Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បង្កើតយុទ្ធនាការរៃអង្គាសថវិកា ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច

ដោយ Pothe Thun
25/11/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បង្កើតយុទ្ធនាការរៃអង្គាសថវិកា ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពីការបង្កើតយុទ្ធនាការរៃអង្គាសថវិកា “រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច ដែលយុទ្ធនាការនេះ ធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤នេះ។

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ថា យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិច នៅមន្ទីរពេទ្យកុមារអង្គរ និងជាពិសេស គឺដើម្បីរៃអង្គាសថវិកាចំនួន ១៥០.០០០ដុល្លារអាមេរិក ដើម្បីដំណើរការមជ្ឈមណ្ឌលទាំងមូលផងដែ។ មន្ទីរពេទ្យកុមារអង្គរគឺជាមន្ទីរពេទ្យសម្រាប់កុមារគ្រប់ៗរូប និងជាអនាគតរបស់យើងទាំងអស់គ្នា ដែលនឹងបន្តរួមចំណែកដើម្បីអភិវឌ្ឍសេវាថែទាំសុខភាពដ៏មានសារៈសំខាន់ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រត្រឹមត្រូវ ដើម្បីឱ្យកុមារគ្រប់រូបអាចទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព។ ដូច្នេះសូមអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុន អាជីវកម្ម សិល្បករ និងប្រជាជនទាំងក្នុង និងក្រៅប្រទេសទាំងអស់គ្នា ជួយគាំទ្រ ក៏ដូចជាបរិច្ចាគដល់យុទ្ធនាការរៃអង្គាសថវិកា“រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ” និងជួយពួកយើងកសាងអនាគតដ៏ត្រចះត្រចង់ និងមានសុខភាពល្អសម្រាប់កុមារកម្ពុជា។

បើតាមលោកវេជ្ជបណ្ឌិត ឡេង ណារ៉ា វេជ្ជបណ្ឌិតវះកាត់នៃមន្ទីរពេទ្យកុមារអង្គរ បង្ហាញថា គ្រោះថ្នាក់អាចកើតឡើងចំពោះកុមារគ្រប់ពេលវេលា ប៉ុន្តែមរណភាព និងពិការភាពជាច្រើនអាចត្រូវបានជៀសសវាងបាន ប្រសិនបើកុមារទទួលបានការថែទាំត្រឹមត្រូវ និងទាន់ពេលវេលា។ ហើយក្នុងនោះកុមារដែលមកទទួលសេវានៅមន្ទីរពេទ្យកុមារអង្គរ ភាគច្រើនគ្មានកន្លែងណាទៀតត្រូវទៅនោះទេ ហើយយើងមិនអាចទុកពួកគេចោលបានដែរ។ ក្នុងឆ្នាំ២០២៣កន្លងមក មន្ទីរពេទ្យកុមារអង្គរបានអភិវឌ្ឍមជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចដំបូងបង្អស់របស់ខ្លួន។ មជ្ឈមណ្ឌលនេះគឺជាមជ្ឈមណ្ឌលឯកទេសដែលផ្តល់ការថែទាំ និងវះកាត់យ៉ាងទូលំទូលាយសម្រាប់អ្នកដែលមានជំងឺធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចនានា។ មជ្ឈមណ្ឌលផ្តល់ជូននូវសេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ ព្យាបាលជំងឺធ្ងន់ធ្ងរ ការវះកាត់ ការព្យាបាលដោយចលនា អាហារូបត្ថម្ភ និងសេ វាសង្គមកិច្ចវេជ្ជសាស្ត្រ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកវេជ្ជបណ្ឌិត សរ វុទ្ធី ប្រធានផ្នែកវះកាត់របស់របស់មន្ទីរពេទ្យកុមារអង្គរ ក៏បានឱ្យដឹងដែរថា មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិច ផ្តល់ការថែទាំ និងវះកាត់ដល់កុមារដែលមានរបួសប៉ះទង្គិច ឬជំងឺដែលគំរាមកំហែងដល់អាយុជីវិត រួមមានអ្នកជំងឺដែលមកពីគ្រោះថ្នាក់ដូចជាការដួល ធ្លាក់ពីទីខ្ពស់ គ្រោះថ្នាក់ចរាចរណ៍ និងរលាកធ្ងន់ធ្ងរ។ នៅឆ្នាំ២០២៤នេះ យើងរំពឹងថានឹងផ្តល់សេវាព្យាបាល និងវះកាត់ ឱ្យកុមារបានប្រហែល ១.០៦៨នាក់ សង្គ្រោះជីវិតដល់កុមារដែលមានជំងឺធ្ងន់ចំនួន ១.៤៧៨នាក់ និងសង្គ្រោះបន្ទាន់ដល់កុមារចំនួន ១.៧២២នាក់៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរព័ត៌មានខេត្ត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ​មន្ទីរពេទ្យ​កុមារ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សាដំបូកខ្ពស់ នៃស្រុកស្វាយលើ ជាជំនួយរបស់សប្បុរសជនប្រទេសអូស្ត្រាលី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

អគារសិក្សាមួយខ្នងក្នុងសាលាបឋមសិក្សាដំបូកខ្ពស់ នៃស្រុកស្វាយលើ ជាជំនួយរបស់សប្បុរសជនប្រទេសអូស្ត្រាលី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

មន្ត្រីជំនាញ៖ ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុគីមីផ្សេងៗ

មន្ត្រីជំនាញ៖ ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុគីមីផ្សេងៗ

មន្ត្រីជំនាញ៖ គិតត្រឹមឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប មានជនមានពិការភាពប្រមាណជាង ៤ម៉ឺននាក់ ត្រូវបានកំណត់អត្តសញ្ញាណ

មន្ត្រីជំនាញ៖ គិតត្រឹមឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប មានជនមានពិការភាពប្រមាណជាង ៤ម៉ឺននាក់ ត្រូវបានកំណត់អត្តសញ្ញាណ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.