Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកពួក ខេត្តសៀមរាប បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ដោយ Pothe Thun
10/02/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកពួក ខេត្តសៀមរាប បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តអម្ពរវ័ន្តស្វាយដង្គំ ហៅវត្តថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប មានរៀបចំវេទិកាសាធារណៈមួយ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពួក ដោយមានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការងារចុះជួយមូលដ្ឋានស្រុកពួក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមកពីឃុំពួក ឃុំល្វា និងឃុំដូនកែវ ជាច្រើននាក់។

មានប្រសាសន៏ក្នុងឱកាសនោះ លោកជំទាវ សេង វណ្ណសាយ បានបញ្ជាក់ថា វេទិកានាពេលនេះ ធ្វើឡើងក្នុងគោលបំណងចង់ឱ្យប្រជាពលរដ្ឋបានចូលរួមបញ្ចេញមតិយោបល់ជុំវិញបញ្ហាប្រឈម និងតម្រូវការចាំបាច់ដើម្បីឱ្យក្រុមការងារធ្វើការដោះស្រាយឲ្យបានសមស្របតាមស្ថានភាពជាក់ស្ដែង ព្រមទាំងជម្រាបជូនអំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងអង្គវេទិកានាពេលនេះ គឺដើម្បីជួយដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាក់ទងលើបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ អំពើហិង្សាក្នុងគ្រួសារ កសិកម្ម ការបង្កបង្កើនផលស្រូវ ការគ្រប់គ្រងធនធានទឹក ធារាសាស្រ្ត ការចិញ្ចឹមសត្វ ពាណិជ្ជកម្ម ការបម្រើសេវាសាធារណៈ សេវាសុខាភិបាល សិក្សាអប់រំ និងសាសនា។ ជាមួយនោះក៏សូមឲ្យប្រជាពលរដ្ឋសួរសំណួរឲ្យចំបញ្ហា ដែលក្រុមការងារស្រុកបានរៀបចំគឺ ហេដ្ឋារចនាសម្ព័ន្ធជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា សម្រាប់វេទិកានាពេលនេះដែរ ក្រុមការងារបានទទួលនូវសំណួរ-សំណូមពរផ្ទាល់មាត់ចំនួន២១ សំណួរ និងសំណូមពរ ដ៏ល្អៗទាក់ទងនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងធារាសាស្ត្រជាដើម ក្នុងនោះសមាជិកក្រុមការងារពាក់ព័ន្ធក៏បានឆ្លើយតប និងបំភ្លឺបានមួយចំនួនផងដែរ។

មានប្រសាសន៍បិទអង្គវេទិកា លោកជំទាវ សេង វណ្ណសាយ បានបញ្ជាក់ថា ទាក់ទងនឹងបញ្ហាផ្លូវពីខាងកើតស្ថានីយ៍ថ្លឹងរថយន្តទៅស្រែប្រាំង គឺអាជ្ញាធរនឹងស្នើសុំដល់ជំនាញខេត្តចុះពិនិត្យ និងសិក្សាគម្រោង។ ចំពោះបញ្ហាសំរាម និងបញ្ហាឆក់ត្រីនៅក្នុងឃុំល្វា សូមឱ្យអាជ្ញាធរក្នុងមូលដ្ឋានណែនាំដល់ប្រជាពលរដ្ឋឡើងវិញ។ ហើយទាក់ទងនឹងសំណើសុំផ្លូវប្រវែង ២,៥០០ម៉ែត្រ ស្ថិតនៅភូមិព្រះអង្គទ្រង់ ឃុំល្វា គឺសូមឱ្យអាជ្ញាធរឃុំ ដាក់សំណើមកកាន់រដ្ឋបាលស្រុក រីឯសំណើសុំធ្វើផ្លូវនៅក្នុងភូមិជ្រាស់ ឃុំល្វា គឺជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។ ដោយឡែកបញ្ហាបើកផ្លូវចាស់របស់ប្រជាជននៅក្នុងភូមិគោកចាស់ ឃុំសសរស្តម្ភ គឺសូមឱ្យអាជ្ញាធរឃុំ និងស្រុកចុះពិនិត្យ និងដោះស្រាយ។ ចំណែកឯបញ្ហាសំរាមដែលខាងភាស៊ីផ្សារយកទៅចោល សូមឱ្យអាជ្ញាធរធ្វើការសម្របសម្រួលឡើងវិញ។ ចំពោះបញ្ហាផ្លូវនៅភូមិព្រះអង្គទ្រង់ សូមឱ្យអាជ្ញាធរពិនិត្យមើលលទ្ធភាពឡើងវិញ និងចំពោះការស្នើសុំបើកមុខទឹកសូមឱ្យជំនាញចុះពិនិត្យទីតាំងជាក់ស្តែង៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វេទិកាសាធារណៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសេដ្ឋកិច្ចចក្រា លើកទី១១ នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក និងសេដ្ឋកិច្ចចក្រា លើកទី១១ នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ

ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប អញ្ជើញទស្សនាសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប និងទឹកប្រៃក្នុងខេត្តសៀមរាប

ភរិយាថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នកម្ពុជាជាច្រើនរូប អញ្ជើញទស្សនាសួនឧទ្យានសិប្បនិមិត្តអាងពិព័រណ៍ត្រីទឹកសាប និងទឹកប្រៃក្នុងខេត្តសៀមរាប

មន្ត្រីពាក់ព័ន្ធមកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

មន្ត្រីពាក់ព័ន្ធមកពីខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.