Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អនុប្រធានទី១អាជ្ញាធរមីន៖ដំណើរទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព របស់ប្រតិភូនៃប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន

ដោយ Pothe Thun
25/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អនុប្រធានទី១អាជ្ញាធរមីន៖ដំណើរទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព របស់ប្រតិភូនៃប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លី ធុជ បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាសមាជិកអនុសញ្ញាអូតាវ៉ា នៅសារមន្ទីរតេជោសន្តិភាព សម្រាប់សកម្មភាពមីន នឹងអាចជំរុញរដ្ឋភាគី រដ្ឋមិនមែនភាគី ដៃគូ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន ជាពិសេសរួមគ្នាកសាងនូវអនាគតមួយប្រកបដោយសុវត្ថិភាព និងកាន់តែមានសុវត្ថិភាពសម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរនៃអនុសញ្ញាអូតាវ៉ា ចូលទស្សនាឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីននារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម លី ធុជ បានឱ្យដឹងថា សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន មិនត្រឹមតែឆ្លុះបញ្ចាំងពីដំណើររបស់ប្រទេសកម្ពុជា ពីប្រទេសដែលរងផលប៉ះពាល់ដោយសារមីនទៅជាប្រទេសនាំមុខគេលើពិភពលោកក្នុងសកម្មភាពមីនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីការដោះស្រាយរួមគ្នាក្នុងបុព្វហេតុសកម្មភាពមីនមនុស្សធម៌ និងការអនុវត្តគោលការណ៍នៃអនុសញ្ញាអូតាវ៉ា។ ក្នុងនាមកម្ពុជាជាប្រធានកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឯកឧត្តមបានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ក្នុងដំណើរឈ្វេងយល់អំពីផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងលទ្ធផលសម្រេចបានក្នុងការរំដោះផ្ទៃដីមានមីន និងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា សារមន្ទីរតេជោសន្តិភាពមួយផ្នែកធំទទួលបានការគាំទ្រពីប្រទេសជប៉ុន។ ជាមួយគ្នានេះ ដំណើរទស្សនកិច្ចនាពេលនេះក៏ជាផ្នែកមួយនៃការគាំទ្ររបស់ជប៉ុនផងដែរ។ កិច្ចសហការរបស់ប្រទេសជប៉ុនជាមួយកម្ពុជាមិនត្រឹមតែមានសារៈសំខាន់ក្នុងការជំរុញសកម្មភាពមីនប៉ុណ្ណោះទេ ថែមទាំងក្នុងការជំរុញការអប់រំ និងការតស៊ូមតិដើម្បីសន្តិភាព តាមរយៈគំនិតផ្តួចផ្តើមដូចជាសារមន្ទីរនេះ។

ឯកឧត្តម ហេង រតនា លើកឡើងថា “ព្រឹត្តិការណ៍នេះ សហការរៀបចំដោយ CMAC និងរដ្ឋាភិបាលជប៉ុន អនុញ្ញាតឱ្យយើងបង្ហាញពីប្រវត្តិសោកនាដកម្មនៃសង្គ្រាម និងជម្លោះរបស់ប្រទេសកម្ពុជា ដែលបានធ្វើឱ្យមានការស្លាប់ ការឈឺចាប់ និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ប្រជាជន និងសង្គមកម្ពុជា។ យើងក៏នឹងបង្ហាញអ្នកពីដំណើរការកសាងសន្តិភាព និងការកសាងប្រទេសឡើងវិញ ក៏ដូចជាទិដ្ឋភាពផ្សេងទៀតទាក់ទងនឹងសកម្មភាពមីន។ ឯកឧត្តមសង្ឃឹមថាព្រឹត្តិការណ៍ពិសេសថ្ងៃនេះនឹងពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិឱ្យកាន់តែរឹងមាំថែមទៀត ហើយជំរុញទឹកចិត្តយើងទាំងអស់គ្នាឱ្យឆ្ពោះទៅមុខដោយកម្លាំងជាថ្មីឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន”។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោកជំទាវ អៃរី អាហ្វីយ៉ា (Eri Arfiya) បញ្ជាក់ថា ប្រទេសជប៉ុន បាននិងកំពុងធ្វើការលើដំណើរការសកម្មភាពមីនមនុស្សធម៌ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងភាគីពាក់ព័ន្ធតាមរយៈវិធីសាស្រ្តជប៉ុនទាំងអស់។ ក្នុងនោះសកម្មភាពពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុនជប៉ុនដូចជា ALIS ក្នុងការរុករកគ្រាប់មីន និង Nikken , Komatsu និង IOS ដែលទាក់ទងនឹងការបោសសម្អាតមីន។ ចំពោះដំណើរទស្សនកិច្ចនាពេលនេះ ក៏នឹងបង្ហាញអំពីសកម្មភាពរបស់សេវាសកម្មភាពកំចាត់មីនរបស់ប្រទេសជប៉ុន ដែលបានចូលរួមចំណែកក្នុងសកម្មភាពមីនមនុស្សធម៌នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

ដោយឡែក លោក អាន់ដូ ណាអូគិ (ANDO Naoki) អនុប្រធានជាន់ខ្ពស់នៃអង្គការចៃកា (JICA) បង្ហាញថា កម្ពុជាជាប្រទេសដំបូងគេដែល JICA ចាប់ផ្ដើមកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពមីននៅទូទាំងពិភពលោកនៅឆ្នាំ១៩៩៨។ ប្រទេសកម្ពុជានៅតែស្ថិតក្នុងដំណើរការកសាងឡើងវិញបន្ទាប់ពីមានជម្លោះ។ នៅពេលនោះ CMAC កំពុងផ្លាស់ប្តូរពីការឆ្លើយតបបន្ទាន់ ទៅជាប្រតិបត្តិការដែលបានគ្រោងទុក ហើយ JICA បានគាំទ្រការផ្លាស់ប្តូរនេះ តាមរយៈការបញ្ជូនអ្នកជំនាញក្នុងការគ្រប់គ្រងព័ត៌មាន និងភស្តុភារ, ការផ្តល់ឧបករណ៍ស្ទង់មតិ និងបោសសំអាត ដូចជាម៉ាស៊ីនកាត់ព្រៃ និងការកសាងសមត្ថភាពគ្រប់គ្រងរបស់ទីស្នាក់ការកណ្តាល និងអង្គភាពដោះមីន ហើយចាប់តាំងពីពេលនោះមក អង្គការ JICA និងដៃគូអភិវឌ្ឍ រួមទាំងក្រុមហ៊ុនឯកជនជប៉ុនបានសហការជាមួយស៊ីម៉ាក់។

លោកបន្តថា សមិទ្ធផលដែលសម្រេចបានដោយអង្គភាពស៊ីម៉ាក់នេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា ជាពិសេសអង្គភាពស៊ីម៉ាក់ ដែលកសាងប្រទេសឡើងវិញ ដោយភាពជាម្ចាស់រឹងមាំនិងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋាភិបាល និងប្រជាជន។ JICA បានមើលឃើញពីវឌ្ឍនភាពនេះ ហើយយើងជឿជាក់លើសារៈសំខាន់នៃ សមត្ថភាពជាតិ នៅក្នុងសកម្មភាពមីន៕

 

អត្ថបទ និងរូបថត៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បង្កើតយុទ្ធនាការរៃអង្គាសថវិកា ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បង្កើតយុទ្ធនាការរៃអង្គាសថវិកា ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច

អគារសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សាដំបូកខ្ពស់ នៃស្រុកស្វាយលើ ជាជំនួយរបស់សប្បុរសជនប្រទេសអូស្ត្រាលី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សាដំបូកខ្ពស់ នៃស្រុកស្វាយលើ ជាជំនួយរបស់សប្បុរសជនប្រទេសអូស្ត្រាលី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

មន្ត្រីជំនាញ៖ ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុគីមីផ្សេងៗ

មន្ត្រីជំនាញ៖ ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុគីមីផ្សេងៗ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.