Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីពាក់ព័ន្ធមកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

ដោយ Pothe Thun
13/02/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាពដើម្បីបង្កើនការយល់ដឹងជូនដល់មន្ត្រីនៃមន្ទីរកិច្ចការនារី មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសង្គមកិច្ច និងមន្ទីរព័ត៌មាន មកពីខេត្តចំនួន៩ ក្នុងប្រទេសកម្ពុជា។ វគ្គបណ្តុបណ្ដាលនេះធ្វើឡើងនៅសណ្ខាគារសេរីភាព ក្រុងសៀមរាប មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកជំទាវ ឆាយ សន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាពេលនេះ ផ្តោតសំខាន់លើការបង្កើនការយល់ដឹងដល់តាមបណ្តាមន្ទីរវិស័យនៅថ្នាក់ខេត្ត អំពីភាពខុសគ្នារវាងស្ត្រី និងបុរសដែលមានពិការភាព និងបង្កើនជំនាញស្វែងរកការគាំទ្រមតិរបស់ពួកគាត់ ក្នុងការកាត់បន្ថយរាល់ទម្រង់នៃការរើសអើងលើស្ត្រី និងក្មេងស្រីដែលមានពិការភាពពីករណីអំពើហិង្សា ការទទួលបានការអប់រំ ការអភិវឌ្ឍជំនាញ និងការផ្សព្វផ្សាយនានា។ ចំណុចសំខាន់នៃវគ្គបណ្ុះបណ្ដាលនេះដែរ គឺផ្តោតសំខាន់លើការផ្តល់ជំនាញ និងសមត្ថភាពដល់មន្ទីរវិស័យ ក្នុងការជួយឱ្យគាត់អាចផ្សព្វផ្សាយបន្ត ឬបញ្ចូលក្នុងកិច្ចការរបស់គាត់ និងស្វែងរកការគាំទ្រពីអាជ្ញាធរ និងសហគមន៍ លើការរើសអើងផ្នែកភេទ និងយេនឌ័រ លើជនដែលមានពិការភាព។

លោកជំទាវ ឆាយ សន បញ្ជាក់ទៀតថា យោងតាមផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ របស់ក្នុងមប្រឹក្សាសកម្មភាពជនពិការ ឆ្នាំ២០១៩ បានបង្ហាញថា ជនដែលមានពិការភាពនៅប្រទេសកម្ពុជាមានចំនួន ៥២៤ពាន់នាក់ ស្មើនឹង ៤% នៃប្រជាជនសរុបជាង ១៥លាននាក់ ហើយក្នុងនោះស្ត្រីពិការ គឺប្រឈមនឹងបញ្ហាលំបាកច្រើនជាងបុរស។ ក្នុងនោះស្ត្រីពិការងាយនឹងទទួលរងគ្រោះដោយសារអំពោះហឹង្សាផ្លូវភេទ ផ្លូវកាយ និងផ្លូវចិត្តនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់។ ជាមួយនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា ៏បានបង្កើតនូវច្បាប់ គោលនយោបាយ យន្តការនានា ដើម្បីគាំទ្រ និងលើកកម្ពស់សិទ្ធជនពិការដូចជា ច្បាប់ស្ដីពីកិច្ចការពារ និងលើកម្ពស់ជនពិការរបស់ប្រទេសកម្ពុជា កាលពីឆ្នាំ២០០៩ មានគោលដៅការពារសិទ្ធ និងសេរីភាពរបស់ជនមានពិការភាព លុបបំបាត់នូវការរើសអើង និងជំរុញឲ្យមានការចូលរួមយ៉ាងពេញលេញគ្រប់សកម្មភាពរបស់ពួកគេក្នុងសង្គមទាំងមូល។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងកាសនោះដែរ លោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប មានប្រសាន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់គ្រប់អ្នកពាក់ព័ន្ធទៅលើការងារទាក់ទងនឹងជនពិការ ជាពិសេសការពង្រឹងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ ការជំរុញកិច្ចការពារ និងលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ ព្រមទាំងការពង្រឹងគុណភាព និងប្រសិទ្ធិភាពនៃសេវារបស់មូនិធិជនពិការ។ ជាមួយគ្នានោះ លោកស្រីសង្ឃឹម និងជៀជាក់ថា វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ នឹងមានការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗទាក់ទងនឹងច្បាប់ជាតិ អន្តរជាតិ និងគោលនយោបាយនានាពាក់ព័ន្ធនៃការលើកកម្ពស់សិទ្ធិជនពិការ ការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យពិការភាព ការធ្វើបរិយាបន្នពិការភាព តាមការធ្វើបទបង្ហាញ ពិភាក្សាក្នុងវគ្គបណ្តុះបណ្តាលទាំងមូលផងដែរ៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ពិការភាព​យេនឌ័រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

អាកាសយានដ្ឋានអន្តរជាតិលំដាប់ពិភពលោក ក្នុងខេត្តសៀមរាប គ្រោងបើកនៅខែតុលានេះ តាមការរំពឹងទុក

សំណល់អេឡិចត្រូនិកគ្រោះថ្នាក់ដល់សុខភាពជាង៧តោន ត្រូវបាននាំចេញពីកម្ពុជា ដើម្បីកែច្នៃឡើងវិញ

សំណល់អេឡិចត្រូនិកគ្រោះថ្នាក់ដល់សុខភាពជាង៧តោន ត្រូវបាននាំចេញពីកម្ពុជា ដើម្បីកែច្នៃឡើងវិញ

អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា 

អាល្លឺម៉ង់សន្យាផ្តល់ជំនួយបន្ថែមទៀតលើវិស័យដោះមីននៅកម្ពុជា 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.