីជួយជ្រោមជ្រែងឱ្យសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាស ក៏ដូចជាវិស័យអាកាសចរណ៍ស៊ីវិលទាំងមូលក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជា បន្តរីកចម្រើនទៅមុខកាន់តែប្រសើរឡើង។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ លោក បូ សាវី និងលោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: អាកាសយានដ្ឋានអន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សំណល់អេឡិចត្រូនិកគ្រោះថ្នាក់ដល់សុខភាពជាង៧តោន ត្រូវបាននាំចេញពីកម្ពុជា ដើម្បីកែច្នៃឡើងវិញ

សំណល់អេឡិចត្រូនិកគ្រោះថ្នាក់ដល់សុខភាពជាង៧តោន ត្រូវបាននាំចេញពីកម្ពុជា ដើម្បីកែច្នៃឡើងវិញ

អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា 

អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា 

កិច្ចប្រជុំ ស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ដោយមាន ការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកត្តកម្មពិភពលោក និង Beyond The Games បត់បេះដូងក្រដាស់ បំបែកឯកត្តកម្មពិភពលោក 

កិច្ចប្រជុំ ស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ដោយមាន ការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកត្តកម្មពិភពលោក និង Beyond The Games បត់បេះដូងក្រដាស់ បំបែកឯកត្តកម្មពិភពលោក 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.