Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មនុស្សប្រមាណបីពាន់នាក់មកពីជុំវិញពិភពលោកបានដង្ហែរក្បួនក្នុងឧទ្យានអង្គរ ដើម្បីបង្ហាញពីឆន្ទៈរួមមួយ គឺពិភពលោកមួយដែលគ្មានគ្រាប់មីន

ដោយ Pothe Thun
25/11/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មនុស្សប្រមាណបីពាន់នាក់មកពីជុំវិញពិភពលោកបានដង្ហែរក្បួនក្នុងឧទ្យានអង្គរ ដើម្បីបង្ហាញពីឆន្ទៈរួមមួយ គឺពិភពលោកមួយដែលគ្មានគ្រាប់មីន
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មនុស្សប្រមាណជាបីពាន់នាក់ មកពីជុំវិញពិភពលោក បានមកជួបជុំគ្នានៅមុខប្រាសាទអង្គររបស់កម្ពុជា ដើម្បីដង្ហែក្បួនបង្ហាញនូវឆន្ទៈចង់ឃើញពិភពលោកមួយគ្មានគ្រាប់មីន។ ការជួបជុំដង្ហែរក្បួននេះអ្នកចូលរួមត្រូវដើរដង្ហែរលើរយៈចម្ងាយផ្លូវប្រមាណជា៤គីឡូម៉ែត្រពីមុខប្រាសាទអង្គរ វត្តដល់ព្រលានជល់ដំរីនៃក្រុងអង្គរធំ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤មានប្រសាសន៍ថា ការជួបជុំគ្នានេះ មិនមែនត្រឹមតែដើម្បីដង្ហែរក្បួនប៉ុណ្ណោះទេ ប៉ុន្តែនេះ ជាការប្តេជ្ញាចិត្តរួមគ្នារបស់ពិភពលោក ដែលចង់បានសន្តិភាពយូរអង្វែង។ ឯកឧត្តម លើកឡើងថា រាល់ជំហានដែលយើងបានបានឈានរួមគ្នា គឺជាការឈានឆ្ពោះទៅរកសុខសុវត្ថិភាព សន្តិភាព និងអនាគតមួយដែលមនុស្សលែងមានក្តីបារម្ភថា ដីដែលខ្លួនដើរជាន់ នឹងមិនមានបង្កប់គ្រាប់មីនឡើយ។ ការចូលរួមនាពេលនេះ គឺមិនមែនត្រឹមតែជាការចូលរួមក្នុងការដង្ហែរក្បួននោះទេ តែវាជាបេះដូងនៃសកម្មភាពរួមមួយរបស់យើងទាំងអស់គ្នា ដើរឆ្ពោះទៅរកអនាគតមួយដែលកូនៗអាចរត់លេងដោយសេរី កសិករអាចធ្វើស្រែចម្ការដោយមិនមានការភ័យខ្លាច ហើយសហគមន៍នឹងរីកលូតលាស់ប្រកបដោយសុវត្ថិភាព។

សៀមរាប ជាខេត្តដែលបានបញ្ចប់សង្គ្រាម ស៊ីវិលចុងក្រោយគេបង្អស់នៅក្នុងក្របខណ្ឌប្រទេសកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបន្តមកដល់នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ កម្ពុជាបានរីកចម្រើនលើគ្រប់វិស័យ ជាពិសេសខេត្តដែលជាកូនពៅនៃការបញ្ចប់សង្គ្រាមនេះ ក៏មានលទ្ធភាពពេញក្នុងការរៀបចំព្រឹត្តិការណ៍ធំៗប្រកបដោយសុខសុវត្ថិភាពជាក់ស្តែងដូចជាការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយគ្មានមីននៃអនុសញ្ញាអូតាវ៉ានេះជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អភិបាលរងខេត្តសៀមរាប លោក សំកុល សុចិត្រា បានមានប្រសាសន៍ថា ថ្ងៃនេះ សៀមរាបគឺជាបេះដូងនៃបេសកកម្មសាកលមួយ គឺការឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ ការដើរដង្ហែក្បួនថ្ងៃនេះ មិនមែនជាការដើរធម្មតានោះទេ តែជានិមិត្តរូបដ៏សំខាន់ នៃការប្តេជ្ញាចិត្តរួមគ្នា ឆ្ពោះទៅការសម្រេចបានអនាគតមួយ ដែលគ្មានការគំរាមកំហែងដោយសារគ្រាប់មីន។
លោកថា គ្រាប់មីនបានឆក់យកជីវិតមនុស្សជាច្រើន គំរាមកំហែងដល់សហគមន៍ និងបានបំផ្លាញអនាគតមនុស្សជាច្រើនផងដែរ ក៏ប៉ុន្តែ ថ្ងៃនេះយើងនឹងដើរទៅមុខរួមគ្នា ជាមួយជនរងគ្រោះដោយសារមីន សហគមន៍ ស្ថាប័នសាសនា និងអង្គការនានា ដើម្បីជាសក្ខីភាពបង្ហាញថា នៅពេលដែលយើងរួមគ្នា យើងនឹងអាចឆ្ពោះទៅសម្រេចបាន អនាគតមួយដែលមានសុវត្ថិភាព និងសុខសន្តិភាព។

ការដើរដង្ហែក្បួនេះ គឺជាការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីភពលោកមួយដែលគ្មានមីន ដែលបានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា នៅក្នុងចលនាសាកល ក្នុងការលុបបំបាត់គ្រាប់មីន។ ការយកខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ជាទីតាំងនៃកិច្ចប្រជុំដ៏ពិសេសនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាក្នុងតំបន់ទាំងមូល នៅក្នុងបុព្វហេតុដ៏សំខាន់នេះ និងរំលឹកដល់បុគ្គលជាច្រើន ដែលបានខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ ដើម្បីប្រែក្លាយក្តីស្រមៃ ឱ្យក្លាយទៅជាការពិត គឺពិភពលោកមួយដែលមិនមានការរងគ្រោះថ្នាក់ និងទុក្ខវេទនា ដោយសារគ្រាប់មីន៕


អត្ថបទ៖លោក ជា ស្រស់
កែសម្រួល៖លោកស្រី សូ ស៊ីមាន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរា រស់នៅក្រុងរុនតាឯកតេជោសែន បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ និងជនចាស់ជរា រស់នៅក្រុងរុនតាឯកតេជោសែន បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

អនុប្រធានទី១អាជ្ញាធរមីន៖ដំណើរទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព របស់ប្រតិភូនៃប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន

អនុប្រធានទី១អាជ្ញាធរមីន៖ដំណើរទស្សនកិច្ចនៅសារមន្ទីរតេជោសន្តិភាព របស់ប្រតិភូនៃប្រទេសជាសមាជិកអនុសញ្ញាអូតាវ៉ា នឹងអាចជំរុញបន្តធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅចុងក្រោយនៃពិភពលោកមួយដែលគ្មានមីន

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បង្កើតយុទ្ធនាការរៃអង្គាសថវិកា ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បង្កើតយុទ្ធនាការរៃអង្គាសថវិកា ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.