Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វត្តដំណាក់ក្នុងក្រុងសៀមរាប បានទទួលការដង្ហែអង្គកឋិនសាមគ្គី សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សា ព្រមទាំងជួសជុល និងកសាងគរុភ័ណ្ឌក្នុងវត្ត

ដោយ Pothe Thun
28/10/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
វត្តដំណាក់ក្នុងក្រុងសៀមរាប បានទទួលការដង្ហែអង្គកឋិនសាមគ្គី សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ក្រោយគង់ចាំព្រះវស្សា ព្រមទាំងជួសជុល និងកសាងគរុភ័ណ្ឌក្នុងវត្ត
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ គណៈកម្មការ អាចារ្យ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នា ដង្ហែអង្គកឋិនទានសាមគ្គី យកទៅវេរប្រគេន ដល់ភិក្ខុសង្ឃនៃវត្តដំណាក់ ក្រុងសៀមរាប ដើម្បីទំនុកបំរុងដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមក ដែលអង្គកឋិនសាមគ្គី ទទួលបានបច្ច័យចំនួនជាង៦០លានរៀល សម្រាប់ទ្រទ្រង់ចតុបច្ច័យដល់ភិក្ខុ-សាមណេរក្នុងវត្តទាំង៧៤អង្គ ហើយថវិកាមួយចំនួនធំត្រូវបែងចែកយកទៅផ្គត់ផ្គង់សម្ភារៈសិក្សា ដល់ភិក្ខុ សាមណេរដែលកំពុងសិក្សារៀនសូត្រផ្នែកពុទ្ឋិក:បឋមសិក្សា និងពុទ្ឋិកៈវិទ្យាល័យ និងមួយផ្នែកទៀតលៃលក កែលំអ ទីសេនាសនសង្ឃ និងថែទាំបរិស្ថាន ក្នុងវត្តជាដើម។

ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ព្រះចៅអធិការវត្តដំណាក់ បានសម្តែងនូវព្រះទ័យសោមនស្សសាទរចំពោះសទ្ឋាជ្រះថ្លារបស់ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយដែលបានស្រុះស្រួលគ្នាដង្ហែអង្គកឋិននេះឡើង នេះជាសទ្ឋាបញ្ជាក់ឱ្យឃើញពីការជឿគោរពព្រះពុទ្ឋសាសនា និងស្មារតីសាមគ្គីជួយគ្នារបស់ប្រជាពុទ្ឋបរិស័ជិតឆ្ងាយ ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចំរើនរុងរឿងនៅយូរអង្វែង និងជាការជួយទំនុកបំរុងដល់ព្រះភិក្ខុសង្ឃ ក្រោយពីគង់ចាំព្រះវស្សាអស់កាលត្រីមាសកន្លងមក ។

ជាមួយគ្នានេះដែរ មហាឧបាសិកាសាសនូបត្ថម្ភ ង៉ែត វណ្ណដារ៉ា តំណាងប្រជាពុទ្ធបរិស័ទ បានបង្ហាញអារម្មណ៍រីករាយជ្រះថ្លាថា៖ គណៈកម្មការវត្ត ក៏ដូចជាប្រជាពុទ្ឋបរិស័ទចំណុះជើងវត្តដំណាក់តែងតែផ្តួចផ្តើមកំណត់កាលវេលាប្រារព្ឋនូវអង្គកឋិននេះឡើងជារៀងរាល់ឆ្នាំ ទៅតាមពុទ្ឋានុញ្ញាតិ ពីព្រោះក្នុងនាមជាពុទ្ឋបរិស័ទពួកយើងខ្ញុំយល់ច្បាស់ពីសារៈសំខាន់អង្គកឋិន គឺដើម្បីប្រគេនចីវរដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងអារាម ដើម្បីចូលរួមកសាងកែលម្អសមិទ្ធផលនានាក្នុងវត្ត និងលើកកម្ពស់វិស័យព្រះពុទ្ឋសាសនាឱ្យរឹងមាំស្ថិតស្ថេរយូរអង្វែងញ៉ាំងសទ្ឋាឱ្យដល់ព្រមដោយលះបង់នូវអំពើអាក្រក់ សេចក្តីកំណាញ់ ទាំងឡាយ ព្រោះខ្លាចអំពើបាបនៅជាតិខាងមុខ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទ និងរូបភាព ៖ យូ វង្ស
កែសម្រួល៖ ហាំ ម៉េងហួត

Tags: កឋិន​សាមគ្គី​វត្ត​ដំណាក់​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤

ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ជាការរួមគ្នាផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ជាការរួមគ្នាផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.