Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីរុះរើស្ពានចាស់ផ្លាស់សង់ស្ពានថ្មី ក្រោមគម្រោងកែលម្អស្ទឹងជំហាន២ 

ដោយ Pothe Thun
14/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីរុះរើស្ពានចាស់ផ្លាស់សង់ស្ពានថ្មី ក្រោមគម្រោងកែលម្អស្ទឹងជំហាន២ 
150
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្ពានថ្មមួយកន្លែងស្ថិតនៅផ្លូវចូលវត្តអារញ្ញសាគរ ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង/ ខេត្តសៀមរាប ដែលស្ថិតក្នុងគម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ ត្រូវរុះរើ ដើម្បីសាងសង់ស្ពានថ្មីជំនួសវិញ ហើយត្រូវបានព្រះវិភត្តិមុនីញាណ វិសារទោ ហ៊ាក់ គឹមហ៊ត់ ព្រះ រាជាគណ:កិត្តិយស និងជាព្រះគ្រូចៅអធិការវត្តអារញ្ញសាគរ រួមគណ:កម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាធ្វើពិធីក្រុងពាលីតាមប្រពៃណីទំនៀមទម្លាប់ កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោមវត្តមាន ចូលរួមរបស់លោកពិន ប្រាកដ អភិបាលរងខេត្ត និងភរិយា ព្រមទាំងលោកចៅសង្កាត់ ក្រុមអ្នកបច្ចេកទេសសាងសង់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពុទ្ធបរិស័ទជាច្រើនផងដែរ។ តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន ឌុងសុង អ៉ីនជីនារីន ខូអិលធីឌី បានឲ្យដឹងថា គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ នេះ ក្រោមកម្ចីឥណទាន ធនាគារនីហរ័ណ អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាម្ចាស់គម្រោង ដោយមានទីប្រឹក្សាបច្ចេកទេស និងសហការជាមួយ ក្រុមហ៊ុនសាងសង់ យ៉ុងជីង ខនស្ត្រាក់សិនអាយអិនស៊ី។ ស្ពានដែលត្រូវសាងសង់ជំនួសស្ពានចាស់មានចំនួន ៣កន្លែងគឺស្ថិតក្នុងគម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ នេះ។ ស្ពាន ៣កន្លែង ស្ថិតនៅប៉ែកខាងក្រោមនៃក្រុងសៀមរាប សម្រាប់ស្ពានថ្មជំនួសស្ពានចាស់ចូលទៅវត្តអារញ្ញសាគរនេះ នឹងប្រើរយ:ពេល ៨ខែ ក្នុងគម្រោងថវិកា ប្រមាណជាង ២០ម៉ឺនដុល្លា ដែលជាមូលនិធិ EDCF មានបណ្តាយ ៣០ម៉ែត្រ ទទឹង ១៣ម៉ែត្រ។

ព្រះវិភត្តិមុនីញាណ វិសារទោ ហ៊ាក់ គឹមហ៊ត់ មានសង្ឃដីកាថា៖ ស្ពាននេះមានចំណាស់ជាង ៥០ឆ្នំាមកហើយ បច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម និងចង្អៀត។ស្របពេលដែលរដ្ឋបាលខេត្តសៀមរាប រៀបចំគម្រោងសាងសង់ថ្មី ព្រះសង្ឃ គណ:កម្មការអាចារ្យវត្ត និងបងប្អូនញាតិញោមក្នុងមូលដ្ឋាន បានឯកភាពគ្នារៀបចំពិធីក្រុងពាលីទៅតាមទំនៀមទម្លាប់ប្រពៃណីដែលធ្លាប់មាន តាំងពីបូរាណកាលមក គឺមុនធ្វើការរុះរើ ឬកសាងអ្វីមួយ ដើម្បីបួងសួងម្ចាស់ទឹកសុំសេចក្តីសុខ សេចក្តីចម្រើនដល់យើងគ្រប់ៗគ្នា ។

លោក ពិន ប្រាដក អភិបាលរងខេត្ត បានឲ្យដឹងថា គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ នេះត្រូវបានអាក់ខាន ដោយលើពិភពលោកជួបនូវវិបត្តិកូវិដ-១៩ បណ្តាលឱ្យគម្រោងនេះបានអូសបន្លាយមកដល់ពេលនេះ ។ គម្រោងកែលម្អស្ទឹងសៀមរាបនេះ នឹងធ្វើឲ្យកាន់តែប្រសើរឡើងនូវសោភណ្ឌភាព បរិស្ថាន ទំហំស្ពានមានភាពធំទូលាយ និងរឹងមាំជាងមុន ជួយពង្រីកមុខទឹកហូរកាន់តែធំធ្វើឲ្យចរន្តទឹកហូរលឿន បញ្ជៀសនូវការលិចលង់ក្រុងសៀមរាប ក៏ដូចជាជួយបង្កលក្ខណ:កាន់តែងាយស្រួលក្នុងការធ្វើដំណើររបស់មហាជនទូទៅ ជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ ដល់ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្សទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ស្ទឹង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសប្បុរសជន ផ្ដល់ថវិកាចំនួនជាង១៥ពាន់ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសប្បុរសជន ផ្ដល់ថវិកាចំនួនជាង១៥ពាន់ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ

កម្ពុជា-អាល្លឺម៉ង់ប្តេជ្ញាពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក (Video inside)

កម្ពុជា-អាល្លឺម៉ង់ប្តេជ្ញាពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក (Video inside)

យុវសិស្សនៃវិទ្យាល័យ ១០មករា ១៩៧៩ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម

យុវសិស្សនៃវិទ្យាល័យ ១០មករា ១៩៧៩ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.