Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរា រស់នៅក្រុងរុនតាឯកតេជោសែន បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ដោយ Pothe Thun
25/11/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរា រស់នៅក្រុងរុនតាឯកតេជោសែន បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ដឹកនាំដោយ ឯកឧត្ដម សែម រតនា អនុប្រធានក្រុមការងារ បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ប្រគល់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរាចំនួន ១០គ្រួសារ រស់នៅសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីជាការជួយសម្រួលដល់ជីវភាពខ្វះខាតរបស់ពួកគាត់។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម សែម រតនា បានសម្ដែងការសោកស្ដាយ ចំពោះគ្រួសារប្រជាពលរដ្ឋដែលត្រូវបានភ្លើងឆេះផ្ទះ ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្ដិ និងស្បៀងអាហារនានា។ គ្រួសារបងប្អូនដែលត្រូវភ្លើងឆេះផ្ទះនេះ មិនត្រឹមតែខ្វះខាតទេថែមទាំងជាស្រ្ដីមេម៉ាយមានកូនក្នុងបន្ទុកបន្ថែមទៀត។ ចំពោះអំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ វានឹងអាចជួយសម្រួលដល់ជីវភាពបងប្អូនបានមួយរយៈពេល ជាពិសេសវាបានបង្ហាញពីការយកចិត្ដទុកដាក់ពីរាជរដ្ឋាបាល និងជាវប្បធម៌ចែករំលែក នៅពេលប្រជាពលរដ្ឋកំពុងជួបការលំបាក ដោយរាជរដ្ឋាភិបាល មិនទុកឱ្យប្រជាពលរដ្ឋដាច់បាយស្លាប់នោះទេ។

ឯកឧត្ដមបញ្ជាក់ថា ការនាំយកអំណោយមកផ្ដល់ជូន និងចុះសួរសុខទុក្ខពីសំណាក់ក្រុមការងារនាពេលនេះ វាក៏ជាសក្ខីភាពបញ្ជាក់ពីការយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំ ដោយមិនរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយនោះឯកឧត្ដម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អ ខណៈដែលរដូវត្រជាក់បានមកដល់។ ចំពោះអំណោយដែលផ្ដល់ជូនណាពេលនេះ រួមមាន អង្ករ ស័ង្កសី ត្រីខ ទឹកស៊ីអ៊ីវ ប៊ីចេង អំបិល និងថវិកាមួយចំនួនទៀត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបថត៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុងរុនតាឯកតេជោសែនភ្លើងឆេះផ្ទះ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុប្រធានទី១អាជ្ញាធរមីន៖ដំណើរទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព របស់ប្រតិភូនៃប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន

អនុប្រធានទី១អាជ្ញាធរមីន៖ដំណើរទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព របស់ប្រតិភូនៃប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បង្កើតយុទ្ធនាការរៃអង្គាសថវិកា ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បង្កើតយុទ្ធនាការរៃអង្គាសថវិកា ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច

អគារសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សាដំបូកខ្ពស់ នៃស្រុកស្វាយលើ ជាជំនួយរបស់សប្បុរសជនប្រទេសអូស្ត្រាលី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សាដំបូកខ្ពស់ នៃស្រុកស្វាយលើ ជាជំនួយរបស់សប្បុរសជនប្រទេសអូស្ត្រាលី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.