Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា 

ដោយ Pothe Thun
14/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា 
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បានបន្តផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាពជូនពលរដ្ឋ។

មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ការអមដំណើរ ទស្សនកិច្ចនៅឯចម្ការមីនក្នុងភូមិប្រាសាទចារ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប របស់ ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ នាព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា អស់ពេលជាង ៧ឆ្នាំមកហើយ ដែលប្រទេសអាល្លឺម៉ង់បានជួយកម្ពុជា លើវិស័យដោះមីន ដែលមានទឹកប្រាក់ប្រមាណជាង ១៧លានអឺរ៉ូ។ ឯកឧត្តមបន្តថា ក្នុងរយ:ពេលជាង ៧ឆ្នាំនេះ ក្រោមជំនួយរបស់ប្រទេសអាល្លឺម៉ង់ ចម្ការមីនចំនួន៥៤៧ ដែលមានផ្ទៃដីទំហំ ២៤គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណជាង ១សែននាក់។


ឯកឧត្តមលី ធុច បានបន្តឲ្យដឹងថា សម្រាប់កម្ពុជាផ្ទាល់ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីននេះ ដោយបានកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជា អស់គ្រាប់មីន។ ប៉ុន្តែ ទោះយ៉ាងណា ឯកឧត្តម លី ធុច បានសង្កត់ធ្ងន់ថា កិច្ចការនេះ មិនមែនកម្ពុជា តែម្នាក់ឯងអាចធ្វើទៅបានទេ គឺទាមទារឲ្យមានការជួយពីសំណាក់ប្រទេសជាមិត្តដូចជាអាល្លឺម៉ង់នេះជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២,៥៥៤ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលនូវមីនប្រឆាំងមនុស្ស ចំនួន១,១៥៣,២១៧ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦,១៣៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣,០៣៤,៧២៧គ្រាប់ ព្រមទាំងបានផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៩លាននាក់។ ជាមួយគ្នានោះ រាជធានី ខេត្តចំនួន៦ បានប្រកាសអស់មីន រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ។

សម្រាប់ឆ្នាំ២០២៣នេះ ផ្ទៃដីមានមីនប្រមាណ ៤១១គីឡូម៉ែត្រក្រឡា គ្រោងធ្វើការបោសសំអាត ដែលទទួលបានការគាំទ្រពីសម្តេចតេជោ តាមរយ:មូលនិធិកម្ពុជាគ្មានគ្រាប់មីនឆ្នាំ២០២៥ និងដៃគូរអភិវឌ្ឍន៍។

សូមជម្រាបជូនថា ឯកឧត្តម Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ និងលោកជំទាវ អញ្ជើញមកទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ ក្នុងនោះមកកាន់ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ ដោយឯកឧត្តម និងលោកជំទាវ អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងពិនិត្យគម្រោងអភិរក្សទេពអប្សររបស់អាល្លឺម៉ង់ផងដែរ៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: ​មីន​នៅ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំ ស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ដោយមាន ការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកត្តកម្មពិភពលោក និង Beyond The Games បត់បេះដូងក្រដាស់ បំបែកឯកត្តកម្មពិភពលោក 

កិច្ចប្រជុំ ស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ដោយមាន ការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកត្តកម្មពិភពលោក និង Beyond The Games បត់បេះដូងក្រដាស់ បំបែកឯកត្តកម្មពិភពលោក 

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីរុះរើស្ពានចាស់ផ្លាស់សង់ស្ពានថ្មី ក្រោមគម្រោងកែលម្អស្ទឹងជំហាន២ 

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីរុះរើស្ពានចាស់ផ្លាស់សង់ស្ពានថ្មី ក្រោមគម្រោងកែលម្អស្ទឹងជំហាន២ 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសប្បុរសជន ផ្ដល់ថវិកាចំនួនជាង១៥ពាន់ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសប្បុរសជន ផ្ដល់ថវិកាចំនួនជាង១៥ពាន់ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.