Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍

ដោយ Pothe Thun
25/10/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍ ជូនដល់យុវជនកាកបាទក្រហមកម្ពុជាខេត្ត រួមនឹងលោកគ្រូអ្នកគ្រូ និស្សិតសាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យបៀលប្រាយ ក្រោមអធិបតីភាព ឯកឧត្ដមសាស្រ្តាចារ្យ មហាបរិញ្ញា ហោ ប៊ុនឡេង សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្ត មានប្រសាសន៍ថា ខេត្តសៀមរាប បានខិតខំស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍ ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ តាមគ្រប់រូបភាព ជាពិសេសការចម្លងក្នុងចំណោមយុវវ័យ និងស្ត្រីបម្រើការនៅតាមគ្រឹះស្ថានកម្សាន្តសប្បាយ មនុស្សពេញវ័យជាដើម។ល។ ជាមួយនោះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្ត បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចគោលដៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ក៏បានអំពាវនាវដល់ប្អូនៗនិស្សិត ក្មួយៗយុវជន ត្រូវចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ ជំងឺកាមរោគ និងត្រូវស្វែងយល់បន្ថែមនូវចំណេះដឹងថ្មីៗ ស្តីពីការចម្លងមេរោគអេដស៍ ជំងឺអេដស៍ គឺដើម្បីបង្ការខ្លួនយើង គ្រួសារយើង សហគមន៍យើង និងសង្គមជាតិយើង។

ក្នុងឱកាសនោះ ឯកឧត្ដមសាស្រ្តាចារ្យ មហាបរិញ្ញា ហោ ប៊ុនឡេង បានធ្វើបទបង្ហាញ និងបាឋកថា អំពីមេរោគអេដស៍ ជំងឺអេដស៍ និងឥរិយាបទប្រកបដោយភាពវិជ្ជមានរបស់យុវជន ដោយបង្ហាញអំពីគោលបំណង និងកម្មវត្ថុ បច្ចុប្បន្នភាពស្ថានភាពរាលដាល និងចំណេះដឹងមេរោគអេដស៍ និងជំងឺអេដស៍ បច្ចុប្បន្នភាពយុទ្ធសាស្ត្រឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និស្សិត/យុវជនប្តេជ្ញាចូលរួមបញ្ចប់ជំងឺអេដស៍ឆ្នាំ២០២៥ និងឥរិយាបទប្រកបដោយភាពវិជ្ជមានរបស់និស្សិត/យុវជន។ ឯកឧត្ដម ក៏បានផ្តល់នូវបច្ចុប្បន្នភាព ចំណេះដឹង ជំនាញ និងបទពិសោធស្តីពីដូចជា និយមន័យ និងការវិវត្ត នៃមេរោគអេដស៍ និងជំងឺអេដស៍ ,យុទ្ធសាស្ត្របង្ការ ថែទាំ ព្យាបាល និងគាំទ្រ អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ និងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សិស្ស/យុវជន ចូលរួមបញ្ចប់ជំងឺអេដស៍ និងឥរិយាបទវិជ្ជមានឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។

ឯកឧត្តម តែង គន្ធី អនុប្រធានគណៈកម្មាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ មានប្រសាសន៍ថា យុវជនដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពីយុវជនប្តេជ្ញាប្រកាន់យកឥរិយាបទវិជ្ជមានដើម្បីបញ្ចប់ជំងឺអេដស៍ នាពេលនេះ នឹងមានវត្តមានចូលរួមកិច្ចពិភាក្សាបញ្ហាអេដស៍ និងឥរិយាបថរបស់យុវវ័យ ឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ដែលនឹងរៀបចំនៅចុងខែវិច្ឆិកាខាងមុខ ជាមួយនិស្សិតនៃបណ្តាសាកលវិទ្យាល័យខេត្តព្រះសីហនុ ដែលនឹងត្រូវបង្ហាញពីកិត្យានុភាពរបស់យុវជនកម្ពុជាទូទាំងប្រទេសផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងអុចកាំជ្រួច

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការបច្ចេកទេសរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងអុចកាំជ្រួច

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៧ នៃស្រុកស្រីស្នំ

មន្ត្រីជំនាញចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៧ នៃស្រុកស្រីស្នំ

វត្តដំណាក់ក្នុងក្រុងសៀមរាប បានទទួលការដង្ហែអង្គកឋិនសាមគ្គី សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សា ព្រមទាំងជួសជុល និងកសាងគរុភ័ណ្ឌក្នុងវត្ត

វត្តដំណាក់ក្នុងក្រុងសៀមរាប បានទទួលការដង្ហែអង្គកឋិនសាមគ្គី សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សា ព្រមទាំងជួសជុល និងកសាងគរុភ័ណ្ឌក្នុងវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.