Sunday, May 3, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សំណល់អេឡិចត្រូនិកគ្រោះថ្នាក់ដល់សុខភាពជាង៧តោន ត្រូវបាននាំចេញពីកម្ពុជា ដើម្បីកែច្នៃឡើងវិញ

ដោយ Pothe Thun
14/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សំណល់អេឡិចត្រូនិកគ្រោះថ្នាក់ដល់សុខភាពជាង៧តោន ត្រូវបាននាំចេញពីកម្ពុជា ដើម្បីកែច្នៃឡើងវិញ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Ecobatt-Energy Cambodia ប្រមូលបានសំណល់អេឡិចត្រូនិកប្រមាណជាង ៧តោន រួមមានថ្មពិល អាគុយ និងកុំព្យូទ័រជាដើម ដែលសុទ្ធសឹងជាប្រភេទសំណល់គ្រោះថ្នាក់ ត្រូវបាននាំចេញទៅកែច្នៃនៅក្រៅប្រទេស ខណៈនៅកម្ពុជាពុំទាន់មានក្រុមហ៊ុនកែច្នៃសំណល់ទាំងនេះនៅឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បង្ហាញថា សំណល់គ្រោះថ្នាក់ទាំងនេះ មិនអាចមើលរំលងបានទេ ដូច្នេះទើបក្រសួងបរិស្ថានបានខិតខំសហការជាមួយដៃគូ ក្នុងការប្រមូលសំណល់គ្រោះថ្នាក់ទាំងនេះចេញពីតំបន់ផ្សេងៗ ដើម្បីរក្សាទុកនិងនាំចេញ ដែលក្នុងនោះបានចាប់ផ្តើមដំបូងគេនៅរាជធានីភ្នំពេញ តាមរយៈធុងនៅតាមស្ថានីយប្រេងឥន្ធនៈ ផ្សារទំនើប និងបុរីមួយចំនួន ហើយបានពង្រីកមកដល់ខេត្តសៀមរាប និងខេត្តព្រះសីហនុហើយ។

ឯកឧត្ដមបន្ដថា ចាប់ពីពេលនេះទៅ ក្រសួងនឹងខិតខំជំរុញការប្រមូលអេឡិចត្រូនិកគ្រោះថ្នាក់ដល់សុខភាពទាំងនេះ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យប្រជាពលរដ្ឋរស់នៅតាមផ្ទះ ត្រូវគ្រប់គ្រងសំណល់អេឡិចត្រូនិចឱ្យបានល្អ ជាពិសេសសំណល់ថ្មពិល ត្រូវបោះចោលនៅក្នុងធុងដែលមានបញ្ជាក់ពីសំណល់អេឡិចត្រូនិច នៅតាមស្ថានីយ ឬទីតាំងជិតផ្ទះ។ ចំពោះបងប្អូនប្រជានេសាទ ឬអ្នករស់នៅតាមដងទន្លេ សូមកុំបោះចោលសំណល់ថ្មពិលចូលទៅក្នុងទឹក ពីព្រោះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងជីវចម្រុះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

សូមជម្រាបថា ក្រុមហ៊ុន Ecobatt-Energy Cambodia បានបង្កើតឡើងនៅឆ្នាំ២០១៩ ផ្តោតតែទៅលើសេវាកម្មជួសជុលអាគុយប៉ុណ្ណោះ ប៉ុន្តែក្រោយមក ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រុមហ៊ុនបានប្រមូលសំណល់អេឡិចត្រូចនិក តាមរយៈការដាក់ធុងសំណល់ថ្មពិលនៅតាមស្ថានីយ ផ្សារទំនើប និងនៅតាមបុរីមួយចំនួន។ បច្ចុប្បន្នធុងទាំងនេះ មានប្រមាណជាង១២០ធុង ក្នុងនោះ ធុងក្រសួងបរិស្ថានមានជាង៩០ និងធុងក្រុមហ៊ុនមានជាង៣០ ដែលបានដាក់នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: សំណល់អេឡិចត្រូនិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា 

អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា 

កិច្ចប្រជុំ ស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ដោយមាន ការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកត្តកម្មពិភពលោក និង Beyond The Games បត់បេះដូងក្រដាស់ បំបែកឯកត្តកម្មពិភពលោក 

កិច្ចប្រជុំ ស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ ដោយមាន ការប្រកួតរាំម៉ាឌីហ្សុនបំបែកឯកត្តកម្មពិភពលោក និង Beyond The Games បត់បេះដូងក្រដាស់ បំបែកឯកត្តកម្មពិភពលោក 

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីរុះរើស្ពានចាស់ផ្លាស់សង់ស្ពានថ្មី ក្រោមគម្រោងកែលម្អស្ទឹងជំហាន២ 

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីក្រុងពាលីរុះរើស្ពានចាស់ផ្លាស់សង់ស្ពានថ្មី ក្រោមគម្រោងកែលម្អស្ទឹងជំហាន២ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  •  គណៈប្រតិភូខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណ ក្ខន្ធសពឯកឧត្ដមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នៅ ខេត្តបន្ទាយមានជ័យ

    370 shares
    Share 265 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.