Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប អញ្ជើញទស្សនាសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប និងទឹកប្រៃក្នុងខេត្តសៀមរាប

ដោយ Pothe Thun
13/02/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប អញ្ជើញទស្សនាសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប និងទឹកប្រៃក្នុងខេត្តសៀមរាប
72
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប បានអញ្ជើញមកទស្សនានៅសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ របស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ និងអឹឃ្វារៀម (Angkor Wildlife and Aquarium) ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីធ្វើការស្វែងយល់ពីការរស់នៅរបស់សត្វកម្រដែលកំពុងមានវត្តមាននៅក្នុងសួនសត្វដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន ដែលបានមកទស្សនា និងកំសាន្តនៅទីនេះ។

មានប្រសាន៍ក្នុងឱកាសនោះ លោកជំទាវ តាន់ ម៉ាលី ជា សុផារ៉ា បានបង្ហាញអារម្មណ៍រីករាយ និងថ្លែងការកោតសរសើរ ដល់អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ដែលមានសមត្ថភាពក្នុងការបង្កើតនូវអាងពិព័រណ៌ត្រីទឹកសាប និងទឹកប្រៃមួយនេះឡើង ដែលជាចំណីអារម្មណ៍ដ៏ប្លែកថ្មីមួយបន្ថែមទៀតដល់កម្ពុជា ជាពិសេសខេត្តសៀមរាបឲ្យមានដូចជាបណ្ដាប្រទេសមួួយចំនួនក្នុងពិភពលោក។ លោកជំទាវបន្ថែមថា សួនឧទ្យានសិប្បនិមិត្តនេះ គឺជាទីកន្លែងទេសចរណ៍មួយថ្មី និងប្លែកភ្នែក ដែលប្រជាជនជាច្រើនមិនដែលបានជួបប្រទះ។ ទីតាំងនេះដែល គឺមានការរៀបចំ និងសោភ័ណ្ឌភាពល្អ រួមជាមួយនឹងសេវាកម្មដែលមានការយកចិត្តទុកដាក់ពីសំណាក់បុគ្គលិកគ្រប់ៗផ្នែកទៀតផង។

លោកជំទាវ តាន់ ម៉ាលី ជា សុផារ៉ា ក៏សង្ឃឹមផងដែរថា នៅពេលខាងមុខសួនត្រីទឹកសាបមួយនេះ នឹងមានការអភិវឌ្ឍន៍ និងកែប្រែឲ្យមានភាពរីកចម្រើន និងល្អប្រសើរបន្ថែមទៀត ដើម្បីជាការទាក់ទាញដល់វត្តមានភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិឲ្យចូលមកកំសាន្តនៅតំបន់នេះ ក៏ដូចជាតំបន់ទេសចរនានាជាច្រើនទៀតដែលមាននៅក្នុងខេត្តសៀមរាបទាំងមូល។ លោកជំទាវក៏បានជំរុញ និងអំពាវនាវដល់ភ្ញៀវទេសចរណ៍ទាំងអស់ចូលមកកំសាន្តនៅសួនត្រីនេះ ក៏ដូចជាខេត្តសៀមរាប ឲ្យបានច្រើនកុះករ ព្រោះវាក៏ដូចជាការជួយបង្កើនប្រាក់ចំណូលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

សូមជម្រាបថា សួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៌ត្រីទឹកសាប និងទឹកប្រៃ របស់ក្រុមហ៊ុន Angkor Wildlife and Aquarium ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ សួនខាងលើនេះ កំពុងមានវត្តមានសត្វកម្រដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតនាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទ ដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង ក្រពើភ្នំ និងសត្វដទៃទៀតជាច្រើនប្រភេទទៀតផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ
កែសម្រួល៖ លោក សេង ផល្លី

Tags: Angkor Wildlife and Aquarium
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីពាក់ព័ន្ធមកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

មន្ត្រីពាក់ព័ន្ធមកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

សំណល់អេឡិចត្រូនិកគ្រោះថ្នាក់ដល់សុខភាពជាង៧តោន ត្រូវបាននាំចេញពីកម្ពុជា ដើម្បីកែច្នៃឡើងវិញ

សំណល់អេឡិចត្រូនិកគ្រោះថ្នាក់ដល់សុខភាពជាង៧តោន ត្រូវបាននាំចេញពីកម្ពុជា ដើម្បីកែច្នៃឡើងវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.