Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សាដំបូកខ្ពស់ នៃស្រុកស្វាយលើ ជាជំនួយរបស់សប្បុរសជនប្រទេសអូស្ត្រាលី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
25/11/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អគារសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សាដំបូកខ្ពស់ នៃស្រុកស្វាយលើ ជាជំនួយរបស់សប្បុរសជនប្រទេសអូស្ត្រាលី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារសិក្សា១ខ្នង មាន២បន្ទប់ និងបរិក្ខាសម្ភារៈសិក្សាមួយចំនួនទៀត ជាជំនួយរបស់សប្បុរសជនប្រទេសអូស្ត្រាលី ផ្តល់តាមរយៈអង្គការ Rotary club អូស្ត្រាលី និងអង្គការចក្ខុវិស័យកម្ពុជា ផ្ដល់ជូនសាលាបឋមសិក្សាដំបូកខ្ពស់ ក្នុងឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ។

លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ និងអង្គការ Rotary club អូស្ត្រាលី និងអង្គការចក្ខុវិស័យកម្ពុជា ដែលបានបរិច្ចាគជាថវិកាផ្ទាល់ខ្លួន សម្រាប់ជួយសាងសង់អគារសិក្សាមួយខ្នងនេះ ដែលជាការរួមយ៉ាងសកម្មលើវិស័យអប់រំ សុខាភិបាល និងជួយដល់ជនរងគ្រោះ ខ្វះខាតស្បៀង ផ្តល់អណ្តូងទឹក បង្គន់អនាម័យជាដើម។ កាយវិការដ៏សប្បុរសនេះ ក្នុងន័យជួយអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើន ស្របពេលដែលប្រទេសកម្ពុជាកំពុងខ្វះខាតនូវធនធានមនុស្ស ហើយការជួយអគារសិក្សានេះទៀតសោត គឺប្រៀបបានដូចជាជួយសម្រេច នូវចក្ខុវិស័យកម្ពុជា ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យចំគោលដៅ សំដៅដល់ការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តភាព កាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

លោកអភិបាលស្រុក មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ ហើយមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំសម្រាប់បង្កើនតម្លៃសេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗសំដៅធានាចីរភាពនិងជីវភាពនៃការអភិវឌ្ឍក្នុងសង្គម និងកំណើនសេដ្ឋកិច្ចរយៈពេលឱ្យបានយូរអង្វែង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ស៊ត់ ចន្ថា នាយកប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានឱ្យដឹងថា អគារសិក្សា១ខ្នងនេះ មាន២បន្ទប់ ធ្វើអំពីថ្ម ប្រកស័ង្កសីអុីសូឡង់ ចំណាយទឹកប្រាក់ចំណាយអស់ ៣១.២៧៣ដុល្លារ។ លោកថាកន្លងមក អង្គការចក្ខុវិស័យកម្ពុជា បម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ក្នុងវិស័យអប់រំ ការផ្តល់ស្បៀងអាហារជូនដល់ប្រជាពលរដ្ឋជួបការខ្វះខាត ការសាងសង់អគារសិក្សា ជួសជុលអគារសិក្សា និងបង្គន់អនាម័យ អណ្តូងទឹកស្អាត និងសុខាភិបាលជាដើម ដែលធ្វើយ៉ាងណាសមស្របនឹងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិស័យអប់រំដល់តំបន់ជនបទដាច់ស្រយាល៕

អត្ថបទ និងរូបថត៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញ៖ ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុគីមីផ្សេងៗ

មន្ត្រីជំនាញ៖ ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុគីមីផ្សេងៗ

មន្ត្រីជំនាញ៖ គិតត្រឹមឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប មានជនមានពិការភាពប្រមាណជាង ៤ម៉ឺននាក់ ត្រូវបានកំណត់អត្តសញ្ញាណ

មន្ត្រីជំនាញ៖ គិតត្រឹមឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប មានជនមានពិការភាពប្រមាណជាង ៤ម៉ឺននាក់ ត្រូវបានកំណត់អត្តសញ្ញាណ

សិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ដ៏ទូលំទូលាយអំពីបរិយាបន្នសង្គមដល់ជនងាយរងគ្រោះដែលមានជំងឺផ្លូវចិត្ត សង្គម រាយកាយ និងជំងឺរ៉ាំរៃ និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សវ័យជំទង់

សិក្ខាសាលាផ្សព្វផ្សាយលើកកម្ពស់ដ៏ទូលំទូលាយអំពីបរិយាបន្នសង្គមដល់ជនងាយរងគ្រោះដែលមានជំងឺផ្លូវចិត្ត សង្គម រាយកាយ និងជំងឺរ៉ាំរៃ និងការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កុមារ និងមនុស្សវ័យជំទង់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.