Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រៅពីជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាម សារមន្ទីរតេជោសន្តិភាព ក៏ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសដែលមានបញ្ហាគ្រាប់យុទ្ធភណ្ឌសង្គ្រាម

ដោយ Pothe Thun
21/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រៅពីជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាម សារមន្ទីរតេជោសន្តិភាព ក៏ជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសដែលមានបញ្ហាគ្រាប់យុទ្ធភណ្ឌសង្គ្រាម
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ក្រោមជំនួយរបស់ប្រទេសជប៉ុន សារមន្ទីរតេជោសន្តិភាព មិនត្រឹមតែជាកន្លែងសិក្សាស្រាវជ្រាវប្រវត្តិសង្គ្រាមទេ ប៉ុន្តែវាជាមជ្ឈមណ្ឌលហ្វឹកហ្វឺនដល់បណ្តាប្រទេសនានាដែលមានបញ្ហាគ្រាប់និងយុទ្ធភណ្ឌសង្គ្រាម។

ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការសាងសង់សារមន្ទីរតេជោសន្តិភាព ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង រតនា បានបង្ហាញថា អស់ពេលជាង៣២ឆ្នាំមកហើយ ប្រទេសជប៉ុនបានជួយដល់ស៊ីម៉ាក សម្រាប់វិស័យមីននៅកម្ពុជា ដែលជំនួយទាំងនោះមានជាសម្ភារៈ មានជាថវិកា ក៏ដូចជាការផ្តល់ជំនួយប្រឹក្សាបច្ចេកទេស ហើយថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់នូវជំនួយដ៏ធំធេងមួយគឺអគារសារមន្ទីរតេជោសន្តិភាព ដែលមានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅលើពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបញ្ជាក់ថា ជប៉ុនជាប្រទេសមួយដែលបានយកចិត្តទុកដាក់ខ្លាំងក្នុងការជួយដល់ប្រទេសផ្សេងៗដែលមានបញ្ហាគ្រាប់មីន និងយុទ្ធភណ្ឌសង្គ្រាម។ ដូច្នេះការផ្តល់ជំនួយនេះ ជប៉ុនរំពឹងថា វាមិនត្រឹមតែជាទីកន្លែងសិក្សាស្រាវជ្រាវអំពីប្រវត្តិសង្គ្រាមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយដល់បណ្តាប្រទេសនានាដែលជួបវិបត្តិគ្រាប់មីន និងសំណល់សង្គ្រាម ដូចកម្ពុជាកាលពីអតិតដែរ។

សូមជម្រាបថា ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២៤នេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើវិស័យមីនមកកម្ពុជាមានទឹកប្រាក់មានចំនួនប្រមាណជាង ២០០លានដុល្លារ ដោយផ្ដល់តាមរូបភាព ៣សំខាន់គឺ ការផ្ដល់ជំនួយជាថវិកាដោយផ្ទាល់មកអង្គភាព CMAC ការផ្ដល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុនជាដៃគូរបស់អង្គភាព CMAC និងការផ្ដល់ជាជំនួយសម្ភារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ដែលជំនួយរបស់ប្រទេសជប៉ុន ពិតជាបានជួយរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយចំនួនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ក្នុងនោះដែរ ចំនួនជនរងគ្រោះដោយសារគ្រាប់មីនបានថយចុះពី ៤.៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកនៅត្រឹម ៣២នាក់ ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះបន្ទាប់ពីមានការគាំទ្រ និងការអនុញ្ញាតពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អង្គភាពស៊ីម៉ាក់បានសហការជាមួយរដ្ឋាភិបាលជប៉ុន លើការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនមនុស្សធម៌ជូនដល់មន្ត្រីជំនាញមកពីបណ្តាប្រទេសនានាជាបន្តបន្ទាប់ ដូចជាប្រទេសអ៊ុយក្រែន កូឡុំប៊ី ឡាវ អង់ហ្គោឡា និងប្រទេសអ៊ីរ៉ាក់ជាដើម៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សារមន្ទីរតេជោសន្តិភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ នៃខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ នៃខេត្តសៀមរាប

និយ័តករមូលបត្រកម្ពុជា ផ្សព្វផ្សាយពីការឈ្វែងយល់ និងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា

និយ័តករមូលបត្រកម្ពុជា ផ្សព្វផ្សាយពីការឈ្វែងយល់ និងការវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ នៃខេត្តសៀមរាប

កិច្ចការងារជួយសង្គ្រោះជនពិការ និងកិច្ចគាំពារសង្គម ជាកិច្ចការងារមួយដែលមិនអាចមើលរំលងបាន និងត្រូវបានអនុវត្តជាប់ជាប្រចាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.