Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ នៅខេត្តសៀមរាប

ដោយ Pothe Thun
22/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ នៅខេត្តសៀមរាប
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃនិងអង្គការUNHCRសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនិងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៤នៅខេត្តសៀមរាបជូនដល់មន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុងស្រុកនៅខេត្តសៀមរាបសរុបចំនួនជាង៣០០នាក់។វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងតម្រង់ទិសការងារចុះបញ្ជីអត្រានុកូលដ្ឋានស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មដល់មន្ត្រីអ្តានុកូលដ្ឋានដែលមានសមត្ថកិច្ចនិងអ្នកពាក់ព័ន្ឋឱ្យបានយល់អំពីបញ្ញតិនៃច្បាប់ដែលត្រូវយកមកអនុវត្តនិងលិតបទដ្ឋានគតិយុត្តពាក់ព័ន្ឋនឹងការឯកសារអត្រានុកូលដ្ឋានដែលនៅជាធរមានដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងជាពិសេសស្របតាមគតិយុត្តថ្មីៗដែលចេញជាបន្តបន្ទាប់។

 

ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិនិងក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត លោក លី សារី អភិបាលរងខេត្តតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានសម្តែងការគាំទ្រចំពោះវគ្គបណ្តុះបណ្តាលនេះ ព្រោះពិតជាមានសារៈសំខាន់ណាស់ សម្រាប់អ្នកអនុវត្តការងារអត្រានុកូលដ្ឋានផ្ទាល់ ដើម្បីពង្រឹងសមត្ថភាព បន្ថែមទៀតដល់មន្ត្រីអត្រានុកូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធ នឹងការងារអត្រានុកូលដ្ឋានក្រុង ស្រុក ជាពិសេសមេឃុំ ចៅ សង្កាត់ និងស្មៀនឃុំសង្កាត់ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋានឱ្យបានល្អប្រសើរ ។លោកលីសារីកត់សម្គាល់ឃើញថា៖កន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួនបានជួបបញ្ហាប្រឈមលើកំហុសទិន្នន័យអត្តសញ្ញាណរបស់ខ្លួននិងក្នុងគល់បញ្ជីអត្រានុកូលដ្ឋាននិងសំបុត្រអត្រានុកូលដ្ឋានជាមួយឯកសារអត្តសញ្ញាណដទៃទៀត។ទន្ទឹមនឹងនេះប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង ដែលជាហេតុធ្វើឱ្យគាត់ជួបការលំបាកក្នុងការស្នើសុំសេវាផ្សេងៗ។ហេតុនេះសូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងអ្នកពាក់ព័ន្ឋពិសេសមន្ត្រីជំនាញលើការងារអត្រានុកូលដ្ឋានទាំងអស់ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ពីសារៈប្រយោជន៍អត្រានុកូលដ្ឋានឱ្យកាន់តែច្បាស់ថា សំបុត្រអត្រានុកូលដ្ឋានទាំងអស់មានសារៈសំខាន់កម្រិតណាសម្រាប់យើងម្នាក់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ឋភាព ទាន់ពេលវេលា ជូនប្រជាពលរដ្ឋកាត់បន្ថយបាតុភាពនានាជាយថាហេតុ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

 

ឯកឧត្តម សុខ ចំរើន អគ្គនាយករង តំណាង ឯកឧត្តមឧត្តមសេនីយ៍ឯក តុប នេតអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃមានប្រសាសន៍ថា៖ការផ្តល់សេវានៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលានិង ត្រឹមត្រូវទៅតាមនីតិវិធី គឺជាការចាំបាច់ និងតម្រូវឱ្យមានការទទួលខុសត្រូវខ្ពស់ ចៀសវាងការមានកំហុសបច្ចេកទេស ឬការអាក់ខានណាមួយក្នុងការផ្តល់ជូនប្រជាពលរដ្ឋ។ ពីព្រោះ ថា សំបុត្រអត្រានុកូលដ្ឋាន មានសារៈសំខាន់ ណាស់ ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់រូបព្រោះវាគឺជាអត្តសញ្ញាណ សម្គាល់ខ្លួនម្នាក់ៗ។លោក សុខ ចំរើនបន្តថា៖ ការចុះសំបុត្រ អត្រានុកូលដ្ឋាន នេះធ្វើឱ្យបុគ្គលម្នាក់ៗទទួលបានសិទ្ធិ សេដ្ឋកិច្ច សង្គម នយោបាយ និងករណីយកិច្ចនានា រួមមានសិទ្ធិក្នុងការបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត សិទ្ធិទទួលបានការអប់រំ និងការងារ សិទ្ធិទទួលបានយុត្តិធម៌ និង ការជំនុំជម្រះក្តីដោយយុត្តិធម៌ និងសិទ្ធិកាន់កាប់ កម្មសិទ្ធិ។

លោក អគ្គនាយករង បន្ថែមថា៖ចាប់តាំងពីឆ្នាំ២០០២រហូតមកដល់បច្ចុប្បន្ន ការចុះបញ្ជីអត្រានុកូលដ្ឋានបានចុះជាង២១លានបញ្ជី ក្នុងនេះមានទាំងការចុះបញ្ជីកំណើត ការចុះបញ្ជីអាពាហ៍ពិពាហ៍ ការចុះបញ្ជីមរណៈភាព ដែលនេះជាលទ្ឋផលគួរជាទីមោទនៈចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីអត្រានុកូលដ្ឋានគ្រប់លំដាប់ថ្នាក់។ទន្ទឹមនឹងលទ្ឋផលនេះ តាមការកត់សម្គាល់របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃឃើញថា កន្លងមកកើតមានបញ្ហានៅឃុំសង្កាត់មួយចំនួនតូចដែលធ្វើឱ្យមានកំហុសឆ្គងទៅនឹងនីតិវិធី ការងារអត្រានុកូលដ្ឋាន ហើយកំហុសខ្លះបណ្តាលមកពីប្រជាពលរដ្ឋជាអ្នកសុំចុះបញ្ជីផងដែរដោយសារភាពស្រពិចស្រពិល ឬមិនច្បាស់របស់គាត់។លោក សុខ ចំរើនបានជំរុញដល់រដ្ឋបាលខេត្ត ក្រុងស្រុកឃុំសង្កាត់ ជំរុញការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋដែលមានទារកទើបកើតឬប្រជាពលរដ្ឋដែលពុំទាន់មានសំបុត្រកំណើតឱ្យបានគ្រប់ៗគ្នានៅតាមឃុំសង្កាត់ និង ជួយសម្រួលនិងផ្ទៀងផ្ទាត់ឈ្មោះនិងថ្ងៃខែឆ្នាំកំណើតមុននឹងចេញឯកសារអត្រានុកូលដ្ឋានឱ្យគាត់ប្រើប្រាស់ ដើម្បីកាត់បន្ថយនូវកំហុសឆ្គងផ្សេងៗ។ល៕

Tags: អត្តសញ្ញាណកម្មអត្រានុកូលដ្ឋាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សប្រមាណបីពាន់នាក់មកពីជុំវិញពិភពលោកបានដង្ហែរក្បួនក្នុងឧទ្យានអង្គរ ដើម្បីបង្ហាញពីឆន្ទៈរួមមួយ គឺពិភពលោកមួយដែលគ្មានគ្រាប់មីន

មនុស្សប្រមាណបីពាន់នាក់មកពីជុំវិញពិភពលោកបានដង្ហែរក្បួនក្នុងឧទ្យានអង្គរ ដើម្បីបង្ហាញពីឆន្ទៈរួមមួយ គឺពិភពលោកមួយដែលគ្មានគ្រាប់មីន

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរា រស់នៅក្រុងរុនតាឯកតេជោសែន បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរា រស់នៅក្រុងរុនតាឯកតេជោសែន បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

អនុប្រធានទី១អាជ្ញាធរមីន៖ដំណើរទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព របស់ប្រតិភូនៃប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន

អនុប្រធានទី១អាជ្ញាធរមីន៖ដំណើរទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព របស់ប្រតិភូនៃប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.