Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចការងារជួយសង្គ្រោះជនពិការ និងកិច្ចគាំពារសង្គម ជាកិច្ចការងារមួយដែលមិនអាចមើលរំលងបាន និងត្រូវបានអនុវត្តជាប់ជាប្រចាំ

ដោយ Pothe Thun
22/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ នៃខេត្តសៀមរាប
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ខេត្តសៀមរាប នៅសាលប្រជុំមន្ទីរសង្គមកិច្ចខេត្ត ដោយបានការចូលរួមពី ឯកឧត្តម សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ប្រតិភូថ្នាក់ជាតិ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប។

តាមរយៈរបាយការណ៍របស់លោក គង់ សំអឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេល១០ខែកន្លងមកនេះ សាខាមូលនិធិជនពិការ បានទទួលជនមានពិការភាព ដែលមកទទួលសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា នៅក្នុងមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាសរុបទាំងអស់ចំនួន១,០៥៨នាក់ ក្នុងនោះដែរសាខាមូលនិធិជនពិការបានផ្ដល់អំណោយឱ្យជនមានពិការភាពជាសម្ភារៈ និងថវិកាចំនួន២១គ្រួសារ។ រីឯការងារមូលនិធិជាតិជំនួយសង្គម កម្មវិធីស្តារជីវភាពឡើងវិញសម្រាប់ប្រជាជនដែលស្ម័គ្រចិត្តផ្លាស់ប្តូរទីលំនៅពីតំបន់ឧស្យានអង្គរទៅកាន់ ក្រុងរុនតាឯកតេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ដែលមានគ្រួសារទទួលប្រាក់ឧបត្ថម្ភចំនួនជិត១ម៉ឺនគ្រួសារ ដោយឡែកក្នុងរយៈពេលប្រមាណ៥ខែ ការអនុវត្តកម្មវិធីគាំពារសង្គម ក្នុងកម្មវិធីកញ្ចប់គ្រួសារ បានជួយដល់គ្រួសារដែលមានប័ណ្ណសមធម៌ (ក្រ១ ក្រ២) ជិត៥ម៉ឺន៤ពាន់ប័ណ្ណ និងអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ០២ឆ្នាំក្នុងគ្រួសារក្រីក្រ ជិត១ម៉ឺន៧ពាន់ករណី។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រោយពីបានស្ដាប់របាយការណ៍របស់លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តសៀមរាប រួចមក ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដែលសម្រេចបានរយៈពេលកន្លងមក ដោយបានបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតចេញពីការខិតខំប្រឹងប្រែងរួម របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសង្គមកិច្ច សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការ ក៏ដូចជាមន្ត្រីរាជការក្រោមឱវាទទាំងអស់ ដែលបានយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច សហការគ្នាបានល្អ ជាមួយរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គម កិច្ចការនានាបានល្អប្រសើរ ជូនប្រជាពលរដ្ឋ។
ឯកឧត្ដមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មន្ត្រីទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងារនេះឱ្យបានល្អបន្តទៀត ព្រោះកិច្ចការងារនេះទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តជាប្រចាំ ដោយឈរលើមូលដ្ឋានផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលការបង្កើតមូលនិធិជាតិជំនួយសង្គម និងមូលនិធិជនពិការ ក្នុងគោលបំណងដើម្បីបង្ខិតសេវាឲ្យកាន់តែជិត និងងាយស្រួលសម្រាប់ជូនអ្នកទទួលផល និងជាស្ពានចម្លងមួយក្នុងការចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត ប្រកបដោយសុខុមាលភាពសម្រាប់ប្រជាជនទូទៅឱ្យមានសុខភាពល្អ។


អត្ថបទ និងរូបភាព៖ លោកហេង វន្នី
កែសម្រួល៖ លោកហាំ ម៉េងហួត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប

ពិធីបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ នៅខេត្តសៀមរាប

វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ នៅខេត្តសៀមរាប

មនុស្សប្រមាណបីពាន់នាក់មកពីជុំវិញពិភពលោកបានដង្ហែរក្បួនក្នុងឧទ្យានអង្គរ ដើម្បីបង្ហាញពីឆន្ទៈរួមមួយ គឺពិភពលោកមួយដែលគ្មានគ្រាប់មីន

មនុស្សប្រមាណបីពាន់នាក់មកពីជុំវិញពិភពលោកបានដង្ហែរក្បួនក្នុងឧទ្យានអង្គរ ដើម្បីបង្ហាញពីឆន្ទៈរួមមួយ គឺពិភពលោកមួយដែលគ្មានគ្រាប់មីន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.